24/08/2015 10:37 GMT+7 Email Print Like 0

ភ្ញៀវទេសចរវៀតណាមជានិច្ចកាលបានស្វាគមន៍នៅសឹង្ហបុរី


កន្លែងទេសចរណ៍ល្បីឈ្មោះមួយនៃសង្ហបុរី

ភ្ញៀវទេសច​រវៀតណាមជានិច្ចកាល​បានស្វាគមន៍​នៅសឹង្ហបុរី។ នេះជា​ព័ត៌មាន​ត្រូវបាន​អគ្គនាយក​ដ្ឋាន​ទេសចរណ៍​សឹង្ហបុរី អះអាងក្នុង​លិខិត​ឆ្លើយតប​អគ្គ​នាយកដ្ឋាន​ទេសចរណ៍​វៀតណាម នាថ្ងៃទី២២ខែសីហាឆ្នាំ២០១៥។ តាមនោះ ស្ថាប័ន​នេះបាន​អះអាង​ថា មាន​ករណីមួយ​ចំនួន​ដែល​ភ្ញៀវ​ទេសចរ​វៀត​ណាម​ត្រូវ​បដិសេធ​ចូល​មក​សឹង្ហបុរី​ ដោយសារមិន​បង្ហាញ​លិខិត​ធ្វើដំណើរ​ឬលិខិត​ឆ្លងដែន​សមស្រប។ រាល់​ភ្ញៀវ​ទេសចរ​នេះត្រូវ​បាន​ផ្ទេរ​មកស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន និងធ្វើការសួរដេញ​ដោល​។ នាយកដ្ឋាន​គ្រប់​គ្រង​ការ​ឆ្លង​ដែន​ចូល​ប្រទេសសឹង្ហ​បុរី​ធានា ថា​បែបបទ​ត្រួតពិនិត្យ​សន្តិសុខ​ត្រូវបាន​អនុវត្ត ដោយជំនាញ​និង​សមភាព មិន​រើស​អើង​ភេទ​​ឬ​សញ្ជាតិ​ឡើយ។ នាពេល​កន្លង​ទៅ ស្ថាប័ន​តំណាង​របស់​អគ្គនាយកដ្ឋាន​ទេស​ចរណ៍​សឹង្ហបុរី​ប្រចាំ​នៅ​ទី​ក្រុង​ហូជីមិញ នឹងសកម្មចូល​រួមក្នុង​សកម្មភាព​ផ្លាស់ប្ដូរ​ទេសចរណ៍ ​រវាង​ប្រទេស​ទាំង​ពីរ​ហើយ​ធានា​សឹង្ហ​បុរី​ជានិច្ច​កាល​ស្វាគមន៍ ​ភ្ញៀវ​ទេសចរណ៍​វៀតណាម៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ