18/03/2016 11:08 GMT+7 Email Print Like 0

“ភ្នែកទិព្វ” សម្រាប់ជនពិការភ្នែក

ឆ្នាំ២០១៥ ជាព្រឹត្តិការណ៍​ពិសេសមួយ​បានប្រព្រឹត្ត​ទៅចំពោះ​អ្នក​វិទ្យា​​សាស្រ្ត​​វ័យ​​ក្មេង​​ទូ​ទាំង​ប្រ​ទេស​​។ នោះ​គឺការ​ជួប​ជុំ​​រវាង​​អ្នក​វិទ្យាសា​ស្រ្តវ័យ​​ក្មេង ទូទាំងប្រ​ទេស ក្រោយ​ពីពេល​ស្តាប់​បណ្ឌិត ង្វៀន​បាហាយ នៅ​មហាវិទ្យាល័យ​គរុកោស​ល្យ​បច្ចេកទេស ទីក្រុងហូជីមិញ បង្ហាញ​ពីទឹក​ចិត្ត គោល​បំណងក៏ដូចជា​លទ្ធភាព ពីគម្រោងការផលិតវ៉ែនតាឆ្លាត “ភ្នែកទិព្វ” ឧបករណ៍​នាំផ្លូវ​សម្រាប់​ជនពិការ​ភ្នែក​នៅវៀត​ណាម លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង បាន​ចេញ​សេចក្តី​សម្រេច​​ចិត្ត របស់​រដ្ឋាភិបាល​ពីការ​ឧបត្ថម្ភ​ដើមទុន​ទាំង​ស្រុង សម្រាប់​​គម្រោង​​ការ​​របស់​​ង្វៀន​បា​ហាយ ដើម្បី​​ផលិត​វ៉ែន​​តា​ឆ្លាត បម្រើជន​​ពិការភ្នែក​​ក្នុង​ប្រទេស​។ សេចក្តី​សម្រេច​ចិត្ត​ទាន់​ពេល​របស់​លោក​នាយករដ្ឋមន្ត្រី មិនត្រឹម​តែជា​ប្រភព​ចលករ​ធំចំ​ពោះ​មជ្ឈដ្ឋានអ្នកវិ​ទ្យាសា​ស្រ្ត​វ័យ​ក្មេង ទូទាំងប្រទេស នៅទាំងមានអត្ថន័យ​មនុស្សសាស្រ្ត យ៉ាងធំធេង ចំពោះ​ជន​ពិការ​ភ្នែក​១.២លាន​នាក់​ លើទូទាំង​ប្រទេស។

ទីកន្លែងបំពេញការងាររបស់ លោកបណ្ឌិត ង្វៀនបាហាយ និងអ្នក​រួមការ​ងារស្ថិត​នៅក្នុង​មជ្ឈមណ្ឌល​បង្រៀន​លេខ នៅ​កណ្តាលចំការ​ឈើខៀវ​ស្រស់ ក្នុងបរិវេណ​មហាវិទ្យាល័យគរុកោសល្យ​បច្ចេកទេស​ទីក្រុងហូជីមិញ​។ នេះគឺ​ជាទីកន្លែង​ង្វៀន​បាហាយ និងអ្នករួមអាជិព​បានស្រាវ​ជ្រាវ ផលិតចេញវ៉ែនតា “ភ្នែកទិព្វ” រាប់ពាន់​គ្រឿង សម្រាប់​ផ្តល់​ជូនជន​ពិការ​ភ្នែក ដោយឥតគិតថ្លៃ​នៅខេត្តទាំង​ឡាយ ដូចជា​៖ ភូអៀន ប៊ិញឌិញ ឡុងអាន។ល។

លោក​បណ្ឌិត ង្វៀន​បា​ហាយ សព្វ​ថ្ងៃជានាយ​ក​រង មជ្ឈ​មណ្ឌល​បំប៉ន់​និង​បណ្តុះ​បណ្តាល​បុគ្គលិក​បច្ចេកទេស​ខ្ពស់ របស់​មហា​​វិទ្យាល័យ​គរុកោស​ល្យ​បច្ចេកទេស​ទីក្រុង​ហូជីមិញ។ លោក​មាន ស្នាដៃ​ច្នៃប្រឌិត​ជា​លក្ខណៈ​​អន្តរជាតិ​ចំនួន​ប្រាំនៅ​អាយុ​២៨​ឆ្នាំ ជាពល​រដ្ឋវ័​យក្មេង​គំរូ​ទីក្រុង​​ហូជីមិញ​នៅឆ្នាំ​២០១២ និង​ជាមនុស្ស​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​វៀត​ណាម​​គំរូ ទាំង​ដប់​នាក់​ឆ្នាំ២​០១៤។


ង្វៀន​បាហាយ​កើតឆ្នាំ​១៩៨៣ ភូមិកំណើតនៅថាញហ័រ សព្វ​ថ្ងៃជាប្រធាន​ក្រុមស្រាវ​ជ្រាវសំខាន់​ពីម​នុស្ស​យន្ត​សរីរាង នៃមហាវិ​ទ្យល័យគរុកោសល្យបច្ចេកទេស​ ទីក្រុង​ហូជីមិញ។ លោក​ហាយ​មាន​ចរិយារួសរាយ​ និងរហ័សរហួន​ចូលចិត្ត​វិទ្យាសាស្រ្ត តាំងពីវ័យ​នៅរៀន​មធ្យម​សិក្សា​ម្លេះ។ សំឡឹងមើលជនពិការភ្នែកជួបការ​លំបាក ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ លោក​សន្យាក្នុ​ង​ចិត្ត​ថា នឹងកែ​ច្នៃបាន​ឧបករណ៍​ដើម្បីជួយ​ជនពិការ​ភ្នែក​សម្រាល​ភាព​ពិបាក។ ដោយគោលគំនិតនោះចេះ​តែឌិត​ជាប់ ក្នុងអារម្មណ៍ ពេល​កំពុង​បំពេញ​ការសិក្សានៅ​ប្រទេសកូ​រ៉េខាងត្បូង​។ ក្រោយពីពេល​ការពារ​ជោគ​ជ័យ​នូវ​និក្ខេបទ​បណ្ឌិត​ពីមនុស្ស​យន្តសរីរាង្គ​នៅកូរ៉េខាង​ត្បូង លោក​ត្រឡប់​មកវៀត​ណាម​និង​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ការ “ភ្នែកទិព្វ” របស់​ខ្លួន។

“ភ្នែកទិព្វ” ជាវ៉ែនតាឆ្លាត មានលទ្ធភាព​ស្គាល់នូវ​វត្ថុរាំង​ស្កាត់ ពីចម្ងាយ ជួយជន​ពិការ​ភ្នែក​ដឹក​ច្បាស់ ដើម្បីជៀសវៀងទើបអាច​ធ្វើដំណើរ​ ទៅមក​បានងាយ​ស្រួល មិន​ជំពប់​ដួល​។ ដើម្បីមានផលិត​ផល “ភ្នែកទិព្វ” តូចស្រាលដូច​សព្វថ្ងៃនេះ លោក​ត្រូវចំណាយ​ពេលអស់​ជាងបួន​ឆ្នាំស្រាវជ្រា​វ បទសោធន៍​និងកែ​សម្រួល​ជាច្រើន​លើក​ច្រើន​សា។ ជួនកាលមានពេលខ្លះហាក់​ដូចជា បរាជ័យទាំង​ស្រុង ពេល​សាក​ល្បង​បរាជ័យ ប៉ុន្តែលោកមិន​ធុញទ្រាន់ ប្តេជ្ញាចិត្តស្វែងរកហេតុផល ដើម្បីយក​ជំនះ​។ ផលិត​ផល​ដំបូង គឺមួកដែលមានទម្ងន់ជិតពីរគី​ឡូក្រាម ផលិត​ផលទីពីរ គឺវណ្ឌ​ជុំក្បាល​។ល។ មកដល់ផលិតផល​ទីប្រាំបួន​ថ្មីជោគ​ជ័យ ដោយមាន​រូបរាង​ដូច​ជា​វ៉ែន​តា​ធម្មតា​សព្វ​ថ្ងៃនេះ។​ ផលិតផល​ទទួលបាន​រង្វាន់មនុស្សសាស្រ្ត ក្នុងការ​ប្រកួត​ប្រឡង Tech Show Robocon ២០១២ និងរង្វាន់លេខ​មួយសប្តាហ៍កែ​ច្នៃ​វៀត​ណាម២០១៣​។


បណ្ឌិតង្វៀនបាហាយ ជាមួយផលិតផលឧបករណ៍អេឡិកត្រូនិក “ភ្នែកទិព្វ” ដែលលោកកែច្នៃ។ រូបថត៖ ថុងហាយ

បណ្ឌិតង្វៀនបាហាយ ពិនិត្យសាឡើងវិញនៅកម្រិតញ័ររបស់ ”ភ្នែកទិព្វ” មុនពេលដំឡើង។ រូបថត៖ ថុងហាយ

បណ្ឌិតង្វៀនបាហាយ ជាមួយអ្នករួមការងារក្នុងរោងផលិតឧបករណ៍ "ភ្នែកទិព្វ”។ រូបថត៖ ថុងហាយ

ផ្នែកអង្គញាណរបស់ “ភ្នែកទិព្វ” ។ រូបថត៖ ថុងហាយ

ទិដ្ឋភាពជិតនៃវ៉ែនតាឆ្លាតមានភ្ជាប់ឧបករណ៍ “ភ្នែកទិព្វ” ដែលលោកបណ្ឌិត ង្វៀនបាហាយ កែច្នៃ។ រូបថត៖ ថុងហាយ

លោកង្វៀនបាហាយ ឲ្យ​ដឹងថា ដើម្បីពិនិត្យលទ្ធភាពឆ្លាតរបស់​ឧបករណ៍ “ភ្នែក​ទិព្វ” លោក​បានសាក​ល្បង​ជោគជ័យ​នៅលើករណី​ពីរជាក់​ស្តែង គឺលោកតាក្វាងមិញ ជាជនពិការភ្នែក​ពីកំណើត​ម្នាក់ ប្រកប​មុខ​របរ​ធ្វើ​នំអាកោ​នៅជិត​ស្ពាន​ង្វៀន​ទ្រី​ភឿង ខណ្ឌ១០ ទីក្រុងហូជីមិញ និងលោកតា​ឡេយ៉ាង ប្រកប​មុខ​របរ​លក់​សន្លឹក​ឆ្នោត​នៅស្រុក​គូជី។ តាំងពីថ្ងៃមានវ៉ែនតា “ភ្នែកទិព្វ” របស់បណ្ឌិត​ង្វៀន​បាហាយ  លោកតាមិញ​និងលោក​តាយ៉ាង អាច​ធ្វើដំណើរ​ទៅមកយ៉ាង​ងាយស្រួល ក្នុងការប្រកបការងារ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​នៅតាម​ដង​ផ្លូវ។

ការកែច្នៃ “ភ្នែកទិព្វ” របស់បណ្ឌិត ង្វៀនបាហាយ បានអង្គការក្នុងនិងក្រៅប្រទេសសួរ​​ រកទិញ​កម្ម​សិទ្ធិ ជាមួយ​តម្លៃឡើង​ដល់​រាប់​ពាន់​លាន​ដុង ប៉ុន្តែលោកប្តេជ្ញាចិត្ត​មិនលក់។ ង្វៀនបាហាយសំណេះសំណាល​ថា៖ “បើ​ខ្ញុំ​លក់ “ភ្នែក​ទិព្វ” ក្រុមហ៊ុនផលិតនិងលក់ចេញ​ដោយ តម្លៃខ្ពស់ដើម្បីរកចំណេញ ពេលនោះជនពិ​កា​រភ្នែក ពិសេស​គឺមនុស្ស​ក្រីក្រពិបាក​ មានឱកាសបានប្រើប្រាស់។ ដូចនេះហើយ ខ្ញុំមិនព្រមលក់ឧបករណ៍រ​កឃើញរបស់​ខ្លួន​ទេ។ ខ្ញុំផល់​ជូនការផលិត​ផល​រកឃើញនេះដល់​សង្គម ដល់ជនពិការភ្នែក”។ ហេតុដូច​នេះបាន​ជាខ្ញុំបង្កើត​ក្រុមហ៊ុន​កៀន​ប៊ិញ​មិញ និងអំពាវនាវជន​សម្បុរ​សធម៌ សហគមន៍​រួមកម្លាំង​ចូលរួម​ផលិត​វ៉ែនតា​សម្រាប់​ផ្តល់ជូន​ជន​ពិការភ្នែក​ក្រីក្រ​។

ជាពិសេសថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងពិធីជួបជុំអ្នកវិទ្យាសាស្រ្តវ័យ​ក្មេងគំរូ ទូទាំង​ប្រទេស ក្រោយ​ពេលស្តាប់​បណ្ឌិត ង្វៀន​បាហាយ​សម្តែងពី​ទឹក​ចិត្ត គោលបំណងក៏ដូចជាល​ទ្ធភាព​ពីគម្រោងការវ៉ែនតា “ភ្នែក​ទិព្វ” លោក​នាយក​រដ្ឋមន្ត្រី ង្វៀនតឹនយុង បានសម្រេចចិត្ត​ប្រគល់​ឲ្យក្រ​សួង ផ្នែក​ដែល​ពាក់​ព័ន្ធ​ស្រាវ​ជ្រាវ​ឧបត្ថម្ភ​វិនិយោគ​ទុន​ជួយ​បណ្ឌិត​ង្វៀន​បាហាយ អនុវត្ត​គម្រោងការ​ផលិត “ភ្នែកទិព្វ” បម្រើជនពិការភ្នែក​លើទូទាំង​ប្រទេស។ បាន​ដឹង វៀតណាម​មានជនពិការ​ភ្នែក មិនអាចមើលឃើញសោះចំនួន១,២លាននាក់។ ហេតុនេះ គម្រោងការផលិត​វ៉ែនតា “ភ្នែក​ទិព្វ” របស់បណ្ឌិតង្វៀបាហាយបានរដ្ឋាភិបាល ឧបត្ថម្ភដើមទុន​ផលិត ជាដំណឹង​គួរឲ្យ​សប្បាយ​រីកចំពោះ​សហគមន៍​ជនពិការ​ភ្នែក​វៀត​ណាម ពិសេសជនពិការ​ភ្នែក​ក្រីក្រ​។



ផលិតផលដំបូងរបស់ឧបករណ៍ “ភ្នែកទិព្វ”។ រូបថត៖ ឯកសារ

បណ្ឌិតង្វៀនបាហាយសាកល្បងផលិតផល “ភ្នែកទិព្វ” លើកទី២។ រូបថត៖ ឯកសារ

ក្រោយការផ្លាស់ប្តូរច្រើនលើក ផលិតផល “ភ្នែកទិព្វ” លើកទីប្រាំបួន ជាវ៉ែនតាឆ្លាតតូចនិងមានវិចិត្រសិល្បៈជាង។
រូបថត៖ ឯកសរ


ឧបករណ៍ “ភ្នែកទិព្វ” ជួយជនពិការភ្នែកធ្វើដំណើរទៅមកបានងាយស្រួលជាង។ រូបថត៖ ឯកសារ

ដោយសារមានវ៉ែនតាភ្ជាប់មកជាមួយ “ភ្នែកទិព្វ” របស់បណ្ឌិត ង្វៀនបាហាយ លោកតាក្វាង​មិញមាន​ការងាយ​ស្រួយ​ក្នុងការ​លក់
នំអាកោល​ចិញ្ចឹមជីវិត។ រូបថត៖ ថុងហាយ


បណ្ឌិតង្វៀនបាហាយ ក្នុងកម្មវិធីប្រគល់ “ភ្នែកទិព្វ” ជូនជនពិការភ្នែក។ រូបថត៖ ឯកសារ

បណ្ឌិត ង្វៀនបាហាយ ក្នុងកម្មវិធីឧទ្ទេសនាម “ភ្នែកទិព្វ” លើប៉ុស្តិ៍ទូរទស្សន៍វៀតណាត។ រូបថត៖ ថុងហាយ
 

អត្ថបទ៖ ង្វៀនអាញ រូបថត៖ ថុងហាយនិងឯកសារ

បណ្តាអត្ថបទបានផ្សាយ