14/05/2015 10:37 GMT+7 Email Print Like 0

មនុស្សយ៉ាងតិច ៤៧០ស្លាប់ នៅក្នុងការរញ្ជួយដីនៅណេប៉ាល់


មនុស្សយ៉ាងតិច ៤៧០ស្លាប់ នៅក្នុងការរញ្ជួយដីនៅណេប៉ាល់

 
តាមក្រសួងមហាផ្ទៃណេប៉ាល់ថា៖យ៉ាងហោចណាស់មានមនុស្ស​ចំនួន ៣៧នាក់ ត្រូវស្លាប់ និង មនុស្សជាង១១០០​ នាក់រងរបួសនៅក្នុងការ​រញ្ជួយដី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅប្រទេសនេះ។ ទូរទស្សន៍ណេ​ប៉ាល់​បាន​បញ្ជាំង​​រូប​ភាពស្ដីពីបណ្ដាអគារ រួមទាំងអគាររដ្ឋសភាប្រទេសនេះត្រូវកក្រើក​យ៉ាង​ខ្លាំង នាពេល​រញ្ជួយ​ដីកើតមានឡើង ថែមទាំងការ​បាក់ដីនៅតំបន់​ជន​បទ​ទៀតផង។តាមតួរលេខថ្មីបំ​ផុតថា៖ការរញ្ជួយ​ដី​នេះ​បានធ្វើអោយមនុស្សចំនួន​៣៧នាក់ត្រូវស្លាប់នៅណេប៉ាល់និង​មនុស្សចំនួន១៧នាក់ទៀតនៅភាគខាង​ជើង​​​ឥណ្ឌាស្លាប់។

ក្នុងប្រឹត្តិការណ៍ទាក់ទិន៖ បណ្ដាមន្ត្រីបានអោយដឹងថា៖ ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់អាមេរិកកំពុង​អនុវត្ត​សកម្មភាព​​ជួយសង្គ្រោះដោយ​រញ្ជួយ​ដីនៅណេ​ប៉ាល់​ត្រូវបាត់ខ្លួន នាថ្ងៃទី១២ខែឧសភាឆ្នាំ២០១៥​​ ដែល​ក្នុង​នោះ​​មាន​មនុស្សចំនួន៨នាក់។ ​អ្នកនាំ​ពាក្យ​បញ្ជាការដ្ឋានប៉ាស៊ីហ្វីករបស់អាមេរិកវរសេនីត្រី Dave Eastburn បាន​​លើក​ច្បាស់ថា៖ រឿងហេតុនេះបានកើត​មានឡើងជិតនឹងត Charikot ណេប៉ាល់ ​ក្នុង​ពេល​ឧទ្ធម្ភាគ​ចក្រ​នេះ​​កំពុង​អនុវត្តសកម្មភាពជួយ​សង្គ្រោះមនុស្សធម៌និង​កាត់​បន្ថយ​មហន្តរាយ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ