12/09/2016 09:39 GMT+7 Email Print Like 0

មកទស្សនាសារមន្ទីរធម្មជាតិមុនគេបង្អស់នៅប្រទេសវៀតណាម

គំរូសត្វដ៏ពិសេសពិសេលចំនួន ១.៤០០ ​ក្បាល ដែលសម្តែងឡើងវិញ​នូវ​ការ​បង្កើត​ការរស់នៅក្នុងរយះពេល​ ៣,៦ ​ពាន់លានឆ្នំា​ត្រូវបាន​ដាក់តាំង​លើ​ទំហំប្រហែល ​៣០០ ​ម៉ែត្រការេ ។​ សារមន្ទីរ​ធម្មជាតិ​វៀត​ណាម​​ (​លេខ​១៨A ហ័ងគួកវៀត​​ (Hoang Quoc Viet) ខណ្ឌ​កូវ​យៃ (Cau Giay) រដ្ឋធានី​ហាណូយ​ (Ha Noi)​) បាន​ទទួល​ភ្ញៀវចំនួន​ជាង ​៥ ម៉ឺន​នាក់​មក​ទស្សនា​ ក្រោយរយះ​ពេល​ជាង​មួយ​ឆ្នាំ​បើកឲ្យ​ប្រើ​ប្រាស់​ជា​ផ្លួវ​ការ​។

បើក​ទ្វា​រដោ​យឥតគិត​ថ្លៃ​ពី​ថ្ងៃ​ព្រហស្បតិ៍ដល់​ថ្ងៃ​អាទិត្យ​រាល់​សប្តាហ៍​ សារមន្ទី​រធម្មជាតិ​វៀតណាម​ នាសព្វថ្ងៃនេះ​គឺជា​ទីកន្លែង​មួយ​គួរអោយចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​និង​​ក្រៅ​ប្រទេស​​នៅ​ពេល​ដែល​មក​ទស្សនា​រដ្ឋធានីហាណូយ​។

គួរ​អោយចាប់អារម្មណ៍​ចំពោះ​ភ្ញៀវទេសចរណ៍​គឺគំរូសត្វដាយណូស័​រួម​នឹង​ប៉ាណូ​ទាក់​ទាញ​ភ្ញៀវ​​ទេសចរណ៍​​នៅចំ​​ច្រកទ្វារចូលនៃ​សារមន្ទីរនេះ​។ បន្តបន្ទាប់គឺ​បណ្តាមណ្ឌល​​ដាក់​​តាំង​​តាមប្រធានបទ​ជាក់ស្តែង​​និមួយៗ​ ​ដែល​មាន​បណ្តា​វត្ថុ​និងគំរូសត្វបាន​រៀ​ប​ចំ​​​​យ៉ាង​សមស្រប​​​​ ​ហើយ​មាន​​​តា​រាង​បង្ហាញព័ត៌មានទៀតផង ភ្ញៀងមកទស្សនា​អាច​ស្វែង​យល់​បន្ថែម​អំពី​ប្រធាន​បទនីមួយៗ​​តាម​រយះវិដេអូខ្លី​ៗ ដែល​ត្រូវបាន​បញ្ចាំង​នៅចំទីកន្លែង​នោះ​។​


នាសព្វថ្ងៃនេះ សារមន្ទីរធម្មជាតិវៀតណាមជាទីកន្លែងទាក់ទាញភ្ញៀវជាច្រើននាក់មកទស្សនា

របៀបរៀបចំបណ្តាវត្ថុនិងគំរូសត្វនៅក្នុងសារមន្ទីរនេះជាសមស្រប និងពាំនាំមកភាពរីករាយសំរាប់ភ្ញៀវ
ជាពិសេសគឺកុមារ.


ជ្រុងមួយនៃសារមន្ទីរដាក់តាំងនូវការវិវឌ្ឍន៍ររបស់មនុស្សលោក

ទីកន្លែងដាក់តាំងបណ្តាវត្ថុនិងគំរូសត្វរបស់សារមន្ទី ដែលបង្កើតភាពជិតស្និទ្ធជាមួយអ្នកទស្សនា

នៅ​បន្ទប់​ឧទ្ទេសនាមអំ​ពី​ “ ប្រវត្តិសាស្រ្ត​នៃ​ការ​វិ​វឌ្ឍន៍រ​របស់​ផែនដី​”  សារមន្ទី​របានទុក​ទីកន្លែង​ដ៏​ធំ​មួយ ​ដើម្បី​ដាក់​តាំង​នូវ​ភាព​សម្បូរបែប​របស់​ពិ​ភព​សត្វ​។​ ​ទី​កន្លែង​នេះ​ពិត​ជា​តំ​បន់​ចាប់​ចិត្ត​បំផុត​សម្រាប់​អ្នក​ទស្សនា​ ដោយ​សារនៅទីនេះមាន​វត្ថុនិងគំរួ​សត្វរាប់​ពាន់ក្បាល​ គំរូសត្វ​រស់រវើក​​តាំងពី​គំរូបុរាណកំឡាយទៅជាថ្ម​រហូតដល់​គំរូ​សត្វ​និង​សត្វ​ល្អិត​រាប់​ម៉ឺនក្បាល​

ជា​ពិសេស ​ចំ​ពោះ​កូនសិស្ស​ សារមន្ទី​រ​ធម្មជាតិ​ជា​ទី​កន្លែងដែលពាំ​នាំ​មកបណ្តា​ប្រការ​ចម្លែក​ៗ​និង​​គួរចាប់ចិត្ត។​​ មាន​កូន​សិស្ស​ជា​ច្រើននាក់​បានមកទស្សនានិង​មើល​ឃើញផ្ទាល់​ភ្នែក​បណ្តា​វត្ថុនិង​គំរូសត្វដ៏​រស់​រ​វើក​​ជាលើកដំបូងក្នុង​ពិភព​ធម្មជាតិ ​ដែល​អ្នក​ធ្វើ​ការ​នៅ​សារ​មន្ទី​​នេះ​បាន​ប្រមូល​​។​​ ការ​រៀន​បន្ថែម​ក្រៅ​កំ​ណត់​​​ដោយ​ការ​មក​ទស្សនា​ដោយ​ផ្ទាល់ភ្នែក​នេះ​បាន​ជួយ​អោយ​​បណ្តា​កូន​សិស្ស​បើកទូលាយ​ចំ​ណេះ​ដឹង​​ ហើយបាន​ជួយ​បណ្តា​មេ​រៀន​ដែលមាន​តែ​នៅ​ក្នុង​សៀវ​ភៅ​​​​ក្លាយទៅជា​រស់​រវើក​និង​ងាយស្រួល​ចងចាំ​ជាងទៀត​។​ កម្មា​ភិ​បាលធ្វើ​ការ​នៅ​ទី​នេះ​បាន​អោយ​ដឹង​ថា៖ ដោយសារ​គេបានមើលឃើងនូវ​អត្ថន័យ​និង​ផល​ប្រយោជន៍​របស់បណ្តាសកម្មភាព​រៀន​​ក្រៅការ​កំ​ណត់​នេះ ដូច្នេះ​​សា​លា​រៀន​ជា​ច្រើន​តាំង​ពីកម្រិត​មតេយ្យ​សិក្សារហូត​ដល់​កម្រិត​សិក្សា​ខ្ពស់ជាងទៀត​បាន​ចុះ​ឈ្មោះ ​ដើម្បី​អោយសិស្ស​បានមក​ទស្សនានៅសារមន្ទីរនេះ។


គំរូកង្កែបត្រូវបានប្រមូលពីខេត្តហាណាម (Ha Nam) បានដាក់តាំងនៅសារមន្ទីរ

គំរូសត្វត្រីមានរូបរាងដូចព្រះច័ន្ទគឺមួយក្នុងចំណោមបណ្តាគំរូសត្វសមុទ្រដ៏ពិសេសនៅសារមន្ទីរ

គំរូសត្វខ្លាឥណ្ឌូចិន

គំរូសត្វមួយចំនួនរស់នៅប្រទេសវៀតណាម

គំរូសត្វពស់វែកបានដាក់តាំងនៅសារមន្ទីរនេះ



មួយក្នុងចំណោមបណ្តាគំរូរុក្ខាជាតិកំឡាយទៅជាថ្មនៅសារមន្ទីរ

តំបន់ដាក់តាំងសត្វកំឡាយទៅជាថ្មនៅសារមន្ទីរ

ទោះ​បី​មានការលំបាក​ជាច្រើន​ក្នុង​ការប្រមូលផ្តុំ​វត្ថុនិងគំ​រួ​​សត្វដ៏​កម្រ​មាន​និង​មានតំលៃ ដែលរក​បាន​ពី​ធម្មជា​តិនេះ ជា​ពិសេស​គឺ​វត្ថុ​គំ​រូ​សត្វ​មានរូបរាង​ធំៗ​ដែលស្ទើតែ​​ផុត​ពូជ​ ប៉ុន្តែយ៉ាង​​អ្នក​ធ្វើ​ការ​ខាង​ប្រមូល​នៅសារ​មន្ទី​នេះ​មិនខ្លាច​ជួបការលំបាកនិងបានខិត​ខំ​ប្រឹង​ប្រែង​​ស្វែង​រក​និង​ទទួល​គំរូ​ពីអ្នក​បរិច្ចាកដែល​មាន​ចិត្ត​ល្អ​ប្រគល់​​អោយសារមន្ទីរ​ ដើម្បី​ឆ្លើយតប​នឹង​តំរូវ​ការ​កាន់​តែ​ខ្ពស់​របស់​អ្នកមក​ទស្សនា​។​ នេះ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​ដ៏​ថ្លៃ​ថ្នូរ​ដែលអ្នក​ធ្វើ​ការ​​ក្នុង​សារមន្ទីរ​នេះ​ ជំ​ហ៊ាន​ដំ​ដូង​បានពាំ​នាំ​មក​​​ប្រសិទ្ធិភាព​យ៉ាង​ច្បាស់​លាស់​ដោយបរិមាណ​ភ្ញៀវ​ពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ ដែល​គ្មា​ន​សារ​មន្ទីរ​ណា​ស្ថិតក្នុង​រដ្ឋធានី​ហាណួយ​បាន​មាន​ទេ./.

អត្ថបទនិងរូបថត ៖ វៀតគឿង


បណ្តាអត្ថបទបានផ្សាយ