03/12/2018 10:45 GMT+7 Email Print Like 0

មនុស្សរាប់ពាន់នាក់បានចូលរួមនៅក្នុងការរត់ប្រណាំងដើម្បីកុមារហាណូយឆ្នាំ ២០១៨

នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៨ នៅសួនឧទ្យាន Thong Nhat នៃទីក្រុងហាណូយ ប្រជាជនរាប់ពាន់នាក់បានចូលរួមសកម្មភាពរត់ប្រណាំងដើម្បីកុមារហាណូយឆ្នាំ២០១៨ សំដៅរៃអង្គាសមូលនិធិដើម្បីព្យាបាលឲ្យកុមារដែលមានស្ថានភាពលំបាក និងរងជំងឺមហារីក និងជំងឺបេះដូងពីកំណើត។


មនុស្សរាប់ពាន់នាក់ចូលរួមសកម្មភាពរត់ប្រណាំងដើម្បីកុមារហាណូយ ឆ្នាំ២០១៨ 

នេះគឺជាសកម្មភាពកីឡាមនុស្សធម៌ប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម-កាណាដា (នៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម) ស្ថានទូតកាណា ដាប្រចាំនៅប្រទេសវៀតណាមរួមទាំងអង្គការ​នយោបាយ-សង្គម អង្គភាពអាជីវកម្មនិងមហាជណនៅទូទាំងរដ្ឋធានីផងដែរ។

ថ្លែងក្នុងឱកាសនោះ ប្រធានសមាគមមិត្តភាពវៀតណាម - កាណាដាបានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ជាឆ្នាំគូសសញ្ញាខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កាណាដា (១៩៧៣-២០១៨) ។ ការរត់ប្រណាំងដើម្បីកុមារហាណូយ ឆ្នាំ២០១៨ នឹងបន្តក្លាយជាស្ពានរវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ ព្រមទាំងរួមចំណែកដល់ទំនាក់ទំនងរវាងវៀតណាមនិងកាណាដា។

ដោយមានការចូលរួមពីមនុស្សជាច្រើន មិត្តភក្តិអន្តរជាតិ ការរួមវិភាគទានពីសប្បុរសជនគិតដល់ថ្ងៃត្រង់​ទី​២​ខែ​ធ្នូ កម្មវិធីនេះបានរៃអង្គាសប្រាក់ជាង ១,១ ពាន់លានដុង។ ថវិកាទាំងអស់នឹងត្រូវបានគ្រប់គ្រងដោយមូលនិធិ VinaCapital ដើម្បីគជួយដល់ការព្យាបាលកុមារដែលមានជំងឺបេះដូងពីកំណើតឬជំងឺមហារីកនៅមន្ទីរពេទ្យកុមារមជ្ឈិម មន្ទីរពេទ្យបេះដូងហាណូយឬកម្មវិធីវះកាត់បេះដូងនៃមូលនីធិចង្វាក់បេះដូងវៀតណាមផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ