ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ
ឆ្នេរសមុទ្រ មីខេ (My Khe) មានប្រវែងប្រហែល ១០ គីឡូម៉ែត្រ ចាប់ពីជើងកោះសើនត្រាដល់ណននឿកងូហាញ សើន (Non nuoc Ngu Hanh Son)។ គយគន់ពីកម្ពស់ ឆ្នេរសមុទ្រ មីខេ (My Khe) ពិតជាស្រស់ស្អាត ដែលធ្វើភ្ញៀវជាប់ចិត្ត ពីព្រោះពណ៌បៃតងក្រាលទៅដល់ជើងមេឃ។ ជាពិសេស នៅពេលព្រះអាទិត្យលិច ទេសភាពនៅទីនេះ romatic និងស្ងៀមស្ងាត់ ដែលធ្វើឲ្យភ្ញៀវស្រួលខ្លួននិងបន្ធូរអារម្មណ៍។ ឆ្នេរសមុទ្រ មីខេ (My Khe) បានជ្រើសតាំងគឺមួយក្នុងចំណោមឆ្នេរសមុទ្រទាំងប្រាំមួយស្រស់ស្អាតបំផុតលើពិភពលោក ពីព្រោះនៅទីនេះប្រមូលគ្រប់លក្ខណៈ ដូចជា៖ ធ្វើដំណើរយ៉ាងងាយស្រួល ភ្ញៀវមកឆ្នេរសមុទ្រដោយឥតគិតថ្លៃ ឆ្នេរខ្សាច់វែងនិងរាបស្មើ ពន្លឺពីព្រះអាទិត្យនិងរលកសមុទ្រដែលសមស្របនឹងបណ្តាមុខកីឡា ប៉ុន្តែធានាសុវត្ថិភាពសំរាប់ភ្ញៀវទេសចរណ៍ ប្រព័ន្ធសណ្ឋាគារបានកសាងជិតនឹងឆ្នេរសមុទ្រ ថែមទាំងមណ្ឌលលំហែកាយទទួលស្តង់ដាអន្តរជាតិ ផងដែរ…
ឆ្នេរសមុទ្រ មីខេ (My Khe) មានទឹកថ្លាឆ្វង់ ដូច្នេះនៅពេលងូតទឹក ភ្ញៀវអាចមើលឃើញត្រីហែលក្រោមជើង។ ជាពិសេស ឆ្នេរសមុទ្រ មីខេ (My Khe) មានអាកាសធាតុល្អពេញមួយឆ្នាំសំរាប់ភ្ញៀវទេស។ ប៉ុន្តែ នាដើមខែមីថុនាដែលជាពេលវេលាភ្ញៀវមកទេសចរណ៍ច្រើនបំផុត។ ពីព្រោះ នាពេលនោះ បណ្តាកម្មវិធីនិងព្រឹត្តិការបានរៀបចំជាបន្តបន្ទាប់ ដូចជា៖ មហោស្រពបានរៀបចំនៅលើឆ្នេរសមុទ្រ ពិធីបុណ្យប្រណាំងទូក… ដែលបង្កើតបរិយាកាសសប្បាយរីករាយ ថែមទាំងភ្ញៀវអាចចូលរួមក្នុងបណ្តាកម្មវិធីនេះ។ ដោយនិន្នាការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ទីក្រុងដាណាំង (Da Nang) ឆ្នេរសមុទ្រមីខេ (My Khe) បានរៀបចំការលេងកម្សន្តសំរាប់ភ្ញៀវទេសចរណ៍ ដូចជា៖ ស្ទូចត្រី មុជទឹកនិងគយគន់ផ្កាថ្ម ម៉ូតូទឹក…ទន្ទឹមនឹងនេះទីក្រុងដាណាំង (Da Nang) បានពង្រាយខ្ទមជួយសង្គ្រោះ ដើម្បីភ្ញៀវស្ងប់ចិត្ត នៅពេលងូតទឹកសមុទ្រ./.
ឆ្នេរសមុទ្រមីខេ (My Khe) ស្ថិតនៅកណ្តាលបណ្តារមណីយដ្ឋានល្បីឈ្មោះផ្សេងៗ ទៀត ដូចជា៖ បាណាHill (Ba Na Hill) ណននឿកងូហាញសើន (Non nuoc Ngu Hanh Son) ឧបទ្វីបសើនត្រា (Son Tra) ដាណាំង (Da Nang) វិថីបុរាណហយអាន (Hoi An) តំបន់ពិសិដ្ឋិមីសើន (My Son) ខេត្តក្វាងង៉ាយ (Quang Ngai) ឡាំងកូ ខេត្តធឿធៀនហ្វេ (Lang Co Thua Thien Hue)។
អនុវត្តន៍៖ ថាញហ័រ តឹតសើន ង្វៀនឡឹន
ភូមិម្លៀង (M’lieng) - ទីកន្លែងរក្សាវប្បធម៌នៃជនជាតិម្នោង (M’nong)
រហោស្ថានកោះបីកាញ (Bay Canh)
ទឹកដីតាដុង (Ta Dung)
ហូយអាន - រាត្រីពោរពេញទៅដោយក្តីនឹករលឹក
ភាពស្រស់ស្អាតនៃទឹកជ្រោះ ដាបាន (Da Ban)
មកទស្សនាទីក្រុងកាមរ៉ាញ (Cam Ranh) និងសម្រាកលំហែកាយ នៅរមណីយដ្ឋានឋានសួគ៍ Alma Resort
“អាថ៌កំបាំងសួគ៌ា” ស្ថិតនៅល្អាងភ្នំហាងតៀន (Hang Tien)
ស្ពានឆ្លងទន្លេហាន
ស្វែងរករូងភ្នំចាឡុយ (Cha Loi)
ទឹកជ្រោះត្រីអាទិទេព នៅភូមិង៉ុក (Ngoc) ប្រកបដោយភាពអាថ៌កំបាំង
“ វាលសារ៉ាយសមុទ្រ” នៅខេត្តនីញធួន (Ninh Thuan) ភូមិភាគកណ្តាលវៀតណាម
ជីវភាពរស់នៅ នៅដិមណាយ (Dam Nai )
ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ
កម្សាន្តលើរទេះស៊ីកក្លូហ្វេ
ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម
ពិសោធន៍ Meliá Ho Tram Beach Resort
ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)
មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)
កោះថើយសើន (Thoi Son)
រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)
លើដងទន្លេហូវយ៉ាង (Hau Giang)
សុខសាន្តអែវយ៉ (Eo gio)
ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់
សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ
មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)