03/01/2017 10:01 GMT+7 Email Print Like 0

ភ្ញៀវទេសចរជាង២៦ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long ក្នុងឱកាសបុណ្យចូលឆ្នាំសកល


ភ្ញៀវទេសចរជាង២៦ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long ក្នុងឱកាសបុណ្យ ចូលឆ្នាំសកល

យោងតាមព័ត៌មានពី កំពង់ផែផ្លូវទឹក ខេត្ត Quang Ninhថា ក្នុងអំឡុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ និងទី១មករាឆ្នាំ ២០១៧ គឺមានភ្ញៀវទេសចរចំនួន ២៦ ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long ដែលភាគច្រើនគឺភ្ញៀវអន្តរជាតិកើន ៥០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ​ដើម្បីបង្កើនការងារធានាសុវត្ថភាពសម្រាប់ភ្ញៀវទេសចរមកទស្សនាឈូងសមុទ្រ មុននោះ កំពង់ផែផ្លូវទឹកខេត្ត Quang Ninh បានពិនិត្យឡើងវិញនូវសវាកម្មមួយចំនួនអំពីការធានាសុវត្ថភាពតាមផ្លូវទឹកនិងលើកកំពស់ស្មារតីបម្រើភ្ញៀវទេសចរផងដែរ។

លោក Nguyen Phi Cuong នៅកំពង់ផែផ្លូវទឹកខេត្ត Quang Ninh បានឲ្យដឹងថា៖        “យើងខ្ញុំប្តេជ្ញាដោះស្រាយរាល់ករណី​ល្មើសច្បាប់លើឧបករណ៍សុវត្ថភាព ព្រមទាំងបង្កលក្ខណៈល្អបំផុតសម្រាប់អ្នកបម្រើការលើកប៉ាល់នានាផង​ដែរ​”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ