26/04/2016 11:15 GMT+7 Email Print Like 0

មជ្ឈដ្ឋានមន្ត្រីត្រូវបំរើប្រជាជននិងអង្គភាពអាជីវកម្ម


នាយករដ្ឋមន្ត្រូីរដ្ឋាភិបាលលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

នាព្រឹកថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក ​Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីកិច្ច​ប្រជុំ​ដំបូង​ គណៈអចិន្ត្រៃយ៍រដ្ឋាភិ​បាល សំដៅពិភាក្សា​លើការ​ដោះស្រាយ​រាល់ការ​ជំពាក់​ជំពិន​ នៃច្បាប់អង្គភាព អាជីវកម្មនិងច្បាប់​វិនិយោគបន្ទាប់ ពីរយៈពេល១០ខែដែលច្បាប់ទាំងពីរ នេះ​ចូល​ជាធរ​មាន​មក​។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសុំឲ្យដោះស្រា​យ​រាល់​ការ​ជំពាក់​ជំពិន​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អង្គភាព អាជីវកម្មអនុវត្តសកម្មភាព​វិនិយោគធ្វើអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ មជ្ឈដ្ឋាន មន្ត្រីរដ្ឋក៏ត្រូវ​បំពេញល្អភារ​កិច្ចបំរើ​ប្រជាជន បំរើអង្គភាពអាជីវកម្ម និងអនុវត្ត​ត្រឹម ត្រូវនូវ​សេចក្តី​កំណត់​របស់ច្បាប់ ដើម្បី​ច្បាប់​អាចជ្រាប​ចូល​ ក្នុងជីវភាពរស់នៅ។ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

“ត្រូវកែទម្រង់ ផ្លាស់ប្តូរថ្មី និងបង្ករលក្ខណៈងាយស្រួលសម្រាប់ ការងារផលិតកម្មធ្វើអាជីវកម្ម។ លើសពីនេះ​ទៅទៀត មិនត្រូវ​ប្រតិបត្តិខុស​ច្បាប់ ជាពិសេសគឺក្នុង​ការ​អនុវត្តច្បាប់វិនិយោគ។ ទន្ទឹមជាមួយ​គ្នានោះ នៅក្នុង​ការអនុវត្ត​ច្បាប់អង្គ​ភាព អាជីវកម្មនិងច្បាប់វិនិយោគនោះ ក្រសួងស្ថាប័ននានាត្រូវ​បង្កលក្ខណៈ​ងាយ ស្រួល​បំផុត​សម្រាប់ប្រជា​ជន និងអង្គភាព​អាជីវកម្មផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ