12/03/2018 09:46 GMT+7 Email Print Like 0

មនុស្សជាង៥ពាន់នាក់ចូលរួមទិវាស្ម័គ្រចិត្ត“សកម្មភាពឈានមុខដើម្បីសហគមន៍”

សំដៅអបអរសាទរខែយុវជន នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨ នៅវិថីដើរថ្មើរជើងជុំវិញបឹង  Hoan Kiem រដ្ឋធា​នី​ហាណូយមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងសម្ព័ន្ធក្រុមហ៊ុន FPT បានរួមសហការរៀបចំទិវាបុណ្យស្ម័គ្រចិត្ត “សកម្មភាពឈានមុខ ដើម្បីសហគមន៍”។


មនុស្សជាង៥ពាន់នាក់ចូលរួមទិវាស្ម័គ្រចិត្ត“សកម្មភាពឈានមុខដើម្បីសហគមន៍

មនុស្សជាង៥ពាន់នាក់រួមមានសមាជិកសម្ព័ន្ធយុវជន បុគ្គលិក សម្ព័ន្ធក្រុមហ៊ុន FPT និងប្រជាជនបានចូលរួមការដើរដោយថ្មើរជើងក្នុងព្រឹត្តិការ ណ៍នេះ។ ចូលរួមការ ដើរថ្មើរជើងនេះ លោក Bui Quang Ngoc អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន FPT បានផ្តាំផ្ញើរនូវសារមួយ៖

“សូមធ្វើសកម្មភាពជុំវិញយើងទោះជាសកម្មភាពតូចក៏ដោយ ដើម្បីនាំមកនូវភាពសប្បាយរីករាយជូនមនុស្សម្នាក់​ៗ”។

សម្រាប់មួយនាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ គណៈចាត់តាំងនឹងចំណាយ ១០ ម៉ឺនដុងដើម្បីបង្កើតមូលនីធិឧបត្ថម្ភសកម្មភាពមនុស្សធម៌ លើទូទាំងប្រទេសនិងសកម្មភាព ជួយឧបត្ថម្ភផ្នែកអប់រំនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ