16/07/2016 10:15 GMT+7 Email Print Like 0

មនុស្សស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅបារាំងកើនឡើង ៨៤ នាក់


មនុស្សស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅបារាំងកើនឡើង ៨៤ នាក់ (Image: VNA)

តាមសេចក្តីប្រកាសថ្មីបំផុតរបស់ក្រសួងមហាផ្ទៃបារាំងថា៖ បរិមាណជនរងគ្រោះត្រូវស្លាប់ ក្នុង​ការ​វាយ​ប្រហារ​នៅទី​ក្រុង Nice បានកើន​ឡើង ៨៤​នាក់ ហើយការស៊ើបអង្កេត​ទទួល​បាន​ព័ត៌មានថ្មីមួយចំនួន។ អ្នក​នាំពាក្យក្រសួង​មហាផ្ទៃ​បារាំង លោក Pierre-Henry Brandet បានឲ្យដឹង​ថា​៖ ក្រៅពីជន​រងគ្រោះចំនួន ៨៤ នាក់​ត្រូវ​ស្លាប់ មនុស្ស​ចំនួន​១៨​នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងពេល​នោះ សមត្ថកិច្ចតំបន់​បានឲ្យដឹង​ថែម​ទៀត​ថា៖ មេគំ​និត​ក្នុង​ការវា​យ​ប្រហារ​នេះ បាន​បាញ់កាំ​ភ្លើងជា​បន្ត​បន្ទាប់​ទៅលើក្រុម​ភ្ញៀវ​ទេសចរ​ មុន​ពេល​ត្រូវ​បាន​កំលាំង​ប៉ូលី​សកំចាត់​។  ក្រៅ​ពី​នោះ គ្រាប់បែកដៃមួយគ្រាប់ក៏ត្រូវបានរកឃើញក្នុងរ​ថយន្ត​ ដែល​ត្រូវបានប្រើ​ប្រាស់​ក្នុងការវាយ​ប្រហារ​ពោល​ខាង​លើ​។ បណ្ដា​ការខំប្រឹងប្រែងស៊ើបអង្កេត​បានកំណត់​ថា៖ មេគំនិត​អាចជាប្រពល​រដ្ឋបារាំង​មាន​កំណើត Tunisia ដែលបានរស់​នៅទីក្រុង​ Nice។ ទោះបីជា​មិនស្ថិតក្នុង​បញ្ចីឈ្មោះតាម​ដានរបស់ស្ថាប័ន​ចារកម្ម​បារាំង​ក្តី ប៉ុន្តែ​ប៉ូលីសបារាំងក៏ធ្លាប់ផ្តោតការ យក​ចិត្តទុកដាក់ដល់មុខសញ្ញានេះពី​បទលួចប្លន់និងអំពើហឹង្សា​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ