23/04/2018 09:24 GMT+7 Email Print Like 0

មន្ទីរពេទ្យជួរមុខនៅតំបន់ពាយព្យ

ជាមន្ទីរ​ពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទី​រ​ពេទ្យខេត្ត​ជួរ​មុខ​​​ល្អ​បំផុតនៅ​​វៀតណាម​សព្វថ្ងៃ​ មន្ទីរពេទ្យ​ពហុ​ព្យាបាល​​​​ភូ​ថ័រ (Phu Tho)​ បាន​ក្លាយ​​ជា​​មជ្ឈមណ្ឌល​​ផ្ទេរ​​​បច្ចេកវិទ្យា​ បច្ចេក​ទេស​​ខ្ពស់ ក្នុង​​វិស័យ​សុខាភិបាល​​​នៅ​​តំប​ន់​ពាយព្យ​ ឆ្លើយ​​តប​តម្រូវ​ការ​​​ពិនិត្យ​​ជំងឺ​មួយ​ថ្ងៃកាន់តែ​ខ្ពស់របស់​​ប្រជា​ជន​ខេត្ត​ភូ​ថ័រ​ (Phu Tho) និង​ខេត្ត​​ជិត​ខាងនានា​។​

 លើកកម្ពស់​គុណ​ភាព​ពិនិត្យព្យាបាល​​ជំងឺ​

ខែ​កញ្ញា​ឆ្នាំ​២០១៦ ក្រសួង​សុខាភិបាល​​ និង​គណៈ​ចង្អុល​ការតំបន់​​ពាយព្យ​ បាន​ចុះ​ហត្ថលេខា​លើ​កម្មវិធី​​សហការ​​ការ​ងារ​។
ក្នុង​នោះ​ កំណត់​គោលដៅ​មួយ​​ក្នុ​ងចំណោម​គោល​ដៅ​​​សហការ ​រវាង​គណៈ​ចង្អុល​ការតំបន់​​ពាយព្យ ​និង​​ក្រសួង​សុខាភិបាល​​គឹ​​កសាង​មជ្ឈមណ្ឌល​សុខាភិបាល​តំបន់​គុណ​ភាព​​​​ខ្ពស់​​នៅខេត្ត​ភូ​ថ័រ​ (Phu Tho) ​ឡាវ​កាយ (Lao Cai) ​​ឆ្លើយ​តប​​តម្រូវ​ការ​ពិនិត្យ​ជំងឺ​ ព្យាបាលជំងឺ​ ​និង​​សេវាកម្ម​​ប្រើប្រាស់​ជឿន​​លឿន​​​ជូន​ប្រជាជន​លើ​ភូមិសាស្រ្ត​តំបន់​ពាយព្យ​។

(ប្រភព​៖ បណ្តាញ​​​​ព័ត៌មាន​អេឡិច​ត្រូនិច​​ក្រសួង​សុខាភិបាល​) ។ ​

តាម​ស្ថិតិ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​​ភូ​ថ័រ​ (Phu Tho) រៀង​រាល់​ថ្ងៃ​មន្ទីរ​ពេទ្យ​​ទទួល​អ្នកជំងឺ​មធ្យម​ពី​១២០០​ - ១៤០០លើក​ ​ចូលមក​​ពិនិត្យ​ជំងឺ​។ ចំនួន​អ្នក​ជំងឺ​ស្នាក់​​​នៅ​មធ្យ​ម​ពី ១៥០០ - ១៧០០ នាក់​ក្នុង​មួយ​ថ្ងៃ​។
 
ក្នុ​ង​​​នោះ​ចំនួន​អ្នក​ជំងឺនៅ​​ខេត្ត​ជិតខាង​​ស្រូប​យក​​៣៦%​សរុប​​អ្នក​ជំងឺ។ នេះជា​តួលេខ​ធំ​ចំពោះ​មន្ទីរ​​ពេទ្យ​ខេត្ត​។ ក៏ប៉ុន្តែ​​ ការ​អនុវត្ត​ទិសស្លោក​ “អ្នក​ជំងឺ​​ជា​អតិថិជន​ អតិថិជន​ជា​អ្នក​មាន​គុណ​” មន្ទីរ​ពេទ្យ​​ពហុ​ព្យាបាល​​ភូ​ថ័រ (Phu Tho) ​ មិន​បង្អង់​លើក​កម្ពស់​​​គុណភាព​​សេវាកម្ម​ពិនិត្យ​​ជំងឺ​​ ផ្តល់​សេវាកម្ម​សុខាភិបាល​​ល្អបំផុត​​ជូន​អ្នក​ជំងឺ​ ក្លាយជា​អាសយដ្ឋាន​​​ថែ​ទាំ​សុខភាព​ទំនុកចិត្ត​លំដាប់​ថា្នក់ ​របស់​ប្រជាជន​នៅ​លើ​ភូមិ​សាស្រ្ត​​ខេត្ត​ភូថ័រ (Phu Tho) និង​ខេត្ត​នានា​នៅ​តំបន់​ពាយព្យ​។​

 



មណ្ឌល​ចុះឈ្មោះ​ព័ត៌មាន​ពិនិត្យ​ព្យាបាល​ជំងឺ​។ រូបថត៖ កុង​ដាត

ម៉ាស៊ីផ្តល់​លេខ​កូដ​ពិនិត្យ​ជំងឺដោយ​​ស្វ័យ​ប្រវត្តិ ​ជួយ​កាត់​បន្ថយ​ពេល​វេលា​​រងចាំ​​សម្រាប់​អ្នក​ជំងឺ​
មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​​ពហុ​ព្យាបាល​​​ភូ​ថ័រ (Phu Tho)។ រូបថត៖​ កុង​ដាត

 មណ្ឌល​​អគារ​​រង​ចាំ​សម្រាប់​អ្នក​ជំងឺ​ បាន​រៀប​ចំ​សណ្តាប់​ធ្នាប់​ងាយ​ស្រួល​។
រូបថត៖ តឹត​សើន

 បរិយាកាស​​បន្ទប់​សេវាកម្ម​គុណភាព​ខ្ពស់​​សម្រាប់​អ្នក​ជំងឺ​។
រូបថត៖ កុង​ដាត​

មន្ទីរ​ពេទ្យ​ពហុព្យាបាល​​ភូ​ថ័រ (Phu Tho) ​កំពុង​និង​បាន​​ក្លាយ​​ជា​​អាសយដ្ឋាន​​ថែ​ទាំ​សុខ​ភាព​ទំនុក​ចិត្ត​
លំដាប់​ថ្នាក់ ​​របស់​​ប្រជាជន​នៅលើ​ភូមិសាស្រ្ត​ខេត្ត​​ និង​ខេត្ត​នានា​​តំបន់​ពាយព្យ​​។
រូបថត៖ ឯកសារ

មន្តី​រពេទ្យ​ពហុព្យាបាល​​​ភូ​ថ័រ (Phu Tho) ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​
និង​អភិវឌ្ឍន៍​​ក្រុម​​បុគ្គលិកមាន​​កម្រិត​វិជ្ជា​ខ្ពស់​។ រូបថត៖ ឯកសារ


ឆ្នាំ២០១៣ មន្ទី​រពេទ្យ​ពហុព្យាបាល​​​ភូ​ថ័រ (Phu Tho) ​សម្រេច​​គុណភាព​​មន្ទីរ​ពេទ្យ​កម្រិត​ទី​៣ (​មន្ទីរ​​​ពេទ្យ​​ប្រភេទ​​​ល្អបង្គួរ​)។ ឆ្នាំ​២០១៤ សម្រេច​​គុណភាព​​កម្រិត​ទី​៤ (​មន្ទី​រពេទ្យ​ប្រភេទ​ល្អ)។ ឆ្នាំ​២០១៥ ២០១៦ ២០១៧ សម្រេច​​គុណភាព​កម្រិត​ទី​៥​​ (​មន្ទីរពេទ្យ​​ប្រភេទ​ឆ្នើម​)។​

តាម​បណ្ឌិត​​ង្វៀន​ហ្វី​ង៉ុក​​ (Nguyen Huy Ngoc)​ - ​នាយករង​​មន្ទីរ​សុខាភិបាល​​​ភូ​ថ័រ​ (Phu Tho) ​នាយក​មន្ទីរពេទ្យ​​ពហុព្យាបាល​ភូ​ថ័រ​ (Phu Tho) ដើម្បី​មាន​​ទំនុកចិត្ត​ពី​គុណភាព​​ពិនិត្យ​ជំងឺ​ គណៈ​ថ្នាក់ដឹក​នាំ​​មន្ទីរ​ពេទ្យ​ ​តែង​សង្កេតមើល​​ការ​​ងារ​​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឈន៍​ក្រុម​បុគ្គលិក​មាន​​កម្រិត​វិជ្ជាខ្ពស់​ ជា​យុទ្ធសាស្រ្ត​មួ​យ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​​យូរ​អង្វែង​។​
 
មន្ទីរ​ពេទ្យ​មាន​ផ្នែក​ជំនាញ​ធ្វើ​បែប​ប្រពៃណី​​ ​​ធានា​ការ​​បញ្ជូន​​ព័ត៌មាន​​​ពីគុណភាព​​ សេវាកម្ម​ពិនិត្យ​ព្យាបាល​ជំងឺ ​​ជូន​ប្រជាជន​គ្រប់​គ្រាន់​ ត្រឹម​ត្រូវ​ ងាយ​ស្រួ​ល​បំផុត​ និង​ធានា​​បានសន្សំសំចៃ​​ពេល​វេលា​ជូន​​​អ្នក​​មកពិនិត្យ​ជំងឺ​។​
 
ឆ្នាំ​២០១៥ មន្ទីរ​ពេទ្យ​​​បាន​ផ្តល់​​លិខិត​បញ្ជាក់​ស្តង់​ដារ​ ISO 9001 – 2015។ បាន​ផ្តល់​លិខិត​បញ្ជាក់​​ប្រព័ន្ធ​គ្រប់​គ្រង​​គុណភាព​តេស ISO 15189 អំពី​ផ្នែក​គីមី​ជីវសាស្រ្ត​។​ ប្រព័ន្ធ​គ្រប់​គ្រង​គុណភាព​​និង​​បណ្តាញ​គ្រប់​គ្រង​​គុណភាព​​​​ក្នុង​មន្ទីរពេទ្យ​​ បានរាយ​គ្រប់​ផ្នែក​បន្ទប់​ទាំងអស់​ បុគ្គលិក​បាន​បណ្តុះបណ្តាល​ជំនាញ​ខាង​វិស័យ​គ្រប់​គ្រង​គុណភាព​។​
 
លក្ខណៈ​ពិសេស​នៃ​​វិស័យ​សុខា​ភិបាល​ គឺ​ក្រុម​បុគ្គលិក​​​សុខាភិបាល​ វេជ្ជបណ្ឌិត​ ហេតុនេះ​ហើយ​​ មន្ទីរ​ពេទ្យ​តែង​យក​ចិត្ត​ទុកដាក់​​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​ប្រភព​បុគ្គលិកក្នុង​​និងក្រៅប្រទេស​​ ក្រោម​​រូបភាព​​ផ្សេង​គ្នា​ដូច​ជា​៖ បណ្តុះបណ្តាល​រយៈ​ពេល​ខ្លី និង​​រយៈ​ពេល​វែង​ ជា​ពិសេស​បណ្តុះ​បណ្តាល​​បុគ្គលិក​មាន​កម្រិត​វិជ្ជា​​​ក្រោយ​មហាវិទ្យា​ល័យ​ និង​​ជំនាញ​ស៊ី​ជម្រៅ​។​
 
ទម្រង់​​រូបភាព​មន្ទីរពេទ្យវៃ​​ឆ្លាត (ស្មាត)។
 
មិនត្រឹមតែ​បាន​វាយ​តម្លៃ​ខ្ពស់​ពី​​គុណភាពគ្រប់គ្រង​ ​និង​ពង្រាយ​សេវាកម្ម​​​ពិនិត្យព្យាបាល​​ជំងឺ​​​ជូន​ប្រជាជន​ មន្ទីរពេទ្យ​​ពហុ​ព្យាបាល​​ភូ​ថ័រ​ (Phu Tho) នៅ​បាន​វាយ​តម្លៃ​ខ្ពស់​ក្នុង​ការងារ​​នាំ​មុខ​​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​​លើ​គ្រប់​​ផ្នែក​ទាំង​​អស់​​ នៃ​រង្វង់​ការ​​​​​គ្រប់គ្រង​។ មន្ទីរពេទ្យ​​ជម្រុញ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​​ទូទៅ​​មិន​ឈប់​ឈរ​ ដើម្បី​​កែ​លម្អ​របៀប​​រដ្ឋបាល​ ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រងថ្មី​​ លើកកម្ពស់​ស្មារតី​ចរិយា​​បម្រើ​អ្នក​​ជំងឺ​​។ គ្រប់​គ្រង​ ពិនិត្យ​ព្យាបាល​ជំងឺ​​តាម​រូបភាព​មន្ទីរ​ពេទ្យវៃ​ឆ្លាត​។ សព្វ​ថ្ងៃ មន្ទីរពេទ្យ​បាន​ពង្រាយ​​១០០%​ ទម្រង់​រូបភាព​កំណង់​ហេតុ​អ្នកជំងឺ​តាម​បែប​​​អេឡិចត្រូ​និច​  ហត្ថលេខាបែប​​លេខ​ ពង្រាយ​​ទូទាត់​អេឡិចត្រូនិច​ ឆ្ពោះទៅ​រក​ “មន្ទីរពេទ្យ​មិន​​ប្រើ​ក្រដាស់​”។​
 
ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ បាន​ពង្រាយ​ជា​ទូទៅលើ​​គ្រប់​វិស័យ​ តាម​​ទម្រង់​រូបភាព​ “មន្ទីរ​ពេទ្យវៃ​ឆ្លាត” តភ្ជាប់​​ស្រប់គ្នា​​។ រាល់សកម្មភាព​សុទ្ធតែ​​អនុវត្ត​ដោយ​កម្មវិធី​ទន់​ (software) ​ដើម្បី​​​កាត់​បន្ថយ​សំណុំ​បែប​បទ​​រដ្ឋបាល​ ទន្ទឹម​នោះ​បង្កើន​ប្រសិទ្ធភាព​​គ្រប់​គ្រង។​
 
មន្ទី​រពេទ្យ​មាន​ប្រព័ន្ធ​សម្ភារ​ទំនើប​ និង​ស្រប​​គ្នា​ដូចជា​៖  ប្រព័ន្ធ​ថត​​សរសៃ​ឈាម​ អន្តរគមន៍​​លើ​សរសៃ​ឈាម​ ប្រព័ន្ធពន្លឿន​វិទ្យុសកម្ម​​​​ព្យាបាល​ជំងឺ​មហារីក​ ប្រព័ន្ធ​សម្ភារធ្វើ​រោគវិនិច្ឆ័យ​លើហ្វ៊ីល​ (​​MRI​, CT scanner, កម្មរស្មី​ X ...។ល។​)។


 មន្ទី​រ​ពេទ្យ​បាន​បំពាក់ ​ប្រព័ន្ធ​​សម្ភារ​ស្របគ្នា​​ទំនើប ​ជូន​បន្ទប់​វះកាត់​ទាំង​១២​។
រូបថត៖ ឯកសារ​


 គ្រូ​ពេទ្យ​នៅ​​មន្ទីរ​ពេទ្យ​ពហុព្យាបាល​​ភូ​ថ័រ (Phu Tho) ​កំពុង​​អនុវត្ត​ការ​​​​វះកាត់​បេះដូង​ហើប​។  
រូបថត៖ ឯកសារ​


 មន្ទីរពេទ្យ​ពហុព្យាបាល​​ភូថ័រ (Phu Tho) បាន​ពង្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទូទៅលើ​​គ្រប់​​វិស័យ​
តាម​បែប​រូបភាព​ “មន្ទី​រពេទ្យវៃ​​ឆ្លាត” ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់​គ្រង។
រូបថត៖ ឯកសារ​


 សព្វថ្ងៃ​​មន្ទីរពេទ្យ​​មាន២៦បន្ទប់​ពិនិត្យ​ជំងឺ​ជំនាញ ​​ចំណុះ​មណ្ឌល​​ពិនិត្យ​ជំងឺសាធារណៈ​ ​​និង​ ១២​
បន្ទប់​ពិនិត្យ​តាម​​តម្រូវការ​អ្នក​ជំងឺ​​។ រូបថត៖ ឯកសារ​


ប្រព័ន្ធ​សម្ភារ​ធ្វើ​រោគ​វិនិច្ឆ័យ​ហ្វ៊ីល​​ទំនើប​​នៅមន្ទី​រពេទ្យ​ពហុព្យាបាល​​ភូ​ថ័រ (Phu Tho)​​។
រូបថត៖ ឯកសារ


 ប្រព័ន្ធ​​បញ្ចូល​ឈាមដោយ​​ស្វ័យ​ប្រវត្តិ​​ពី​បន្ទប់​បរិចាគ​ឈាម​ ទៅ​កាន់ឃ្លាំង​រក្សា​ឈាម​ទុក្ខ​នៅ​
ក្នុង​មន្ទី​រពេទ្យ​។​ រូបថត៖ តឹត​សើន​


 សម្ភារ​សុខាភិបាល​​ទំនើប​​បាន​​បំពាក់​ស្របគ្នា​ នៅ​មន្ទីរពេទ្យ​ពហុព្យាបាល​​ភូថ័រ (Phu Tho)។
រូបថត៖ កុង​ដាត​


គ្រូពេទ្យនៅ​​មន្ទី​រពេទ្យ​​ពហុព្យាបាល​ ​ពិភាក្សា​ពី​​ជំនាញ​មុខ​របរ​​​ជាមួយ​គ្រូ​ពេទ្យ​មកពី​មន្ទីរ​ពេទ្យ​ Chonnam
កូរេ ក្នុង​កម្មវិធី​សហប្រតិបត្តិការ​អន្តរជាតិ​។​
រូបថត៖ ឯកសារ

មន្ទីរពេទ្យ​ពហុព្យាបាល​​​ភូ​ថ័រ​ (Phu Tho) ​ជា​មន្ទី​រពេទ្យ​រណប​​នៃ​មន្ទីរពេទ្យ​មជ្ឈិម​លំដាប់​ថ្នាក់​ទាំង​៨ដូចជា​៖ មន្ទី​រពេទ្យ​​វៀត​ឌឹក​ (Viet Duc) មន្ទីរ​ពេទ្យ​ខេ (K) ​មជ្ឈិម​​ មន្ទីរពេទ្យ​បាច់​ម៉ាយ​ (Bach Mai) ​ជំនាញ​ផ្នែក​ខាង​សរសៃឈាមបេះដូង​​ មន្ទីរពេទ្យ​កុមា​រ​មជ្ឈិម​ មន្ទីរពេទ្យ​សម្ភព​​មជ្ឈិម​ មន្ទីរ​ពេទ្យអន្តោមញ្ច័ន (Endocrine) មជ្ឈិម​​ មន្ទីរពេទ្យ​លោហិត​វិទ្យា​និង​បញ្ចូន​ឈាម​មជ្ឈិម​ មន្ទីរពេទ្យ​ត្រូពិច ​(Nhiet Doi) មជ្ឈិម​។
 
ទន្ទឹម​នោះ​មន្ទីរពេទ្យពហុ​​ព្យាបាល​ភូ​ថ័រ (Phu Tho) ​បាន​ក្រសួង​សុខាភិបាល​ផ្តល់​ភារកិច្ច​អនុវត្ត​ឧបត្ថម្ភ​​បណ្តុះ​បណ្តាល​ ផ្ទេរ​​​បច្ចេកវិទ្យា​ ​និង​ទទួល​អ្នកជំងឺ​បញ្ជូន​ពី​ខេត្ត​ត្វៀន​ក្វាង​ (Tuyen Quang) ឡាវ​កាយ​ (Lao Cai) អៀន​បាយ​ (Yen Bai) ហាយ៉ាង​ (Ha Giang) និង​វិញ​ភុក​ (Vinh Phuc) ​មកកាន់​មន្ទីរ​ពេទ្យ​​ពហុព្យាបាល​​​ភូថ័រ (Phu Tho) ព្យាបាល​ដើម្បី​កាត់​បន្ថយបន្ទុក​ពី​​មន្ទីរពេទ្យ​មជ្ឈិម​។​
 
បង្កើន​សហការ​អន្តរជាតិជាមួយ​​មន្ទីរពេទ្យ​តំបន់និង​អន្តរជាតិ ​កំពុង​ជា​ជំហាន​ដើរ​ដ៏​រឹង​មាំ​​នៃ​មន្ទីរ​ពេទ្យ​ពហុព្យាបាល​​ភូថ័រ (Phu Tho)។ ជំហាន​នេះ ​រួម​ចំណែក​លើកកម្ពស់​គុណភាព​ពិនិត្យ​​ព្យាបាល​ តាម​ទិស​ដៅ​ទំនើប​​ភាវូបនីយកម្ម​ ជំនាញភាវូបនីយកម្ម​។ មន្ទី​រពេទ្យ​បាន​​អនុវត្ត​កម្មវិធី​តភ្ជាប់​​សហការ​នឹង​​មន្ទីរពេទ្យ​បរទេស​ រៀង​រាល់ឆ្នាំ​បញ្ជូន​​រាប់​សិប​​កម្មាភិបាល​​ទៅ​ចូល​រួម​សិក្សា​​ផ្ទេរ​បច្ចេកវិទ្យា ​នៅ​ប្រទេសជឿន​​លឿន​​នានា​ដូចជា៖ សិង្ហបូរី ថៃ កូរេ ជប៉ុន អាមេរិក​ អាលិម៉ង់ បារាំង​ អង់​គ្លេស​ជាដើម​៕

អត្ថបទ​៖ ​ថាវ​វី   រូបថត៖ កុង​ដាត ​តឹត​សើន​ និង​ឯកសារ​


បណ្តាអត្ថបទបានផ្សាយ