23/02/2018 14:42 GMT+7 Email Print Like 0

មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងជាទីកន្លែង​ចាប់​អាជីព​ល្អ បំផុត​និង​ជាឆ្អឹង​កំណើន​មួយ​នៃ​ទីក្រុង​ហាណូយ​


 មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងជាទីកន្លែងចាប់អាជីពល្អ បំផុតនិងជាឆ្អឹងកំណើនមួយនៃទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២២ ​ខែកុម្ភៈ ឆ្នាំ​២០១៨ នាយករ​ដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បាន​ទៅជួបធ្វើការ​នៅមជ្ឈមណ្ឌល​បច្ចេកវិទ្យាខ្ពស់ Hoa ​Lac ទីក្រុងហាណូយ​។
 
ថ្លែងមតិ​នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសម្តែ​ងនូវក្តីសង្ឃឹមថា៖ មជ្ឈមណ្ឌលបច្ចេ​កវិទ្យាខ្ព​ស់ Hoa Lac នឹង​ជាទីកន្លែង​ដែលរួមវិភាគ​ទានសំខាន់ចូលក្នុងការអភិវឌ្ឍប​ដិវត្តន៍ឧស្សាហកម្ម ៤​.០ និង​ជាទីកន្លែង​កសាង​ប្រព័ន្ធ​បរិដ្ឋាន​ចាប់ផ្តើមអាជីពថ្មីរបស់​វៀតណាម។ លោក  Nguyen Xuan​ Phuc បានស្នើឲ្យ​ក្រសួងស្ថាប័ន​គ្រប់ជាន់​ថ្នាក់គណៈកម្មាធិការ​ប្រជាជន​ទីក្រុងហាណូយ​ជំរុញយ៉ាង​ខ្លាំង ថែម​ទៀត​ដំណើរ​ការ​កសាង​តំបន់​នេះដើម្បី​មិនទុកឲ្យ​បាត់បង់ឱកាស​ អភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសជាតិ​។ លោកបានសង្កត់ធ្ងន់ទៀត​ថា៖ មជ្ឈមណ្ឌល​បច្ចេកវិទ្យាខ្ពស់ Hoa Lac និងសកលវិទ្យាល័យ​ជាតិហាណូយ​នឹង​ជាឆ្អឹង​កំណើន​មួយ​របស់​ទីក្រុង​ហាណូយ​ក្នុងប៉ុន្មាន​ឆ្នាំខាងមុខ។ នាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc​ បានអំពាវ​នាវឲ្យ​បណ្ដា​វិនិយោគិន​ក្តាប់ជាប់​ឱកាស ដើម្បីវិនិយោគចូលក្នុងមជ្ឈមណ្ឌ​លបច្ចេកវិទ្យាខ្ពស់ ​Hoa Lac យ៉ាងឆាប់​រហ័ស៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ