03/10/2018 09:51 GMT+7 Email Print Like 0

ភ័ស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្តអះអាងប្រជុំកោះ Hoang Sa និង Truong Sa របស់​វៀតណាម

ពិព័រណ៍ "Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្ត" កំពុងប្រព្រឹត្តិទៅនៅទីរួមស្រុក Ai Tu ស្រុក Trieu Phong ខេត្ត Quang Tri ចាប់ពីថ្ងៃទី ២ ដល់ ៥ ខែ តុលា ឆ្នាំ២០១៨។

ពិព័រណ៍ "Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្ត"

ពិព័រណ៍នេះបានដាក់តាំងបង្ហាញរូបភាព បណ្ដាឯកសារ ផែនទី និងឯកសាររូបថតប្រមាណ ១២០ សន្លឹក ដែលបានប្រមូលនៅក្នុងនិងក្រៅប្រទេស ហើយអះអាងអំពីខាងគតិយុត្តថាប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់​វៀតណាម។

ពិព័រណ៍នេះបានឧទ្ទេសនាមដល់ទស្សនិកជននូវរូបថត ឯកសារជាអក្សរ Nom អក្ស Han និង Han Nom ដែលមានអាយុកាលពីសតវត្សរ៍ទី ១៦ ដល់ ២០ ដោយអះអាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់​វៀតណាម ដូចជា៖ សៀវភៅប្រវត្តិសាស្ត្រប្រទេស Dai Viet ដែលចងក្រងដោយស្ដេច Trinh Sam និងបណ្ដាឯកសារនារជ្ជកាលស្ដេច Gia Long  Minh Mang  និង Thieu Tri។ ទន្ទឹមនឹងនេះ ពិព័រណ៍ក៏បានតាំងបង្ហាញនូវឯកសាររូបថតផែនទី រួមមាន ឯកសារផែនទីដែលគូរដោយជនវៀតណាមពីសតវត្សរ៍ទី ១៧ ដល់ ២០ និងក្រុមឯកសារផែនទីវៀតណាម ដែលគូរដោយប្រទេសលោកខាងលិច នាសតវត្សរ៍ទី ១៦ ដល់ ២០ ដោយអះអាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺសុទ្ធតែរបស់វៀតណាមជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ