18/11/2016 10:51 GMT+7 Email Print Like 0

មជ្ឈដ្ឋានអ្នកជំនាញការវាយតម្លៃថាសេដ្ឋកិច្ចវៀតណាមមានកំណើនស្ថិរភាព


មជ្ឈដ្ឋានអ្នកជំនាញការវាយតម្លៃថាសេដ្ឋកិច្ចវៀតណាមមានកំណើនស្ថិរភាព

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ មជ្ឈដ្ឋានអ្នកជំនាញការរបស់ Conference Board បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​វៀត​ណាម ទទួលបាន​កំណើន​ចំនួន​៦,២%ក្នុងឆ្នាំ២០១៦​នេះ ហើយ​នឹង​កើន​ដល់​៦,៥%ក្នុង​ឆ្នាំ​ក្រោយ​ផង​ដែរ​។ អង្គ​ការស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ជួរ​មុខ​ពិភពលោក​ ដែល​មានទីស្នាក់​ការនៅ​ក្រុងញ៉ូវ​យ៉ក​ ក៏បាន​វាយតម្លៃថា​ សេដ្ឋកិច្ច​វៀត​ណាម នឹងមិនរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ប្រសិន​បើរដ្ឋអំណាចថ្មី​របស់​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​ Donald Trump ធ្វើការបដិសេដចំពោះ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​គម្ម​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក​ TPP ។ ក្នុង​ពេល​ជាមួយ​គ្នានោះ​ លោក​ស្រី Jing Sima អ្នក​ជំនាញការ​សេដ្ឋកិច្ច​របស់ Conference Board បានចាត់​ទុក​ថា វៀត​ណាមអាចទទួល​បាន​ផលប្រយោជន៍​ជាច្រើន ក្នុងបរិបទ​ដែល ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​​និង​ចិនត្រូវបាន​ព្យាករណ៍​ថា អាក្រក់ទៅៗ។ ពោលគឺ វៀតណាមអាចក្លាយទៅជាទី​មក ដល់​ជំនួស ក្នុង​ករណី​អ្នក​ផលិត​និង​វិនិយោគិនដក​ចេញពី​ចិន ដោយសាររដ្ឋអំ​ណាច​របស់​លោក Trump រឹតបន្តឹង​រាល់​គោល​នយោបាយ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ ប៉េ​កាំងនោះ។ ប៉ុន្តែ​ នៅចំពោះមុ​ខ ប្រទេស​ទាំង​អស់​នឹង​ត្រូវ​រងផល​ប៉ះពាល់​​ប្រសិន​បើ រដ្ឋ​អំណាចអាមេរិ​កធ្វើឲ្យយឺត​យ៉ាវ ដំណើរការធ្វើសកលភាវូបនីយកម្ម៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ