30/04/2018 22:33 GMT+7 Email Print Like 0

មនុស្សយ៉ាងច្រើនកុះករចូលគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ

នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ វិមានកម្កល់សពលោកប្រធានហូជីមិញ សារមន្ទីហូជីមិញ និងមណ្ឌលផ្ទះឈើលោកប្រធានហូជីមិញគឺជាទីកន្លែងដែលទាក់ទាញភ្ញៀវមកចូលទស្សនាជាច្រើនក្នុងឱកាសទិវារំដោះភាគខាងត្បូងវៀតណាម និង បង្រួបបង្រួមជាតិ (30/04/1975 - 30/04/2018) ។


មនុស្សយ៉ាងច្រើនកុះកររៀបតាមជួរទន្ទឹងរងចាំគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

មិនត្រឹមតែប្រជាជនមាននៅរដ្ឋធានីហាណូយប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រជាជននៅទូទាំងប្រទេសវៀតណាមក៏ឆ្ពោះមកទីនេះ ដើម្បីចូលគោរពសំដែងការដឹងគុណចំពោះលោកប្រធានហូជីមិញដែលជាថ្នាក់ដឹកនាំបដិវត្ដន៍ដណ្តើមឯករាជ្យភាព សេរីភាព បង្រួបបង្រួមជាតិ។ លោកស្រី Nguyen Thi Hai មកពីខេត្ត Phu Tho (ភាគ​ខាងជើងវៀតណាម) បានឱ្យដឹងថា៖

"ខ្ញុំគោរពស្រឡាញ់អគ្គមគ្គុទេសរបស់ប្រទេសវៀតណាមដែលត្រូវបានពិភពលោកទាំងមូលគោរពយ៉ាងស្ញប់ស្ញែង​។​ ថ្ងៃនេះគឺជាថ្ងៃពិធីបុណ្យដែលបានឈប់សម្រាកដូច្នេះនាងខ្ញុំមានពេលវេលាមកទស្សនាហើយទីកន្លែងដំបូងបង្អស់ដែលខ្ញុំទស្សនាគឺវិមានតម្កល់សពលោកប្រធានហូជីមិញ។ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងចូលទស្សនា នៅទីនេះ សារជាថ្មីម្តងទៀត។ "

មនុស្សរាប់ពាន់នាក់បានចូលទស្សនាសារមន្ទីរហូជីមិញ ដែលជាកន្លែងដាក់តាំងបង្ហាញឯកសារ វត្ថុតាង រូបភាព​អំពីជីវិត និងបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ និងប្រជាជនវៀតណាម។ លោក Ha Van Toan មកពីខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) បានឱ្យដឹងថា៖

"លោកប្រធានហូជីមិញបានស្វែងរកមាគ៌ាសង្រ្គោះជាតិ មានវីរជនជំនាន់មុនៗបានពលីសាច់ស្រស់ឈាមស្រស់ ផងដែរ។ មកដល់សព្វថ្ងៃនេះទទួលបានសុខសន្តិភាពរួចហើយ យើងទាំងអស់គ្នាជានិច្ចកាលត្រូវដឹងគុណ​ជន​វៀត​ណាម ជាពិសេសជំនាន់ក្រោយដើម្បីលើកកម្ពស់ស្មារតីកសាងប្រទេសជាតិឲ្យកាន់តែរឹងមាំនិងស្រស់ស្អាតផងដែរ "៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ