22/09/2015 09:39 GMT+7 Email Print Like 0

មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ


មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ

មនុស្សជាង៤៣លាននាក់នៅវៀតណាម បានរួចផុត​ពីភាពក្រីក្រ។ នេះគឺជាតួរ​លេខ ដែលបាន​រដ្ឋាភិបាល និង​អង្គការសហ​ប្រជាជាតិ ដាក់​ចេញក្នុងពិធី​ប្រកាស​ជាសាធារណះ៖ លទ្ធផល ១៥ឆ្នាំ​អនុវត្តគោល​ដៅ​សហស្សវត្សរ៍​ នៅ​វៀត​ណាម ដែល​បានក្រសួងផែន​ការនិង​វិនិយោគ​វៀតណាម រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញាឆ្នាំ​២០១៥ នៅ​ទីក្រុង​ហាណូយ។ តាម​នោះ ក្នុង​ដំណាក់​កាល១៥​ឆ្នាំ ពីឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៥ ល្បឿន​កំណើន​សេដ្ឋកិច្ច​វៀតណាម នៅកំរិត​ខ្ពស់ ជាពិសេស​ពីឆ្នាំ​២០០០ ដល់​ឆ្នាំ២០០៨ កំរិត​មធ្យម​គឺ​ជាង៧% /ឆ្នាំ ។ វៀតណាម​បាន​សម្រេចគោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍ដូចជា៖ កាត់បន្ថយ​ភាព​ក្រីក្រ ជំរុញ​សមភាព​ភេទ និង​កាត់បន្ថយអត្រា​ឆ្លង HIV/ AIDS ។ អនុរដ្ឋមន្ត្រីក្រសួងផែនការ​និងវិនិយោគ​វៀត​ណាម លោក Nguyen Chi Dung បាន​អោយដឹងថា៖

“ក្នុងដំណាក់កាលខាងមុខ​នេះ វៀត​ណាម​នៅតែបន្តប្រមូល​ផ្តុំកម្លាំង រក្សា​និង​លើក​កំពស់​រាល់​លទ្ធផល​ដែល​ទទួល​បាន។ ទន្ទឹម​នឹងនោះ ឈានទៅដល់រូប​សណ្ឋានកំណើន​និរន្តរភាព​មួយ។ វៀត​ណាម​ត្រូវ​ការ​ប្រមូលផ្តុំ​គ្រប់​កម្លាំង ដើម្បី​ជំរុញ​ថែមទៀត​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាព​ក្រីក្រ បង្កើនទិន្នផល និង​ផ្លាស់​ប្តូ​រថ្មី គោល​នយោបាយ​ ដើម្បីធានាការ​អភិវឌ្ឍន៍លើ​គ្រប់ជ្រុងជ្រោយ និង​សមភាព៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ