06/01/2015 14:40 GMT+7 Email Print Like 0

ភ្ញៀវទេសចរណ៍មកវៀតណាមមានការកើនឡើងក្នុងឱកាសបុណ្យចូលឆ្នាំសកល

ក្នុងរយៈពេលឈប់សម្រាក់ ៤ ថ្ងៃដើមឆ្នាំ ២០១៥  បណ្តារួមនីយដ្ឋាន កន្លែងលេងកំសាន្តនៅទីក្រុងហាណូយ (វៀត​ណាម)​​ទាក់ទាញបានភ្ញៀវទេសចរ រាប់ពាន់នាក់មកទស្សនា។ ជាពិសេស នៅកន្លែងកេរិ៍ដំណែលដូចជា៖ Van Mieu
-Quoc Tu Giam បរមរាជវំាង Thang Long បឹង Hoan Kiem វិហារ Ngoc Son និងវិថីបុរាណ ហាណូយ។ នៅទី​ក្រុង​ហា​​ណូយ​ក៏បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ជាច្រើនផងដែរ។

ភ្ញៀវទេសរណ៍ទស្សនាសួនឧទ្យាល Suoi Tien


សួនឧទ្យាន Thao Cam Vien  Dam Sen  Suoi Tien នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)ជាបណ្តាទីកន្លែង​ដែល​​ទាក់ទាញ ភ្ញៀវទេសចរណ៍មកទស្សនានិងទទួលឆ្នាំថ្មីយ៉ាង ច្រើនបំផុត។​បងស្រី Tran Thi Bich Loan ភ្ញៀវ ម្នាក់​មក​ពី​ខេត្ត Ninh Thuan មកទស្សនាសួនឧទ្យាន Suoi Tien បានឲ្យដឹងថា៖​“ខ្ញុំបានទៅទស្សនាមណ្ឌលទេសចរណ៍​ជា​ច្រើន​ហើយ។​ លើសនេះខ្ញុំចង់ទៅទស្សនាសួនឧទ្យាន Suoi Tien ។ នៅទីនេះសប្បាយណាស់ ! ខ្ញុំបានទស្សនាការ​សម្តែង​​របស់ត្រីផ្សោត។ គួរឲ្យទាក់ទាញមែនទែន!” ក្នុងឱកាសនេះដែរ ទីក្រុង  Da Lat ទទួល​បាន​ចំ​នួន​ភ្ញៀវ​ទេសចរណ៍​​ជាង៥​ពាន់នាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ