23/08/2015 09:19 GMT+7 Email Print Like 0

មនុស្សធម៌និងសណ្ដោសប្រណីជាគោលនយោបាយធំរបស់វៀតណាមក្នុងការងារបង្ការ​ប្រឆាំងបទល្មើស


លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខទណ្ឌិតនៅពន្ធនាគារ Xuan Loc (រូបថត៖VGP)

នាព្រឹកថ្ងៃទី២២ខែ​សីហាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រ​ធាន​ក្រុមប្រឹក្សាទទួលបន្ទុកការ​លើក​លែង​ទោស​មជ្ឈឹម​ឆ្នាំ២០១៥ បាន​ធ្វើ​អធិបតី​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​អនុម័ត​លើ​បញ្ជី ឈ្មោះដាក់​ជូន​ប្រធាន​រដ្ឋ​ស្នើរ​លើក​លែង​ទោស​ ពីពន្ធ​នាគារ​មុន​កាល​កំណត់​សំរាប់​ទណ្ឌិត​មាន​លក្ខណៈ​លើក​លែង​ទោស​គ្រប់​គ្រាន់​ ក្នុងឱកាសទិវា​បុណ្យឯករាជ្យ​ជាតិទី​២ខែកញ្ញា។ នៅទី​នេះ លោក Nguyen Xuan Phuc បានអះ​អាងថា មនុស្សធម៌​និងសណ្ដោស​ប្រណីជា​គោលនយោបាយ​ធំរបស់​វៀត​ណាម​ក្នុង​ការ​ងារ​បង្ការ​ប្រឆាំង​បទល្មើស​ ដើម្បីទណ្ឌិតមានឱកាសរួមរស់ក្នុងសហគមន៍​ឡើងវិញ រួមវិភាគទាន​សំរាប់​សង្គម។ វគ្គលើក​លែងទោសនេះ​គ្រោង នឹងមានទណ្ឌិតជាង១៨ពាន់នាក់ ដែលមាន​លក្ខណៈ​គ្រប់​គ្រាន់​ត្រូវ​បាន​ដោះលែង​ ពីពន្ធនាគារមុនកាលកំណត់៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ