13/06/2015 11:15 GMT+7 Email Print Like 0

ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS

ភ្ញៀវទេសចរណ៍បរទេសរាប់ម៉ឺននាក់ទើបនឹងបានលុបចោល​ទួរ​ទៅកាន់កូរ៉េខាងត្បូងគិតតាំង​ពីពេល​ជំងឺ​ផ្ដា​សាយ​មជ្ឈឹមបូព៌ា (MERS) បាន​រីករាលដាលនៅប្រទេសនេះ។ គិតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥​បរិមាណ​ករណីឆ្លងជំងឺ MERS នៅកូរ៉េខាងត្បូងបានកើនឡើងដល់១២៦ករណី។ ​អង្គការទេសចរណ៍​កូរ៉េខាង​ត្បូង​​បាន​ប្រកាសថា រីឯក្នុងថ្ងៃទី១១មិថុនា ភ្ញៀវទេសចរណ៍តៃវ៉ាន់និង​ចិន​ប្រមាណ១១ពាន់នាក់បានលុបចោល​ទួរ​ទៅ​កូរ៉េ​ខាងត្បូង។ គិតមកដល់ថ្ងៃទី​១១ ខែ​មិថុនា មានភ្ញៀវទេសចរណ៍បរទេសប្រមាណ៨៤ពាន់នាក់​បាន​លុប​ចោលទួរទៅ​កូរ៉េខាងត្បូងគិតតាំងពីករណីឆ្លង MERS ដើមដំបូងនៅប្រទេសនេះបានប្រកាស​នា​ថ្ងៃទី២០ឧសភាកន្លងមក៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ