20/05/2016 10:19 GMT+7 Email Print Like 0

មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

មនុស្សរាប់ពាន់អ្នកមកពីគ្រប់តំបន់ ក្នុងទូទាំងប្រទេសវៀតណាម​ បានចូលប្រាង្គ​គោរព វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​ ក្នុង​បំណង​សម្តែងនូវ​មនោសញ្ជេតនា របស់ខ្លួនចំពោះ​អគ្គមគ្គុទេសជាទីគោរ​ព​ស្រឡាញ់ ក្នុងឱកាស​រំលឹក​ខួប​លើកទី១២៦ នៃទិវាកំណើតរបស់លោក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦​។ ក្នុង​ចរន្ត មនុស្ស​មក​គោរព​វិញ្ញណក័្ខន្ធ​ លោកប្រធាន​ហូជីមិញ នាថ្ងៃទី១៩ខែឧសភា​នោះ មាន​មនុស្សច្រើនជាអតីត​យុទ្ធជន។ លោក Hoang Van Lieu មកពី​ខេត្ត Yen Bai បាន​ចែក​រំលែក​ថា៖

​“ខ្ញុំបានមកកន្លែងនេះច្រើនដង​ហើយ ប៉ុន្តែលើកនេះបានមក​ចំនឹង​ថ្ងៃខួបកំណើត​របស់ លោក​ប្រធាន​ហូជីមិញ។ បំណង​គឺមាន​ច្រើន​ដែរ ជាពិសេសគឺចង់ឲ្យជំនាន់ វ័យក្មេងខិតខំប្រឹងប្រែងសិក្សារៀន​សូត្រ ឲ្យបាន​ច្រើន​ថែម​ទៀត​ ជា​ពិសេស​គឺ​ធ្វើ​តាមគំរូសីលធម៌លោកប្រធានហូជីមិញ។ ហើយភារកិច្ចរបស់ប្រជាពលរដ្ឋកាន់ តែ​ធ្ងន់​ធ្ងរ​ជាង​ ពិសេស​គឺការបោះឆ្នោតនាពេលខាងមុខ ដើម្បីជ្រើសរើស​ឲ្យ​បាន តំណាង​របស់​ខ្លួន​ដែល​អាច​អនុវត្ត​នូវ​ពាក្យ​ទូន្មាន​របស់​លោក​ប្រធាន”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ