05/09/2015 12:49 GMT+7 Email Print Like 0

មនុស្សជាង១៣០នាក់ត្រូវស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅកាមេរូន


មនុស្សជាង១៣០នាក់ត្រូវស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅកាមេរូន

តាមបណ្ដាប្រភពព័ត៍មានយោធា និងប៉ូលីស្តកាមេរូន បានអោយ​ដឹងថា៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ យ៉ាង​ហោច​ណាស់មានមនុស្សចំនួន៣០នាក់ត្រូវស្លាប់ និង ១០០ នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត ២​លើកនៅភាគខាងជើងប្រទេសនេះ។ ប៉ូលីស្តមួយនាក់បានអោយដឹងថា៖ ការ​ផ្ទុះ​ដំបូងបានកើតមានឡើងនាថ្ងៃត្រង់ នៅផ្សារ ១ ទីរួមស្រុក Kerawa ជាប់នឹងព្រំដែន​នីហ្សេរីយ៉ា។ ការវាយប្រហារលើកទី២ កើតមានឡើង​ មានចំងាយពី​កន្លែងបោះទ័ពមួយប្រមាណ ២០០ ម៉ែត្រ។ ក្នុងខែកក្កដាកន្លងទៅ​ មនុស្សចំនួន៥០នាក់ត្រូវស្លាប់ នៅក្នុងតំបន់ Kerawa នេះ ដោយការវាយ​ប្រហារអត្តឃាតចំនួន៥ ហើយបានចាត់ទុកដោយពួកឧទ្ទាម Boko Haram បណ្ដាលឡើង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ