មកទស្សនាសារមន្ទីរធម្មជាតិមុនគេបង្អស់នៅប្រទេសវៀតណាម
បើកទ្វារដោយឥតគិតថ្លៃពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យរាល់សប្តាហ៍ សារមន្ទីរធម្មជាតិវៀតណាម នាសព្វថ្ងៃនេះគឺជាទីកន្លែងមួយគួរអោយចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសនៅពេលដែលមកទស្សនារដ្ឋធានីហាណូយ។ គួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរណ៍គឺគំរូសត្វដាយណូស័រួមនឹងប៉ាណូទាក់ទាញភ្ញៀវទេសចរណ៍នៅចំច្រកទ្វារចូលនៃសារមន្ទីរនេះ។ បន្តបន្ទាប់គឺបណ្តាមណ្ឌលដាក់តាំងតាមប្រធានបទជាក់ស្តែងនិមួយៗ ដែលមានបណ្តាវត្ថុនិងគំរូសត្វបានរៀបចំយ៉ាងសមស្រប ហើយមានតារាងបង្ហាញព័ត៌មានទៀតផង ភ្ញៀងមកទស្សនាអាចស្វែងយល់បន្ថែមអំពីប្រធានបទនីមួយៗតាមរយះវិដេអូខ្លីៗ ដែលត្រូវបានបញ្ចាំងនៅចំទីកន្លែងនោះ។
នៅបន្ទប់ឧទ្ទេសនាមអំពី “ ប្រវត្តិសាស្រ្តនៃការវិវឌ្ឍន៍ររបស់ផែនដី” សារមន្ទីរបានទុកទីកន្លែងដ៏ធំមួយ ដើម្បីដាក់តាំងនូវភាពសម្បូរបែបរបស់ពិភពសត្វ។ ទីកន្លែងនេះពិតជាតំបន់ចាប់ចិត្តបំផុតសម្រាប់អ្នកទស្សនា ដោយសារនៅទីនេះមានវត្ថុនិងគំរួសត្វរាប់ពាន់ក្បាល គំរូសត្វរស់រវើកតាំងពីគំរូបុរាណកំឡាយទៅជាថ្មរហូតដល់គំរូសត្វនិងសត្វល្អិតរាប់ម៉ឺនក្បាល។ ជាពិសេស ចំពោះកូនសិស្ស សារមន្ទីរធម្មជាតិជាទីកន្លែងដែលពាំនាំមកបណ្តាប្រការចម្លែកៗនិងគួរចាប់ចិត្ត។ មានកូនសិស្សជាច្រើននាក់បានមកទស្សនានិងមើលឃើញផ្ទាល់ភ្នែកបណ្តាវត្ថុនិងគំរូសត្វដ៏រស់រវើកជាលើកដំបូងក្នុងពិភពធម្មជាតិ ដែលអ្នកធ្វើការនៅសារមន្ទីនេះបានប្រមូល។ ការរៀនបន្ថែមក្រៅកំណត់ដោយការមកទស្សនាដោយផ្ទាល់ភ្នែកនេះបានជួយអោយបណ្តាកូនសិស្សបើកទូលាយចំណេះដឹង ហើយបានជួយបណ្តាមេរៀនដែលមានតែនៅក្នុងសៀវភៅក្លាយទៅជារស់រវើកនិងងាយស្រួលចងចាំជាងទៀត។ កម្មាភិបាលធ្វើការនៅទីនេះបានអោយដឹងថា៖ ដោយសារគេបានមើលឃើងនូវអត្ថន័យនិងផលប្រយោជន៍របស់បណ្តាសកម្មភាពរៀនក្រៅការកំណត់នេះ ដូច្នេះសាលារៀនជាច្រើនតាំងពីកម្រិតមតេយ្យសិក្សារហូតដល់កម្រិតសិក្សាខ្ពស់ជាងទៀតបានចុះឈ្មោះ ដើម្បីអោយសិស្សបានមកទស្សនានៅសារមន្ទីរនេះ។
ទោះបីមានការលំបាកជាច្រើនក្នុងការប្រមូលផ្តុំវត្ថុនិងគំរួសត្វដ៏កម្រមាននិងមានតំលៃ ដែលរកបានពីធម្មជាតិនេះ ជាពិសេសគឺវត្ថុគំរូសត្វមានរូបរាងធំៗដែលស្ទើតែផុតពូជ ប៉ុន្តែយ៉ាងអ្នកធ្វើការខាងប្រមូលនៅសារមន្ទីនេះមិនខ្លាចជួបការលំបាកនិងបានខិតខំប្រឹងប្រែងស្វែងរកនិងទទួលគំរូពីអ្នកបរិច្ចាកដែលមានចិត្តល្អប្រគល់អោយសារមន្ទីរ ដើម្បីឆ្លើយតបនឹងតំរូវការកាន់តែខ្ពស់របស់អ្នកមកទស្សនា។ នេះជាការខិតខំប្រឹងប្រែងដ៏ថ្លៃថ្នូរដែលអ្នកធ្វើការក្នុងសារមន្ទីរនេះ ជំហ៊ានដំដូងបានពាំនាំមកប្រសិទ្ធិភាពយ៉ាងច្បាស់លាស់ដោយបរិមាណភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ដែលគ្មានសារមន្ទីរណាស្ថិតក្នុងរដ្ឋធានីហាណួយបានមានទេ./.
អត្ថបទនិងរូបថត ៖ វៀតគឿង
ភូមិថ្មខួយគី (Khuoi Ky)
ជិះទូកនាគ សន្តាប់ចម្រៀងហ្វេបណ្តោយតាមដងទន្លេហឿង (Huong)
តំបន់បឹង ណាហាង (Na Hang)
ផ្កាថ្ម
បង្គោលភ្លើងហ្វាសមុទ្របុរាណ ទៀនសា (Tien Sa)
រតនៈប្រាង្គប្រាសាទនៃប្រភពដើម
ភូមិកំណើតសំឡឹងពីទីខ្ពស់
សាយហ្គនពន្លឺពណ៌តាមរយៈកញ្ចក់រូបថត Jet Huynh
ផាតពពកចេញទៅលេងបុណ្យហ្គូវតាវ (Gau Tao)
ប្រឡងទាញព្រ័ត្រអង្គុយ ភូមិង៉ុកទ្រី (Ngoc Tri)
ស្ថាបត្យកម្មពិសេសវត្តមិញថាញ (Minh Thanh) នៅទីក្រុងព្រៃភ្នំ Pleiku
កម្រងប្រមូលផ្តុំជួងគ្មានពីរ
រតនវត្ថុជាតិនៅវត្តយ៉ាម (Giam)
តំបន់ពិសិដ្ឋមួយ នៅភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ស្ថិតក្នុងភូមិសាស្ត្រខេត្ត បាក់យ៉ាង (Bac Giang)
រាជវាំងថាំងឡុង (Thang Long) តាមរយៈឈើពុម្ពអក្សរនៃសម័យរាជការ ង្វៀន (Nguyen)
ពិធីបុណ្យអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ (Dao) ក្រហម។
៤០ឆ្នាំ ជ័យជំនះលើរបបប៉ុលពត៖ សមរភូមិស្មាច់ (Xa Mat) និង តំបន់ដីមិត្តភាព
ចង្កៀងប្រេងវៀតណាម តាមសម័យកាល
វិហារកាតូលិកដូ (Do) (រលំ) ហាយលី (Hai Ly) (ខេត្តណាមឌីញ) (Nam Dinh) ជា សក្ខីភាពនៃការប្រែប្រួលអាកាសធាតុ
ភ្ញៀវបរទេសពិសោធន៍ធ្វើជាងទង
កំណត់ត្រារុងរឿងសម័យអូកែវ
សមិទ្ធិផលក្រោយមួយសតវត្សនៃផ្នែកបុរាណវិទ្យាវៀតណាម
ចូលរួម ក្នុងពិធីបុណ្យ ណាញ៉ែម (Na Nhem)
គំនូរលើជញ្ជាំង នៅវិថីភុងហ៊ឹង (Phung Hung)
ចំណាប់អារម្មណ៍ឆ្នេរថ្មក្រញាំនាគ