17/03/2015 13:47 GMT+7 Email Print Like 0

មនុស្ស​ចំនួន​៨០នាក់​រងរបួស​ក្នុងការវាយប្រ​ហារអត្តឃាត​ដោយគ្រាប់បែក​នៅប៉ា​គីស្ថាន

មនុស្សចំនួន ៨០ នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅប៉ាគីស្ថាន(Image: VNA

នាថ្ងៃទី១៥​ខែមិនាឆ្នាំ២០១៥ មនុស្ស​យ៉ាងតិច​បំផុត​ចំនួន​១៤​នាក់ត្រូវស្លាប់​និង ​៨០ នាក់​ទៀតរ​របួស​ក្នុងការ​វាយ​ប្រហារ​អត្តឃាតដោយ​គ្រាប់បែក​ចំនួន២ តម្រង់​ទៅលើតំបន់​នៃគ្រិស្ដសាសនិក​នៅទីក្រុង​Lahore ភាគ​ខាង​កើត​ប៉ាគីស្ថាន។​ ចលនា ឥស្លាម​ជ្រុលនិយម​តាលីបង់​បានទទួលខុស​ត្រូវដំណើការ​វាយប្រហារភេវ​រកម្ម​ពោល​ខាង​លើ។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លាបណ្ដាកា​រវាយ​ប្រហារ​នេះហើយបញ្ជា​រដ្ឋអំណាច​ក្នុងតំបន់​បង្កើន​សន្តិ​សុខ។ រលកប្រឆាំង​ជំទាស់​ថ្មីមួយ​បានផ្ទុះ​ឡើង​ក្នុង​សហ​​គម​ន៍​គ្រិស្តសាសនិក​នៅទីនេះ ហើយ​ចាត់ទុក​ថា៖ រដ្ឋាភិបាល​មិនបានការពារ​គេនៅឡើយ។ គ្រឹស្ត​សាសនិក​រាប់រយ​នាក់​បាន ដើរដង្ហែ​ធ្វើបាតុកម្មនិងវាយ​ប្រហារទៅលើប៉ូលីស។ ប៉ូលីសចំនួន​៤ រូបត្រូវ​ស្លាប់ ក្នុង​ការប៉ះ​ទង្គិចនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ