21/02/2016 09:54 GMT+7 Email Print Like 0

ភ្ញៀវទេសចរមកទស្សនាបុណ្យ Lim 2016 ជាច្រើនកុះករ


ច្រៀងចម្រៀងប្រជាប្រិយ Quan ho លើទូកក្នុងពិធីបុណ្យ Lim

ជារៀងរាល់ឆ្នាំ មកដល់ថ្ងៃទី១២និងទី១៣ខែទី១តាមច័ន្ទគតិ ភ្ញៀវទេស​ចរ នៅគ្រប់​ទិស​ទីបាន​នាំគ្នា​ទស្សនា​បុណ្យ​ Lim នៅ​ខេត្ត Bac Ninh (ភាគខាងជើង​វៀតណាម​)​។ ក្នុង​រយៈពេល៣ថ្ងៃ​ប្រព្រឹត្តទៅពិធី​បុណ្យនេះ មាន​សកម្ម​ភាព​ជាច្រើន ដូចជាអុជធូបនៅវត្ត Hong An និងវត្តអារាម​មួយចំនួនទៀតនៅភូមិ Noi Due ទីរួម​ស្រុក Lim ផង​ដែរ។ ជាពិសេសនៅមាន សកម្មភាពច្រៀងចំរៀងប្រជាប្រិយ Quan Ho នៅមុខវត្ត ឬ ច្រៀងលើទូក ទៀត​ផង​។ លោក Nguyen Van Bang ភ្ញៀវទេសចរ​មួយ​នាក់​មកពី​ក្រុង ហាណូយបានឲ្យដឹងថា៖

​“ពិធីបុណ្យ Lim មានតាំងពីយូរយារណាស់​មកហើយ។ ជារៀងរាល់​ឆ្នាំមនុស្ស គ្រប់​រូបបាន​សប្បាយ​រីករាយ​មកទី​នេះទស្សនាពិ​ធីបុណ្យ ហើយទៅវត្ត  និងកំសាន្ត​ចំរៀងប្រជា​ប្រិយ Quan ho។ ខ្ញុំចូល​ចិត្ត​ចំរៀង​ប្រជា​ប្រិយ​ Quan ho តាំងពីតូចម្លេះ។ នេះជាឆ្នាំទី៣ខ្ញុំបាន​ទស្សនាពិធីបុណ្យ​នេះ ហើយចូលរួម ច្រៀង​ចំរៀង​ប្រជា​ប្រិយ​ Quan ho ផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ