មនុស្សជាង១០ម៉ឺននាក់មកគោរពវិញ្ញណក្ខ័ន្ទលោកប្រធានហូជីមិញក្នុងឱកាសបុណ្យទិវាទី៣០មេសានិងទី១ឧសភា
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិវៀតណាមនិងទិវាពលកម្មអន្តរជាតិ ជនរួមជាតិ យុទ្ធជន នៅ ទូទាំងប្រទេសនិងភ្ញៀវទេសចរណ៍បរទេសជាច្រើនកុះករបានមកកាន់រដ្ឋធានីហា ណូយ ទៅទស្សនាមណ្ឌលកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ Ba Dinh រួមមាន៖ប្រាង្គ តម្កល់សពលោកប្រធានហូជីមិញ មណ្ឌលកេរ្តិ៍ដំណែលហូជីមិញនៅវិមានប្រធានរដ្ឋ សារមន្ទីរហូជីមិញនិងស្ដូបគោរពវិញ្ញាណក្ខ័ន្ទវីរៈយុទ្ធជនពលី។ តាមគណៈកម្មការគ្រប់គ្រង ប្រាង្គតម្កល់សពលោកប្រធានហូជីមិញថា ក្នុងបណ្ដាថ្ងៃគឺចាប់ពីថ្ងៃទី២៨ដល់ទី៣០ មេសា និងពីថ្ងៃទី២ដល់ទី៣ ឧសភា មានមនុស្សជិត១១ម៉ឺននាក់មកគោរពវិញ្ជាណក្ខ័ន្ទនៅប្រាង្គតម្កល់សព លោកប្រធានហូជីមិញ ក្នុងនោះមានមនុស្សជាង១ម៉ឺននាក់ជាជនបរទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម