24/10/2018 10:42 GMT+7 Email Print Like 0

មតិយោបល់របស់ប្រជាជនចំពោះការដែលលោក​អគ្គលេខាបក្ស​ត្រូវបាន​រដ្ឋសភាវៀតណាម​បោះឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន​រដ្ឋ​


 សមាជិកសភាវៀតណាមបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនារសៀលថ្ងៃទី២៣ ខែតុលា (រូបថត៖ Quochoi.vn) 

 ការដែលអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវ​បាន​រដ្ឋសភា​បោះ ឆ្នោតជ្រើសតាំងចូលកាន់ តំណែងជាប្រធានរដ្ឋ នៅ​ក្នុងសម័យប្រជុំរដ្ឋសភានារសៀលថ្ងៃទី​២៣ ខែតុលា​ នោះ បានឆ្លើយតបទៅនឹងភារកិច្ចបដិវត្តន៍និងការទទួលខុសត្រូវរបស់បក្សក្នុងការ ដឹកនាំ​ប្រទេស​ជាតិ​ និង​ប្រជាជនដើម្បីបោះជំហានយ៉ាងរឹងមាំនៅក្នុងដំណាក់ កា​លអភិវឌ្ឍន៍ថ្មី។
 
លោក Y ​Khien Nie នៅសង្កាត់ Ea Tam ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានអោយឲ្យដឹងថា៖ “យើង​ខ្ញុំតាម​ដានស្ដាប់​វិទ្យុសម្លេងវៀតណាម ហើយបានជ្រា​បថា អគ្គលេខា បក្សលោក N​guyen Phu Trong ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ចូលកាន់តំណែង​ ជាប្រធានរដ្ឋ។ យើងខ្ញុំមានក្ដីសោ​មនស្សរីករាយ​ណាស់ ដោយ​សារប្រការ​នេះ បាន​បង្ហាញនូវជំនឿទុកចិត្តរបស់រដ្ឋសភាក្នុងការជ្រើសតាំ​ងមនុស្ស ដែលអស់ពីចិត្ត​ពីថ្លើម ចំពោះបក្ស ​រដ្ឋ ​និងប្រជាជន ដើម្បីអនុវត្តន៍បុព្វហេ​តុឧស្សាហូបនីយកម្ម​និង​ ទំនើបកម្មប្រទេស​ជាតិ ដើម្បីគោល​ដៅ​កសាង​ប្រទេសជាតិ​ឲ្យបានខ្លាំងមាំមួន សមភាព ប្រជាធិ​បតេយ្យនិងអរិយ្យធម៌​”។​
 
 
ចំណែក​ឯលោក Phan Van Le ពលរដ្ឋមួយរូបនៅទីក្រុង My Tho ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម បានចែក​រំលែក​ថា៖ “ការដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងអគ្គលេ​ខាបក្សលោក Nguy​en Phu Trong ចូ​លកាន់​តំណែង​ជាប្រធាន​រដ្ឋនោះ គឺប្រជាជនគាំទ្រយ៉ាងខ្លាំងណាស់។ នា​ពេលកន្លងទៅ លោក​ Nguyen Phu Trong បា​ន​អនុវត្តន៍​ការងារជាច្រើនដែល​ ទទួលបានការគាំទ្ររបស់ប្រជាជន​ ពិសេសគឺការលុបបំបាត់អំ​ពើពុក​រលួយ”។​
 
លោក Duong Van Be នៅខ័ណ្ឌ Cai Rang ទីក្រុង Can Tho ភាគខាងត្បូង វៀតណាម បានចាត់ទុកថា មិន​ត្រឹម​តែខ្លួន​លោកផ្ទា​ល់​ប៉ុណ្ណោះទេ ប៉ុន្តែប្រជាជន ​គ្រប់រូបសុទ្ធតែ​ឯកភាព​និង​គាំទ្រ​ចំពោះ​ការដែល​លោក​អគ្គលេខា​បក្ស​ត្រូវ​បានបោះឆ្នោតជ្រើសតាំងជាប្រធា​នរដ្ឋ ព្រោះថា នាពេលកន្លង​ទៅ លោក​អគ្គលេខា បក្សមាន​ការ​សម្រេច​​ចិត្តសំខាន់​ៗ​ជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋ​កិច្ចរបស់​ប្រទេស ជាតិ៕​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ