28/07/2018 11:23 GMT+7 Email Print Like 0

មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបអំពាវនាវអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-EU


  ប្រធានាធិបតីអាមេរិក លោក  Donald Trump និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)  លោក Jean – Claude Juncker 

 នាថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានអប់ អរសាទរ ចំពោះ​លទ្ធផល​​ជំនួបថ្មីៗនេះរវាង ប្រធានាធិបតីអាមេរិក លោក  Donald Trump និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)  ​លោក Jean – Claude Juncker ដោយអះអាងថាប្រការនេះបានបញ្ជាក់ពីកម្លាំងរបស់ EU មួយ ពោរ​ពេញ​ទៅ​ ដោយ​សាមគ្គីភាព។
 
នៅលើបណ្តាញសម្គម Twitter លោក Heiko Maas បានសង្កត់ធ្ងន់ថាលទ្ធផល ខាង​លើនេះ​បាន​បញ្ជាក់​ពីសាមគ្គីភាព​ និងសម្លេង​របស់  EU ។ នៅក្នុងពេលនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺ​ម៉ង់លោក Pete​r Altmaier បានវាយ​តម្លៃចំពោះផែក​ការ របស់អាមេរិក- EU ជាជំហានលោតផ្លោះមួយដែលជួយ​បញ្ជៀសពីគ្រោះអាសន្ន សង្គ្រាម​ពាណិជ្ជកម្ម​និងការពារបានការងា​រធ្វើរាប់លាន។
 ​
ប្រធាន DIHK លោក Eric Schweitzer បានលើកច្បាស់ថាដំណោះស្រាយក្នុង កិច្ច​សន្យា​កំពុង​ធ្វើតាម​ទិស​ត្រឹម​ត្រូវ​ ប៉ុ​ន្តែការសង្ស័យអំពីកិច្ចព្រមព្រៀងល្អ មួយនៅតែបន្សល់​ទុកនៅឡើយ​៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ