05/01/2015 09:36 GMT+7 Email Print Like 0

ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥


ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥ (Image:baodientu.chinhphu.vn)

បរិយាកាសអ៊ូអរសប្បាយរីករាយទទួលភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនានៅវៀតណាមបានប្រព្រឹត្ត​ទៅ​នៅ​តំបន់ជាច្រើន​ក្នុងទូទាំងប្រទេសវៀតណាម។ ភ្ញៀវទេចរណ៍អន្តរជាតិចំនួន ១ ពាន់នាក់បានទៅទស្ស​នៅ​ទី​ក្រុង ហូ ជី មិញ  (ភាគខាង ត្បូងវៀតណាម) ក្នុងឱកាសចូលឆ្នាំថ្មី ២០១៥។ ពិធីទទួលភ្ញៀវទេសចរណ៍អន្តរជាតិ នាឆ្នាំ ២០១៥ គឺជាសកម្មភាពប្រចាំឆ្នាំដែលផ្នែកទេសចរណ៍ទីក្រុងហូជីមិញរៀបចំ ឡើងប្រចាំឆ្នាំ។ ក៏ក្នុង​ឱកាស​​នេះដែរ បរិមាណ ភ្ញៀវទេសចរណ៍មកទស្សនាទៅទីក្រុង Sapa ខេត្ត Lao Cai (ភាគខាង​ជើង​វៀត​ណាម​) បានកើនឡើងយ៉ាងខ្លាំងពី ១៥% ដល់ ២០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៣។ ចាប់ពី​ថ្ងៃ​ទី​ ១ ដល់ទី ៣ ខែមករា ឆ្នាំ ២០១៥ ភ្ញៀវ​ទេសចរណ៍​ចំនួន ៣៥ ពាន់នាក់បានមកទស្សនានៅទីក្រុង Phan Thiet ខេត្ត Binh Thuan (ភាគខាងត្បូងវៀតណាម) ក្នុង​​នោះភ្ញៀវទេសចរណ៍អន្តរជាតិស្រូប យក ៩ ពាន់​នាក់​។​ ក្រុមហ៊ុនទេសចរណ៍Saigontourist​ បាន​ចាប់​ផ្តើម​រដូវ​អាជីវកម្ម​ឆ្នាំថ្មី ២០១៥ ដោយមានក្រុមភ្ញៀវ​ទេសចរណ៍​​អន្តរជាតិមកពីអឺរ៉ុប អាមេរិក អាស៊ី និង អ៊ូស្រ្តាលី ជាដើម។ តាម​​ផែនការ ក្នុងខែ មករា ឆ្នាំ ២០១៥ Saigontourist ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៣ សែននាក់៕

តាម VOV5- វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ