29/05/2015 15:08 GMT+7 Email Print Like 0

ភ្ញៀវផ្ទះវែង

មកដល់​ទីក្រុង​បួង​មេធួត ភ្ញៀវ​ទេស​ចរណ៍​នឹង​បាន​ឃើញ​ នូវ​ទម្រង់​រូប​ភាព​ទេស​ចរណ៍​ថ្មី​ប្លែក​មួយ​​របស់​ជន​ជាតិ​អេដេ ស្ថិន​នៅ​ភូមិ​កូ​សៀ (សង្កាត់​តឹន​ឡឹប) គឺ​មក​លេង​ផ្ទះ​វែង​និង​ទស្សនា​លក្ខណៈ​វប្បធម៌​ពិសេស ដែល​បាន​ប្រជា​ជន​នៅ​ទី​នេះ​ អភិរក្ស​ឆ្លង​កាត់​រាប់​​ពាន់​​ឆ្នាំ​។

មុននោះ ភូមិ​កូសៀ​គឺជា​ភូមិ​មួយ​តូច​របស់​ជន​ជាតិ​អេ​ដេ ដែល​មាន​លក្ខណៈ​ផ្ទះ​វែង​ដ៏​មនោរម្យ ហើយ​ក៏ជា​ភូមិ​មួយ​ក្នុ​ងចំណោម​ភូមិ​បូរាណ​ចំនួន​៤ ដែល​បង្កើត​បានជាទី​ក្រុងបួង​មេធួត​សព្វ​ថ្ងៃនេះ​។ ពេល​ទី​ក្រុង​បាន​បើក​ទូ​លាយ ភូមិកូ​សៀឥឡូវ​នៅក្នុង​ចំណុះ​សង្កាត់​តឹន​ឡឹប ត្រូវ​នគរូបនិយកម្ម​និង​សន្សឹមៗ​បាត់​បង់​ទៅ​ នូវ​លក្ខណៈ​វប្បធម៌​របស់​ជន​ជាតិ​អេដេ។ ចំពោះ​ស្ថានភាព​នេះ កន្លង​ទៅជាង​១០​ឆ្នាំ មេភូមិ​ម៉ាឡែន ប្រ​ជុំ​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​ដើម្បី​បង្កើត​ជាក្រុម​គង​ឃ្មោះភូមិកូ​សៀ ប្រយោជន៍​សម្រាប់​បង្ហាត់​បង្រៀន​ ឲ្យ​ក្មេង​ជំនាន់​ក្រោយ​នៅ ​ក្នុង​ភូមិ​នូវ​របៀប​គោះគង​ឃ្មោះ ដែល​ជាលក្ខណៈ​វប្បធម៌​ពិសេស​របស់​ជនជាតិ​អេដេ​នៅតំបន់​ខ្ពង់​រាប។

នឹកដល់​សម័យ​នោះ ព្រឹទ្ធា​ចារ្យ​ម៉ាឡែន​ឲ្យ​ដឹង​ថា៖ “ជន​ជាតិអេដេ​នៅ​ភូមិកូ​សៀយើង​ខ្ញុំ ចូល​ចិត្ត​ស្តាប់​សំ​នៀង​គង​ឃ្មោះ​ដូច​ជា៖ ដងជ្រោះត្រូវ​ការទឹក​នៅរដូវ​ខ្ពង់រាប​ស្ងួត​បែក​ក្រហែង។ តាំង​ពីពេល​យើង​ខ្ញុំ​បើក​ថ្នាក់​បង្រៀន​គង​ឃ្មោះ​ឲ្យ​យុវវ័យ សម្លេង​គង​ឃ្មោះបាន​បញ្ចេញ​លាន់ឮ​រាល់រាត្រី​ពីផ្ទះ​វែង លុប​បាត់​សម្លេង​វិទ្យុ​ខាង​ក្រៅ​នៅ​តាម​ដង​វិថី ភូមិហាក់​ដូច​បំបាត់​ក្តីស្រេក​ឃ្លាន​ដោយ​សំនៀង​របស់សម្លេង​រាប់​ពាន់​សូរ។”


ដើមច្រត់បណ្តេញខ្មោចព្រាយនិងនាំមកនូវជោគជតារាសីជូនភ្ញៀវទេសចរណ៍ដែលមកទស្សនាផ្ទះវែងអេដេ។

ស្តាប់សំនៀងប៉ីឃ្លោកតាក់តា និងបទចំរៀងប្រពៃណីរបស់បងប្អូនជនជាតិអេដេ។

ក្រុមគងឃ្មោះភូមិកូសៀសម្តែងទំនុកភ្លេងរបស់ព្រៃភ្នំតំបន់ខ្ពង់រាបនៅក្នុងផ្ទះវែង។

សិល្បករនៃក្រុមគងឃ្មោះភូមិកូសៀសម្តែងក្បាច់គោះគងឃ្មោះ។

ផ្ទះវែងភូមិកូសៀគឺជាទីកន្លែងសកម្មភាពវប្បធម៌របស់ក្រុមមួយក្នុងចំណោមក្រុមគងឃ្មោះល្បីបំផុតនៅតំបន់ខ្ពង់រាប។

«ផ្ទះ​វែងគឺ​ជាផ្ទះប្រ​ពៃណី​របស់​ជនជាតិ​អេដេ។ ផ្ទះវែង​គឺជា​ទី​កន្លែង​​នៅ​រួម​គ្នា​នៃ​វង្ស​គ្រួ​សា​រ​​មួយ ហើយ​ផ្ទះបាន​តវែង​បន្ថែម នៅ​រាល់​ពេល​ដែល​ស​មា​ជិក​ស្រី​ក្នុង​គ្រួសារ រៀប​អា​ពា​ហ៍​ពិ​ពាហ៍​រួច។ ផ្ទះវែង​បាន​សាង​​សង​ពី​ឈើ ឫស្សី ពក ប្រក់​​ស្បូវ និង​ជា​ទី​កន្លែង​ព្រឹត្ត​ទៅ​​នៅ​ពិធី​គោះ​គង​ឃ្មោះ​របស់​ភូមិ​​ពេល​ភ្ញៀវ​ស្រុកឆ្ងាយ​មក​លេង​។​»

ដំបូង​ថ្នាក់រៀនគង​ឃ្មោះបាន​បង្រៀន​នៅក្នុ​ងផ្ទះ​វែង​របស់​មេភូមិ​ម៉ា​ឡែន ដែល​ទាក់​ទាញ​ភាព​ងឿង​ឆ្ងល់ ​នៃ​អ្នក​​ស្រុក​ទី​​ក្រុង​​និង​ភ្ញៀវ​ទេស​ចរណ៍។ មាន​ភ្ញៀវ​បរ​ទេស​ជា​ច្រើន​ស្វែង​រកដល់​ភូមិ​កូសៀ​ជា​ញឹក​ញាប់ ដើម្បី​ស្តាប់​និង​ទស្សនា​សិល្បករ​​បង្ហាត់​ច្រៀង និង​គោះ​គង​ឃ្មោះ​ឲ្យ​ស្រ​ទាប់​យុវវ័យ​ជំនាន់​ក្រោយ។

តាំង​ពី​ពេល​ក្រុម​គង​ឃ្មោះ​ភូមិ​កូសៀ​ធ្វើ​សកម្មភាព​មាន​ប្រសិទ្ធ​ភាព ស្រ​ទាប់​យុវវ័យ​ចេះ​គោះ​គង​ឃ្មោះ ហើយ​សកម្មចូល​រួម​សម្តែង ​ក្នុង​ពិធីបុណ្យ​វប្បធម៌​ដោយ​ខេត្ត​ដាក់​ឡាក់​ និង​តំបន់​ខ្ពង់​រាប​រៀប​ចំធ្វើ​ឡើង យ៉ាង​នេះ​ឈ្មោះ​ភូមិ​កូ​សៀ​​ក៏​បាន​ល្បី​ល្បាញ់​ក្នុង​ភូមិ។ ៣ឆ្នាំ​កន្លង​ហើយ មន្ទីរ​វប្បធម៌​និង​កីឡា​ខេត្ត​ដាក់​ឡាក់ បាន​មក​ពិភាក្សា​ជាមួយ​មេភូមិ​ម៉ាឡែន​និង​ក្រុមគង​ឃ្មោះ​ភូមិ​កូ​សៀ ចាត់​តាំង​ឧទ្ទេស​នាម​វប្បធម៌​របស់​​ជន​ជាតិ​អេដេ សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេស​ចរណ៍។ តាម​រយៈ​នោះ​ក្រុម​ហ៊ុន​ទេស​ចរណ៍ និង​ក្រុម​អ្នក​ដំណើរ​​ក៏ទាក់​ទង​សហ​ការ​ ដើម្បីអភិវឌ្ឍន៍​ទេស​ចរណ៍​នៅភូមិ​កូ​សៀ និង​ធ្វើឲ្យ​ប្រភេទ​ទម្រង់​រូប​ភាព​ទេស​ចរណ៍​​នេះ កាន់​តែសម្បូរ​បែប​នៅ​តំបន់​ខ្ពង់​រាប​ទៀត​ផង។

តាំងពី​ពេលភូមិ​កូសៀ​អភិវឌ្ឍន៍​ទេស​ចរណ៍ ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​អេ​ដេ​ នៅ​ទី​នេះ​បាន​កែល​ម្អ​ជាក់​ស្តែង​។ លោក​តាអាអេយ៉ង នៅភូមិ​កូសៀ​ឲ្យដឹង​ថា៖ “ភូមិ​យើង​ខ្ញុំឥឡូវ​នេះបាន​ឯក​ទេសូបនិយកម្ម ក្នុង​ការ​អភិវឌ្ឍន៍​ទេស​ចរណ៍។ នេះ​ណែ នារី​ក្រមុំ​គឺបំរុង​ម្ហូបអាហារ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​អេដេ សម្រាប់​ជូនភ្ញៀវ​ពិសា ពួក​កំលោះៗ​ គឺបង្កើត​ក្រុម​ចម្រៀង​ប្រជា​ប្រិយ  រីឯ​អ្នកចាស់ៗ​ដូចយើង​ខ្ញុំគឺ​គោះ​គង​ឃ្មោះ នៅ​ក្នុង​ផ្ទះ​វែង។”

សព្វថ្ងៃ រៀង​រាល់​សប្តាហ៍​ភូមិ​កូសៀ​ទទួល​រាប់​សិបក្រុម​ភ្ញៀវ ​មក​ស្តាប់​សំនៀង​គង​ឃ្មោះ​ និង​ទស្សនា​វប្បធម៌​ពិសេស​រ​បស់ជន​ជាតិ​អេដេ។ រាល់​រាត្រី​នៅក្នុង​ផ្ទះវែង​ភូមិ​កូ​សៀ ភ្ញៀវ​ទេស​ចរណ៍​បាន​សិល្ប​ករ​និង​អ្នក​ភូមិ​សម្តែង​សា​ឡើង​វិញ​នៅ​ពិធិ​បុណ្យ​ប្រពៃ​ណីដូច​ជា៖ ពិធី​រដូវ​អង្ករ​ស្រូវ​ថ្មី ពិធី​ដើម​ឆ្នាំ ពិធី​សុំផល​ដំណាំ ពិធី​ក​កើត​​ដី ពិធី​កកើត​ទឹក...។






ភ្ញៀវទេសចរណ៍មកលេងផ្ទះវែងនៅភូមិកូសៀ ហើយទស្សនាចម្រៀងប្រជាប្រិយ និងរបាំប្រពៃណី របស់ជនជាតិអេដេ។

 មុខម្ហូបអាហារពិសេសរបស់ជនជាតិអេដេ បានត្រៀមបំរុងយ៉ាងហ្មត់ចត់សម្រាប់ទទួលភ្ញៀវ។

រួមគ្នាពិសាស្រាអេក។ល។

និងរួមប្រាស្រ័យជាមួយបងប្អូនជនជាតិអេដេ ក្នុងបរិយាកាសរបាំចម្រៀងរណ្តំ។

នៅផ្ទះ​វែង​របស់​មេភូមិ​ម៉ា​ឡែន យើង​ខ្ញុំជួប​ប្រទះ​ក្រុម​ទេស​ចរណ៍​ជានិស្សិត ផ្នែក​បូព៌ា​វិទ្យា​របស់​សា​លាវិ​ទ្យា​សាស្រ្ត​សង្គម​ និង​មនុស្ស​សាស្រ្ត​កំពុង​ជក់​ចិត្ត​ស្តាប់​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ដ៏​ពិ​រោះ របស់ជន​ជាតិ​អេដេ។ និស្សិត​ ង្វៀន​តឹន​យុង បានឲ្យ​ដឹង​ថា៖ “ប្អូន​កំពុង​ស្វែង​យល់​ពីវប្បធម៌​របស់​បង​ប្អូន​ជន​ជាតិ​នៅ​តំបន់​ខ្ពង់​រាប ដើម្បី​ធ្វើសា​រណាប​ញ្ចប់​ការ​សិក្សា។ នៅទី​នេះស្តាប់​និង​ទស្សនា​សិល្ប​ករគោះ​គង​ឃ្មោះ ស្តាប់​ចម្រៀង​ប្រជា​ប្រិយ ប្អូន​ហាក់ដូច​ឃើញ​បាន​វប្បធម៌​តំបន់​ខ្ពង់​រាប​ទាំង​អស់​ បានប្រមូល​ផ្តុំនៅក្នុង​ផ្ទះវែង​នេះ”

និយាយ​ពីប្រសិទ្ធ​ភាព​របស់​ភូមិ​កូសៀ ក្នុង​ការងារ​អភិវឌ្ឍន៍​ទេស​ចរណ៍ លោក​ង្វៀន​មិញ​ឌឺក ជា​អនុ​ប្រធាន​គណៈ​កម្ម​ធិការ​ប្រជា​ជន​សង្កាត់​តឹន​ឡឹប​ឲ្យដឹ​ងថា៖ “ផលិត​ផល​សម្រាប់​ភ្ញៀវផ្ទះ​វែងនៅ​ភូមិ​កូសៀ បាន​ក្លាយ​ជា​ទម្រង់​រូបភាព​ទេស​ចរណ៍ ពិ​សេសមួយ​ប្រភេទ​របស់មូលដ្ឋាន​យើង​ខ្ញុំ។ តាម​រយៈ​ផលិត​ផល​ទេស​ចរណ៍​នៃ​ភ្ញៀវ​ផ្ទះ​វែង ជន​ជាតិ​អេដេមាន​ឱកាស​ផ្សព្វ​ផ្សាយ​វប្បធម៌ ​នឹងមិត្ត​ភក្តិ​អន្ត​រជាតិ ហើយ​ពិសេស​ជាងនេះ យើង​ខ្ញុំ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុងការ​អភិរក្ស​វប្បធម៌ ​ដែល​ផ្សារភ្ជាប់​នឹងការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច៕”

អត្ថបទ៖ ថុងធៀន រូបថត៖ តឹនសើន
 

បណ្តាអត្ថបទបានផ្សាយ