03/04/2017 09:53 GMT+7 Email Print Like 0

មជ្ឈដ្ឋានសហគ្រាសម៉ាឡេស៊ីមានគោលបំណងបើកទូលាយអាជីវកម្មនៅវៀតណាម

តាមការស្ទង់មតិសហគ្រាសឆ្នាំ២០១៦របស់ធនាគារ United Overseas Bank (UOB) អាស៊ីដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៧ថា មានសហគ្រាសម៉ាឡេស៊ីចំនួន៣៨%ជ្រើសរើសវៀតណាមជាប្រទេសពេញនិយមនៅទ្វីបអាស៊ីដើម្បីបើកទូលាយអាជីវកម្មក្នុងរយៈពេលពី៣ដល់៥ឆ្នាំខាងមុខ។ មជ្ឈដ្ឋានសហគ្រិនម៉ាឡេស៊ីវាយតំលៃខ្ពស់ចំពោះលក្ខណៈនៅវៀតណាមដូចជានយោបាយស្ថិរភាព តម្រូវការធំនិងកាន់តែកើនឡើងរបស់អតិថិជន​ ពន្ធនិងការកំណត់មានភាពងាយស្រួល។កំណើនសេដ្ឋកិច្ចចំនួន ៦% ក្នុងឆ្នាំ២០១៦ និងកម្លាំងពលករ​វ័យ​ក្មេងស្រូបយក៦០%ក្នុងបរិមាណចំនួនប្រជាជនសរុបទាំង ៩០ លាននាក់នោះ បាននាំវៀតណាមក្លាយទៅជាកន្លែងបណ្ដាក់ទុនគួរឲ្យទាក់ទាញ។មជ្ឈដ្ឋានសហគ្រាសម៉ាឡេស៊ីក៏បានចាប់អារម្មណ៍ដោយសារឱកាសនឹងត្រូវ​បាន​បើក​ទូលាយថែមទៀតតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយសហភាពអឺរ៉ុប (EU) និងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ