20/07/2015 09:10 GMT+7 Email Print Like 0

មកទស្សនាឈូងសមុទ្រហាឡុងដោយកប៉ាល់ភោជនីយដ្ឋាន

មកទស្សនាឈូងសមុទ្រហាឡុងដោយកប៉ាល់ភោជនីយដ្ឋានបាននិងកំពុងក្លាយទៅជាជំ​រើស​លេខ​មួយរបស់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស ដែលចង់ស្វែងឃើញនិងមកទស្សនាសោភណ្ឌភាព​របស់អច្ឆរិយធម្មជាតិពិភពលោកក្នុងខេត្តក្វាងនីញ។

ត្រឹមតែចូលក្នុងគេហទំព័រ google.com ហើយវាយពាក្យស្វែងរក “កប៉ាល់ភោជនីយដ្ឋាន”តែប៉ុណ្ណោះបានមានលទ្ធផលប្រមាណ ២១៦.០០០​ ក្នុងរយៈពេល ០,៥២ វិនាទី ភ្ញៀវទេសចរណ៍អាចជ្រើសរើសឲ្យខ្លូននូវទេសចរណ៍​សមស្របមួយនិងមានព័ត៌មានគ្រប់គ្រាន់បំផុតរបស់បណ្តាក្រុមហ៊ុនទេសចរណ៍កំពុងមានកប៉ាល់​​​​ភោជនីយដ្ឋានធ្វើសកម្មភាពនៅឈូងសមុទ្រ។ ដោយការរៀបចំកន្លែងទេសចរណ៍ប្រកបដោយភាព​បត់​បែន ដូច្នេះក្នុងរយៈមួយឆ្នាំកន្លងមកនេះ បរិមាណកប៉ាល់ភោជនីយដ្ឋានទេសចណ៍ត្រូវបានផ្តល់លិខិតធ្វើ​សកម្មភាព​លើឈូងសមុទ្រហាឡុងមានចំនួន ៥០០ គ្រឿង  ដើម្បីទទួលភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសចំនួនរាប់ម៉ឺននាក់។

ឧទាហរណ៍ចំពោះដំណើរការទស្សនាឈូងសមុទ្រហាឡុងចំណាយពេល ៤ ម៉ោង របស់ក្រុមហ៊ុនកប៉ាល់ភោជនីយដ្ឋានរូបភាពហាឡុងនឹងជូនភ្ញៀវទេសចរណ៍ទៅទស្សនាជុំវិញបណ្តាកោះ ភ្នំថ្មកំបោរដែលមានរូប​រាង​ពិសេសនិងស្វែងយល់រូងធៀនគុង។

ឬបណ្តាដំណើរការទៅទស្សនាឈូងសមុទ្រចំណាយពេល ៦ ម៉ោង សំរាប់ភ្ញៀវទេសចរណ៍ក៏មកទស្សនាឆ្នេរសមុទ្រទីតូប ដែលមានឆ្នេរខ្សាច់ពណ៌ស ក្រាលដ៏វែងតាមធម្មជាតិនិងមកទស្សនារូងដូវហ្គោ រូងស៊ឹងសូត ហើយ​មកភូមិនេសាទវូងវៀង ដើម្បីស្វែងយល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនេសាទនៅទីនេះ។


កប៉ាល់ភោជនីយដ្ឋានមកដល់រូងស៊ឹងសូតក្នុងដំណើរការទស្សានាឈូងសមុទ្រហាឡុង។ រូបថត៖ ង្វៀនថាំង

បណ្តាកប៉ាល់ដ៏ឆើតឆាយលេចធ្លោរវាងពណ៌ផ្ទៃមេឃដូចពេជ្រនៃផ្ទៃទឹកឈូងហាឡុង។ រូបថត៖ ហ្វាងហា

ភ្ញៀវទេសចរណ៍បរទេសដេកហាលថ្ងៃនិងគយគន់ឈូងសមុទ្រហាឡុងលើកប៉ាល់ភោជនីយដ្ឋាន។
រូបថត៖ វ៉ាន់ក្វៀន
 

សេវាកម្ម massage និងធ្វើសម្ផស្សឲ្យភ្ញៀវទេសចរណ៍នៅលើកប៉ាល់។ រូបថត៖ វ៉ាន់ក្វៀន

ចែវទូក Kayak លើផ្ទៃទឹកឈូងសមុទ្រហាឡុង មួយក្នុងបណ្តាសកម្មភាពដែលភ្ញៀវទេសចរណ៍ចាប់ចិត្តខ្លាំងណាស់។ រូបថត៖ វ៉ាន់ក្វៀន  

បណ្តាបន្ទប់ដ៏ល្អប្រណិតប្រកបដោយផាសុខភាព ដើម្បីបំរើភ្ញៀវទេសចរណ៍ស្នាក់នៅលើកប៉ាល់ភោជនីយដ្ឋាន​។ ​រូបថត៖ វ៉ាន់ក្វៀន

ទីស្ថានធ្វើសកម្មភាពរួមនៅលើកប៉ាល់ដែលតុបតែងប្រកបដោយលក្ខណៈវប្បធម៌វៀតណាម។
រូបថត៖ វ៉ាន់ក្វៀន


អណ្តែតលើផ្ទៃទឹកឈូងសមុទ្រហាឡុងដោយកប៉ាល់ដ៏ល្អប្រណិតកំពុងជានិន្នាការជ្រើសរើសរបស់ភ្ញៀវទេសចរណ៍។ រូបថត៖ វ៉ាន់ក្វៀន

ការអភិវឌ្ឍន៍បណ្តាសេវាលំហែកាយគុណភាពខ្ពស់លើឈូងសមុទ្រហាឡុងកាន់តែអភិវឌ្ឍន៍និងមានគុណភាពខ្ពស់ដើម្បីបំរើភ្ញៀវទេសចរណ៍។ រូបថត៖ វ៉ាន់ក្វៀន 

គយគន់ថ្ងៃអស្តង្គតនៅឈូងសមុទ្រហាឡុងពីកប៉ាល់ភោជនីយដ្ឋាន។ រូបថត៖ កុងដាត

ចំពោះបណ្តាទេសចរណ៍ស្នាក់នៅពេលរាត្រីលើឈូងសមុទ្រហាឡុង (តែងតែពី ២ថ្ងៃ ១ រាត្រី អាច ៣ ថ្ងៃ ២ រាត្រី) ដំណើរការទស្សនាមកនឹងសម្បូរណ៍បែប។ ដំណើរការនេះនឹងជូនភ្ញៀវទេសចរណ៍មកដល់ទីកន្លែងដ៏ល្បីឈ្មោះលើឈូងសមុទ្រហាឡុងនាសព្វថ្ងៃនេះដូចជា៖ រូងធៀនគូង ថ្មហ្គាចយ រូងមេគង់ រូងស៊ឹងសូត កោះទីតូប រូបដូវហ្គូ បាយទឹឡុង កោះង៉ុកវឹង កោះក្វានឡាន…

ប្រការធ្វើភ្ញៀវទេសចរណ៍ចាប់ចិត្តក្នុងដំណើរការស្នាក់នៅពេលរាត្រីលើឈូងសមុទ្រហាឡុងគឺចំណាប់អារម្មណ៍​ថ្មីចាប់ចិត្តនៅពេលរាត្រីឈានចូល ជុំវិញគឺភ្នំថ្មបង្កើតទដ្ឋភាពស្រអាប់ដូចជាវង្វេងចូលពិភពបុរាណ។ បណ្តាសកម្មភាពដូចជា៖ ពិសាអាហារពេលរាត្រីរួមគ្នា គយគន់ព្រះច័ន្ទផ្កាយ ឡើងដំបូលកប៉ាល់គយគន់ទិដ្ឋភាពហាឡុងនៅពេលថ្ងៃអស្តង្គតឬអារុណរះ ចូលរួមចែវទូក  kayak ងូតទឹកសមុទ្រនៅឈូងសមុទ្រហាឡុង ច្រៀង karaoke ស្ទូចមឹកនៅរាត្រី…ក៏បង្កើតចំណាប់អារម្មណ៍ថ្មីប្លែកៗសំរាប់ភ្ញៀវទេសចរណ៍។
ផ្លាស់ប្តូរជាមួយយើងខ្ញុំ លោកប៊ូយវ៉ាន់ងៀម នាយកក្រុមហ៊ុន Go Asia Travel ឲ្យដឹងថា នាឆ្នាំ២០១៤ ក្រុមហ៊ុនបានជូនភ្ញៀវទេសចរណ៍បរទេសមកទស្សនាឈូងសមុទ្រហាឡុងចំនួន ៨០០ នាក់។ នាសព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងមានកប៉ាល់ Alova Day Cruises ចំនួន ២ គ្រឿង បំរើ  ភ្ញៀវទេសចរណ៍ស្នាក់នៅពេលរាត្រីលើឈូងសមុទ្រនិងដល់ចុងឆ្នាំ២០១៥ នឹងដាក់ឲ្យដំណើរការកប៉ាល់ Alova Gold Cruises ១ គ្រឿងទៀត (ទទួលស្តងដា ៤ ផ្កាយ)។
ដោយគុណសម្បត្តិរបស់ក្រុមហ៊ុនគឺក្រុមកប៉ាល់ថ្មី ទំនើបរួមជាមួយក្រុមបុគ្គលិកមានរចនាបទបំរើមានជំនាញការ សន្និស្នាល ជំនាញខាងភាសាអង់គ្លេស ដែលបានជួយក្រុមហ៊ុន Go Asia Travel មានចំណាប់អារម្មណ៍ល្អចំពោះភ្ញៀវបរទេស។ សក្ខីភាពគឺបរិមាណភ្ញៀវទេសចរណ៍បរទេសប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុននេះម្តងទៀត នៅពេលមកទស្សនាឈូងសមុទ្រហាឡុងមួយផ្នែកធំ។




 មុខភេសជ្ជៈត្រូវបានចុងភៅលំដាប់ខ្ពស់ធ្វើបំរើជូនភ្ញៀវទេសចរណ៍





មុខម្ហូបគ្រឿងសមុទ្រស្រស់ដោយអ្នកនេសាទចាប់និងចិញ្ចឹមនៅឈូងសមុទ្រហាឡុង ត្រូវចុងភៅកែច្នៃបំរើភ្ញៀវទេសរណ៍នៅលើកប៉ាល់។ រូបថត៖វ៉ាន់ក្វៀន

ការអភិវឌ្ឍន៍ទាំងបរិមាណនិងគុណភាពបណ្តាប្រភេទទេសចណ៍ដោយកប៉ាល់ភោជ្ជនីយដ្ឋានស្នាក់នៅពេលរាត្រីលើឈូងសមុទ្រហាឡុង បានឲ្យឃើញថាការសម្បូរណ៍ បត់បែននិងរវៀសរវៃរបស់អ្នករៀបចំទេសចណ៍នៅប្រទេសវៀតណាម តាមនោះរួមចំណែកផ្សព្វផ្សាយល្អកេរ្តិ៍ដំណែលវៀតណាមក្នុងកែវភ្នែកមិត្តអន្តរជាតិ៕

អត្ថបទ៖ថាវវី រូបថត៖ ង្វៀនថាំង វ៉ានក្វៀន និងកុងដាត

 

បណ្តាអត្ថបទបានផ្សាយ