19/05/2015 11:35 GMT+7 Email Print Like 0

មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំកម្មវិធី “រួមដំណើរជាមួយកោះសមុទ្រ ស្រុក​កំ​ណើត”


មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំកម្មវិធី “រួមដំណើរជាមួយកោះសមុទ្រ ស្រុកកំណើត”

ក្នុងរយៈ​ពេល​២ថ្ងៃគឺ​ថ្ងៃទី១៦និង​ទី១៧ខែឧសភាឆ្នាំ​២០១៥ នៅ​ស្រុក​កោះ Ly​ Son ខេត្ត Quang Ngai (ភាគ​កណ្ដាល​វៀត​ណាម) ក្រុម​ការងារ​នៃមជ្ឈឹម​សម្ព័ន្ធ​សមា​គមនារី​វៀត​ណាម និង​សម្ព័ន្ធ​សមាគម​នារី​ទីក្រុង Da Nang រួម​ជាមួយ​គណៈកម្មាធិ​ការប្រជា​ជន ខេត្ត Quang Ngai បាន​រៀបចំ​កម្ម​វិធី “រួម​ដំណើរ​ជាមួយ​កោះ​សមុទ្រ​ស្រុក​កំណើត”។ កម្ម​វិធីនេះបាន​ប្រគល់​ប្រាក់ចំនួន​៥០​លានដុង និងអំណោយ៨០​ចំណែក​សម្រាប់ សមាគម​នារី​ក្នុង​ស្រុក ប្រគល់​អាហារូបករណ៍​រាប់សិប​ចំណែក​ឲ្យ​សិស្សានុ​សិស្ស ជាកូន​អ្នកនេ​សាទ​ដែល​ត្រូវស្លាប់​នៅតំបន់​សមុទ្រ​ Hoang Sa ជា​ដើម។

​កម្មវិធី “រួម​ដំណើរជាមួយ​កោះសមុទ្រ​ស្រុក​កំណើត” ស្ថិត​ក្នុង​បណ្តា​សកម្ម​ភាពរំលឹក​ខួបលើក​ទី១២៥នៃ​ទិវា​កំណើត​របស់ លោកប្រធាន​ហូជីមិញ សំដៅ​ចែក​រំលែក​មនោសញ្ចេនា​របស់​ប្រជាពល​រដ្ឋ​ នៅ​ដីគោក​ជាមួយ​នឹង​កោះ​សមុទ្រ ឆ្ងាយ​ដាច់​ស្រយាល់​ព្រមទាំង​បង្កើន​ការគួប​ផ្សំយ៉ាង​ស្អិត​រមួត រវាងសមាគមន៍​នារី គ្រប់​ជាន់​ថ្នាក់​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ