29/10/2016 07:08 GMT+7 Email Print Like 0

ភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់បានមកដល់វៀតណាម


ភ្ញៀវទេសចរអន្តរជាតិកំពុងទស្សនាផ្សាររាត្រី Meo Vac

តាមតួលេខស្ថិតិដោយ​អគ្គនាយកទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និង​ទេសចរណ៍) ប្រកាស​នាថ្ងៃទី​២៨ខែតុលា ឆ្នាំ២០១៦ ថា​រហូតមកដល់ពេលនេះ ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន៨​លាននាក់ បាន​មក​ដល់​វៀត​ណាម កើន​២៥% បើប្រៀបនឹងរយៈពេល​ដូចគ្នា​ពីឆ្នាំទៅ​មិញ​។ ហើយ​ភ្ញៀវ​ទេសច​រ​ពីទី​ផ្សារ​អឺរ៉ុប​ខាង​លិច​កំពុង​ដែល​បាន​​លើក​លែង​ទិដ្ឋាការ រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញនោះក៏​មាន ការ​កើង​ឡើង​ខ្ពស់​ដែរ​។ ក្រៅពី​នោះ វៀតណាមក៏កំពុងលើកលែងទិដ្ឋាការដោយ​ឯក​តោភាគី​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពីអឺរ៉ុប​ខាង​ជើង​ដូច​ជា ន័រវែស ហ្វាំងឡង់ ដា​ណឺ​ម៉ាក និង​ស្វីសជា​ដើម។​ តាម​គម្រោង ដល់​ខែមករា​ឆ្នាំ២​០១៧ អគ្គ​​នាយក​ទេសចរ​ណ៍​នឹង អញ្ជើញក្រុមហ៊ុនទេសចរណ៍​ចំនួន៤​មកពីបណ្តា​ប្រទេស​អឺរ៉ុបខាង​ជើង​ ដើម្បី​មក​ធ្វើ​ការ​ស្ទា​បស្ទង់​មតិ​ទេសចរណ៍​នៅវៀត​ណាម​។ ហើយតាមគម្រោង ទិដ្ឋាការអេ​ឡិច​ត្រូនិក​ (​e-vis​a) និង​ទិដ្ឋាការ​ផ្តល់​នៅច្រក​ទ្វា​រព្រំដែន (visa on arrival) នឹងបានអនុវត្ត​ចាប់ពីឆ្នាំ​២០១៧។​ ប្រការ​នេះ នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​បំពេញ បែបបទយ៉ាងងាយស្រួលពេល​មកដល់​វៀតណាម​ម្តងៗ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ