05/10/2015 10:18 GMT+7 Email Print Like 0

មនុស្សជាង១៣០០នាក់ចូលរួមការប្រកួតរត់កាសែតហាណូយថ្មីលើកទី៤២


កីឡាករចូលរួមការប្រកួតរត់លើកនេះ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ វង់ផ្ដាច់ព្រ័ត្រនៃការប្រកួតរត់កាសែតហាណូយថ្មីបើកទូលាយលើក​ទី៤​២​ដើម្បីសន្តិភាពឆ្នាំ២០១៥បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព​កីឡាស្នូលរបស់ទីក្រុងហាណូយសំដៅស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍​ខែ​សីហានិងទិវាបុណ្យជាតិទី ២ ខែកញ្ញា លើកទី ៦១ ទិវារំដោះរដ្ឋធានីនិងលើកទី១៦ទិវាដែលហាណូយត្រូវបាន UNESCO ទទួលស្គាល់ជាទីក្រុងដើម្បីសន្តិភាព។ ចូលរួមវង់ផ្ដាច់ព្រ័ត្រឆ្នាំនេះមានមនុស្សជាង​១៣០០​នាក់​ ក្នុងនោះមានមនុស្ស៣០០នាក់ជាកម្មាភិបាល​ និយោជិកនៃស្ថានទូត អង្គការអន្តរជាតិដែលកំពុងធ្វើការនៅទីក្រុងហាណូយ។ជាមនុស្សម្នាក់ចូលរួមការប្រកួតរត់ឆ្នាំនេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀត​ណាម​លោក Saadi Salama បានឲ្យដឹងថា៖

“ថ្មីនេះក្នុងធាតុអាកាសគួរឲ្យលំហែកាយនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយខ្ញុំនឹងជនបរទេសជាច្រើនចូល​រួមក្នុងការប្រកួតរត់ដើម្បីសន្តិភាពលើកទី៤២ដោយកាសែតហាណូយថ្មីរៀបចំឡើង។ នេះជាកិត្តិយសដែលមានអត្ថន័យដ៏ធំធេងចំពោះយើងខ្ញុំ។ ការប្រកួតរត់ដើម្បីសន្តិភាពនេះជាសារច្បាស់លាស់មួយរបស់ប្រ
ជាជនរដ្ឋធានីហាណូយផ្ញើរទៅប្រជាជនពិភពលោកស្ដីពីបំណងប្រាថ្នាសន្តិភាពរបស់វៀតណាម”៕

តាម VOV5 - វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ