21/03/2016 10:43 GMT+7 Email Print Like 0

មន្រ្តីយោធា​អាស៊ានបង្ហាញពីគោលជំហររួមស្តីពីសមុទ្រខាងកើត

នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ សន្និសីទក្រៅផ្លូវការរបស់មេបញ្ជាការ​កងកម្លាំងការពារ​ជាតិ នៃ​បណ្តា​​ប្រទេស​អាស៊ាន លើកទី១៣ (ACDFIM-13) បាន​ប្រព្រឹត្តទៅនៅរ​ដ្ឋ​ធានី​វៀង​ចន្ទ​(ឡាវ)​។ ក្នុង​សន្និ​សីទ ជា​លើកដំបូង​ក្នុងប្រវត្តិ​សាស្រ្ត មន្រ្តី​យោធា​អាស៊ាន បាន​ឯក​ភាព​ដាក់​បញ្ហា​សមុទ្រ​ខាង​កើត​​​​ចូល​​​ក្នុង​​សេចក្តី​​ប្រកាស​​រួម។ ប្រការនេះ​សបញ្ជាក់​ឲ្យឃើញ​ថាការ​ផ្លាស់​ប្តូរ​គោល​ជំហរ​​ដ៏ធំ​របស់​​អាស៊ាន​ ចំពោះ​បញ្ហា​​សន្តិសុខ ពីមួយ​ថ្ងៃកាន់​តែធំ​ក្នុង​តំបន់​។

ក្នុងសន្និសីទ តំណាងកង​កម្លាំងការពារជាតិ នៃបណ្តាប្រទេស​អាស៊ាន បានសង្កត់ធ្ងន់​ថា ការ​ចាំ​បាច់​ពីបរិស្ថាន​សន្តិភាព​មួយលើសមុទ្រ​ខាង​កើត ដើម្បី​ជម្រុញ​សន្តិភាព ស្ថេរភាព បង្កើន​សេដ្ឋកិច្ច និង​ភាព​រុងរឿង​ក្នុង​តំបន់​។ ហេតុ​ដូច​នេះហើយ ភាគីនា​នា ត្រូវអនុវត្ត​ពេញ​លេញនិងប្រសិទ្ធ​ភាព ពីការ​ប្រតិ​បត្តិ​ការ​នៃភាគី​នានា​លើសមុទ្រ​ខាង​កើត​(DOC) និងស្ថាបនា​សម្រេចបាន​ក្រុមប្រតិបត្តិការ​នៃភាគីនានា លើសមុទ្រខាង​កើតយ៉ាង​ឆាប់​រហ័ស(COC)​។

ថ្លែងសុន្ទរកថាក្នុ​ងសន្និ​សីទ លោកនាយឧត្តមសេនីយ៍ ដូបាទី អគ្គសេនាធិការ កងទ័ពប្រជាជនវៀត​ណាម និង​ជាប្រ​ធាន​គណៈប្រតិភូវៀតណាម អញ្ជើញចូលរួមសន្និសីទឲ្យដឹងថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និង​ភាព​សេរី​នាវាចរ​ណ៍ អាកាសចរណ៍លើសមុទ្រខាងកើត​ កំពុងមានបញ្ហាដោយសារសកម្មភាព មិនគោរពច្បាប់​អន្តរជាតិ ជាពិ​សេស​គឺការអនុវត្ត​អនុសញ្ញា​អង្គការ​ សហប្រជាជាតិពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ១៩៨២ ឥទ្ធិពល​អវិជ្ជមាន​ផ្ទាល់​ដល់​ជីវភាព​រស់ នៅរបស់ប្រជាជន​និងសន្តិសុខ​របស់​តំប​ន់។

លោកនាយ​ឧត្តមសេនីយ៍ ដូបាទី ឲ្យដឹងថា៖ ត្រូវបង្កើន​សកម្មភាព​ស្ថាបនា​កសាង​ទំនុក​ចិត្ត​នៃកង​កម្លាំង​យោធា​សកម្មភាព​​លើ​សមុទ្រ និង​អាកាសក្នុងតំបន់​​សមុទ្រ​​ខាង​​កើត លើមូលដ្ឋាន​​ស្តង់ដា​អន្តរជាតិ និងកិច្ច​សន្យា​​តំបន់ ជា​ពិសេស​​ គឺ UNCLOS ១៩៨២ និង DOC។

ប្រធានគណៈ​ប្រតិភូ ហ្វីលីពីន លោកឧត្តម​សេនីយ៍ទោ  Romeo Tanalgo ឲ្យដឹង៖ ក្រុមប្រតិបត្តិ​ការមួ​យ រវាង​អាស៊ាន​និង​ចិន អាច​កាត់​បន្ថយ​បាន​ហានិភ័យ​ជម្លោះ​​អាវុធ លើ​សមុទ្រ​​ខាង​​កើត និង​នាំមក​នូវ​វិធីសាស្រ្ត​ដោះស្រាយ​ជម្លោះ លើមូលដ្ឋានក្រមច្បាប់ លក្ខន្តិកៈ ដែលបានអន្តរជាតិ​ទទួលស្គាល់។ លោកក៏បាន​បន្ថែម​ថា បណ្តា​ប្រទេស​អាស៊ាន​ មានសម្លេងនិយាយរួមពីបញ្ហាសមុទ្រខាងកើត គឺយ៉ាងចាំបាច់បំផុត។



មេបញ្ជាការការពារជាតិនៃបណ្តាប្រទេសអាស៊ានថតរូបរួមគ្នាក្នុងពិធីបើកសន្និសីទ។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពនៃសន្និសីទ ACDFIM-13 នៅទីក្រុងវៀងចន្ទ(ឡាវ)។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយឧត្តមសេនីយ៍ ដូបាទី ជាអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាមក្នុងសន្និសីទ។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


មេបញ្ជាការការពារជាតិនៃបណ្តាប្រទេសអាស៊ានទាំងដប់ ចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់សន្និសីទ។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


មេបញ្ជាការការពារជាតិនៃបណ្តាប្រទេសអាស៊ានទាំងដប់បង្ហាញពីការឯកភាពខ្ពស់ ក្រោយពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួម។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកនាយឧត្តមសេនីយ៍ ដូបាទី ទទួលជួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ទោ  Suvone Luongbounmy ជាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បញ្ចប់សន្និសីទ ប្រធានគណៈ​ប្រតិភូទាំងអស់ បានចុះហត្ថលេខាលើសេចក្តី​ប្រកាសរួមរបស់ ACDFIM-13។ សេចក្តី​ប្រកាសរួមក៏មាន​និយាយ ដល់បញ្ហាសន្និ​សុខ​ក្នុង​តំបន់ ក្នុង​នោះមាន​ការ​ងារ​ចាំបាច់​ត្រូវ​អនុវត្ត​ពេញ​លេញ​និង​មាន​ប្រសិទ្ធភាព DOC  និង​ស្ថាបនាកសាង COC យ៉ាងឆាប់រហ័ស ដើម្បី​រក្សា​បរិស្ថាន​សន្តិភាព​លើ​សមុទ្រ​ខាង​កើត​។ នេះក៏អាចហៅថា សេចក្តីសម្រេចចិត្តប្រវិត្តិ​សាស្រ្ត​មួយ ពីព្រោះវាបានគូសបញ្ជាក់​ជាលើក​ដំបូង តាំង​ពីពេល​បង្កើត​មក មន្រ្តីយោធារបស់អាស៊ាន បានបង្ហាញពីគោលជំហរ​រួម ស្តីពីបញ្ហាសមុទ្រខាងកើត។

វាយតម្លៃពីបញ្ហានេះ លោកឧត្តមសេនីយ៍ត្រីវូតៀនត្រុង នាយកវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ អំពីការពារ​ជាតិ (ក្រសួង​ការពារជាតិ​វៀតណាម) ឲ្យដឹង៖ “នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលមន្រ្តីយោធា​របស់​អាស៊ាន មាន​គោលជំហរ​រួម​ពីបញ្ហាសមុទ្រ​ខាងកើត​។ នេះជា​លក្ខណៈ​ថ្មីបំផុត​របស់​សន្និសីទ​មេបញ្ជាការ​ការពារ​ជាតិ​ នៃបណ្តាប្រទេស​អាស៊ាន​។ល។”។

ក្នុងបរិបទមានប្រទេសមួយចំនួន កំពុងតែមិនគោរពមតិ​សាធារណៈ​ពិភពលោក បន្តជាន់ឈ្លីលើច្បាប់​អន្តរជាតិ បន្តមាន​សកម្មភាពបង្ក​ភាព​តានតឹង លើសមុទ្រខាង​កើត សន្និសីទ​ក្រៅផ្លូវ​ការ​មេបញ្ជា​ការកង ​កម្លាំង​ការពារ​ជាតិ​នៃបណ្តា​ប្រទេស​អាស៊ាន​លើកទី១៣ ក៏​បាន​ឯកភាព​នាំ​បញ្ហា​សមុទ្រ​ខាងកើត ចូលក្នុងសេចក្តី​ប្រកាស​រួម អាច​ហៅ​ថា “ការផ្លាស់ប្តូរធំ” មួយមានអត្ថន័យ​សំខាន់។ សង្ឃឹមថា សកម្មភាពនេះរបស់មន្រ្តីយោធា​អាស៊ាន អាច​រួមចំណែក​បង្គួរ​ឲ្យ ការងាររក្សាសន្និភាព សន្តិ​សុខ និង​ស្ថេរភាព​ក្នុង​តំបន់​និយាយ​ដោយ​ឡែក​និង​លើ​ពិភព​លោក​និយា​យ​រួម​៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ