12/07/2015 10:24 GMT+7 Email Print Like 0

មជ្ឈដ្ឋានផ្សព្វផ្សាយទ្វីបអឺរ៉ុបវាយតំលៃនូវអត្ថន័យនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាវៀតណាម


អគ្គលេខា Nguyen Phu Trong បានដាមកសាកសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton (VOV)


បណ្ដាញ់ព័ត៌មានទ្វីបអឺរ៉ុប Euro Presse Image នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ​បានចុះផ្សាយអត្ថបទសសេរស្ដីពីដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ អត្ថបទសសេរបានបាន​សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចមានអត្ថន័យនិមិត្តរូបពិសេសពីព្រោះនេះជាលើក​ដំបូងអ្នកប្រមុខបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ​សហរដ្ឋអាមេរិក។

អត្ថបទកាសែតដកស្រង់ពាក្យរបស់សាស្ត្រចារ្ស Jonathan London នៃ​មហាវិទ្យាល័យហុងកុង(ចិន)ដែលចុះផ្សាយលើកាសែត Wall Street Journal បាននិយាយដ៏ច្បាស់ថាព្រឹត្តិការណ៍អ្នកប្រមុខបក្សកុម្មុយនីស្ត​វៀត​ណាម​ទៅ​បំពេញទស្សនកិច្ចនៅអាមេរិកបានសឲ្យឃើញថា​វៀតណាមកំពុងអនុវត្តគោល​នយោបាយ​តុល្យភាពយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ចមិនត្រឹមតែស្ដីពី​បញ្ហា​យុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងរួមមនាខ្លឹមសារពាណិជ្ជកម្មសំខាន់ផងដែរ។ នោះគឺការដែលវៀតណាមនិងប្រទេសចំនួន១២ចូលរួមការចរចារលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ជាការផ្ដើមគំនិតរបស់អាមេរិកដែលមាន​អត្ថន័យ​សំខាន់ពិសេសក្នុងកាលៈទេសៈចិនបង្កើនកំលាំងទាំងខាងសេដ្ឋកិច្ចនិង​តួនាទីយុទ្ធសាស្ត្រនៅអាស៊ី-ប៉ាស៊ីហ្វិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ