04/10/2017 15:08 GMT+7 Email Print Like 0

ភូមិ ASEAN ៖ ទីកន្លែងតភ្ជាប់ និងផ្លាស់ប្តូរវប្បធម៌អន្តរជាតិ

ពិធីនេះ​បាន​​ប្រព្រឹត្តិទៅ​ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សវរីយ៍លើកទី​ ៥០ ឆ្នាំ​នៃថ្ងៃបង្កើតសហគមន៍​ ASEAN (១៩៦៧ - ២០១៧) និង​ ២២ ឆ្នាំ​​ ប្រទេស​វៀតណាម​ជា​សមាជិក​របស់​ASEAN (១៩៩៥ - ២០១៧) ​ភូមិ ASEAN-ឆ្នាំ២០១៧ បាន​លើកតំកើង​តំលៃ​វប្បធម៌- សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​បញ្ជាក់​បេ្តជ្ញាចិត្ត​​នាំទីក្រុង​ហូជីមិញ​ក្លាយទៅ​ជា​ទីក្រុង​ASEAN ទីកន្លែង​​ផ្លាស់ប្តូរ​វប្បធម៌​អន្តរជាតិ ផងដែរ។

ក្នុង​ភូមិ ASEAN ភ្ញៀវទេសចរណ៍​មាន​ឱកាស​ទស្សនា​បណ្តាកម្មវិធី​សម្តែង​សិល្បៈ​ជា​ប្រពៃណី​និង​គំរូ​របស់​បណ្តា​ប្រទេស​ ដូចជា៖ ឈុតសម្តែងកងឃ្មោះតីង្វៀន (Tay Nguyen) (ប្រទេស​វៀតណាម) របាំ​ប្រពៃណី​ឡាវ របាំ Joget (ប្រទេស​ម៉ាឡេស៊ី) ឬចូលរួម​ក្នុង​លេង​ល្បែង​ប្រជាប្រិយ​ដ៏​ចាប់ចិត្តផងដែរ។

មកទស្សនាភូមិ ASEAN ២០១៧ ក៏គឺជា​ទីកន្លែង​ដែល​ប្រជាជន​និង​ភ្ញៀវ​ទេសចរណ៍​ទិញ​ទំនិញ​ដែល​ដាក់តាំង​លក់​ ក្នុង​ ១២៦ ស្តង់​​មកពី​បណ្តាសហគ្រាសវៀតណាម​និង​បណ្តា​សហគ្រាស​នៃ​បណ្តា​ប្រទេសជា​សមាជិកASEAN។


ភូមិ ASEAN - ទីក្រុងហូជីមិញ (Ho Chi Minh) ២០១៧ បានឧទ្ទេសនាមស្តីពីទឹកដី
ប្រជាជននិងវប្បធម៌ប្រពៃណីរបស់បណ្តាប្រទេស ASEAN។


របាំប្រពៃណីមួយរបស់ប្រទេសឡាវ។


សិល្បករ Paulini ច្នៃផលិតគ្រឿងអលង្ការ នៅក្នុងស្តង់វប្បធម៌របស់ប្រទេសម៉ាឡេស៊ី។


តម្បាញក្រណាត់ចរបាប់ប្រពៃណីរបស់ជនជាតិចាម រស់នៅខេត្តនិញធួន (Ninh Thuan)
នៃប្រទេសវៀតណាម។


សិល្បៈប្រពៃណីគូរដោយទៀនលើក្រណាត់ របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានភ្ញៀវទេសចរណ៍
ស្វែងយល់និងសាកល្បង។


Kratthong របៀបវេចខ្ចប់ផ្កា ដើម្បីអណ្តែតក្បូនលើទន្លេរបស់ជនជាតិថៃ។

គ្រឿងអលង្ការមកពីប្រទេសម៉ាឡេស៊ី ត្រូវបានឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍
នៅពេលមកទស្សនាភូមិ ASEAN។


វត្ថុអនុស្សាវរីយ៍មកពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង ក្នុងភូមិ ASEAN។

ភ្ញៀវមកទស្សនាភូមិ ASEAN ត្រូវបានស្វែងយល់ស្នាមពិសេសនៃសិល្បគូរដោយទៀនលើក្រណាត់របស់ប្រទេសឥណ្ឌូនេស៊ី ។

"ផ្ទះ​ ASEAN" បាន​ដាក់តាំង​បណ្តា​វត្ថុវិចិត្រ​សិល្បៈ​ប្រពៃណី ឧទ្ទេសនាម​វប្បធម៌​​ប្រជាប្រិយ​និង​វប្បធម៌ពេញនិយmនា​សម័យ​បច្ចុប្បន្ននេះ​​ប្រកបដោយ​អត្តសញ្ញាណជាតិ​របស់​ប្រទេស​និមួយៗ ឃោសនា​និង​ជំរុញ​វិស័យទេសចរណ៍ ហើយឧទ្ទេសនាម​ទីកន្លែងណា ដែលចាប់​ចិត្ត​និង​ប្លែកៗ​ចំពោះ​ភ្ញៀវទេសចរណ៍ ផងដែរ។

“ទីក្រុង​ហូជីមិញបាន​ប្តេជ្ញាចិត្ត​ខិតខំ​អនុវត្តន៍​សកម្មភាព​សហប្រតិបត្តិការ​ បណ្តា​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ បើកទូលាយ​​ចំណេះដឹង​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ច រួម​ចំណែក​យ៉ាង​ សកម្ម​ក្នុង​ការ​អនុវត្តន៍​បណ្តា​គំនិត​ផ្តួចផ្តើមរបស់ ASEAN កសាង​ទីក្រុង​ហូជីមិញ​ក្លាយទៅ​ជា​ទីក្រុង​ ASEAN។ ”

លោក​ ឡេថញ​លៀន (Le Thanh Lien) អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាការ​ទីក្រុង​ហូជីមិញ

ក្នុងភូមិ​ ASEAN ប្រទេស​វៀតណាម​បាន​​ធ្វើ​ឲ្យលេចចេញឡើង​វិញ ​​ភូមិ​របរ​ភាជន៍​បាវ​ទ្រុក (Bau Truc) ភូមិរបរ​តម្បាញ​ក្រណាត់​ចបាប់​របស់ជនជាតិ​ចាម​ រស់​ក្នុង​តំបន់​និញ​ជួន (Ninh Thuan)។ ភូមិរបរភាជន៍បាវ​ទ្រុក (Bau Truc)នេះគឺ​មួយ​ក្នុង​ចំណោម​ពីរ​ភូមិរបរ​ភាជន៍​​​ដែល​បង្កើត​ពីយូរលង់​មកនេះហើយ​ និង​ជា​បុរាណ​បំផុត​ ក្នុង​តំបន់អាស៊ីអាគ្នេយ៍។ ហេតុនេះ ភាជន៍បាវ​ទ្រុក (Bau Truc) មាន​លក្ខណៈ​​គំរូ​របស់​វប្បធម៌ចាម។ ខុសនឹងបណ្តាភូមិរបរ​ភាជន៍​ផ្សេងៗ គេតែងតែប្រើប្រាស់​តុបង្វិល​​ក្នុង​ដំណាក់កាលសូន​ រីឯ​សិល្បករ សិល្បការិនី​ធ្វើ​ភាជន៍​នៅ​ភូមិ​បាវ​ទ្រុក (Bau Truc) វិញ គេ​​ប្រើប្រាស់​ដៃមួយគូដ៏​ប៉ិនប្រសប់ ដើម្បី​សូន​​ដី​ក្លាយទៅជា​​ផលិតផល​​ស្អាត​ ​ទាំង​រូបរាង​ ទាំង​​ក្បួនរចនា ទាំងពណ៌ ផងដែរ។ បើសិនជា​ភ្ញៀវចង់សាក​ធ្វើ​ផលិតផលភាជន៍​ នៅភូមិបាវ​ទ្រុក (Bau Truc) ដោយ​ផ្ទាល់​ខ្លួន សិល្បករ សិល្បការិនី​ នៅ​ទីនេះ​នឹង​ណែនាំ​យ៉ាង​ហ្មត់​ចត់​ ​​​​តាំងពី​ដំណាក់កាល​រៀបចំវត្ថុធាតុដើម សូនរូប តុបតែង​និងរបៀប​ដុត​ផលិតផលនេះ។

ចាក​ចេញ​ពី​​តំបន់​ធ្វើ​លេចចេញ​ឡើវវិញ​ភូមិរបរ​ប្រពៃណី ភ្ញៀវ​បន្ត​ស្វែងយល់​នូវម្ហូប អាហរ​ដែល​លក់តាម​ដង​ផ្លូវ​ រួមមាន៖ ៥០ ស្តង់ដែលបាន​ដាក់​តាំង​លក់រាប់សិប​​​​មុខម្ហូប​ផ្សេងៗ​។ ក្នុងនោះ​មាន​មុខម្ហូប​សាមញ្ញ​​និង​ពោរពេញ​លក្ខណៈ​ជនបទរបស់ប្រទេសវៀតណាម ដូចជា៖ នំ​បាញ់​ឆែវ នំ​បញ្ចុក​​សាច់​ជ្រុកគ្រាប់ បាយ​ដំណើប​គ្រប់​ប្រភេទ គ្រឿង​សមុទ្រ ការី... ធ្វើ​ឲ្យភ្ញៀវ​ទេសចរណ៍បរទេស​ភ្ញាក់​ផ្អើល​និង​ចាប់ចិត្ត​ នៅ​ពេល​ពិសា។

​ជាលើក​ដំបូង​មកទីក្រុង​ហូជីមិញ លោក Joseph Fisher ភ្ញៀវ​ទេសចរណ៍​មកពី​សហរដ្ឋអាមេរិក ​បាន​​ចែក​រំលែក​ថា៖ “ ម្ហូបអាហារ​របស់​ប្រទេស​វៀតណាម​មាន​រសជាតិ​ពិសេសណាស់។ ខ្ញុំ​បានពិសា​ញាំ​និង​នំ​បាញ់ឆែវរួចហើយ! ពិត​ជា​ឈ្ងុយឆ្ងាញ់​មែនទែន!”

​ដោយ​ការ​​​សម្តែង​​វប្បធម៌​ប្រពៃណី​ដ៏គំរូ​របស់​ប្រទេស​និមួយៗ។ ភូមិ ASEAN បាន​បង្កើត​ឱកាស​ ដើម្បី​ភ្ញៀវទេសចរណ៍​អន្តរជាតិ​អាច​ស្វែងយល់​ភាព​ចម្លែក​និង​ទស្សនា​​ទីស្ថាន​​វប្បធម៌​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅពេល​ទេសចរណ៍​ទីក្រុង​ហូជីមិញ (Ho Chi Minh)./.


លិល្បៈភាជន៍ (Bau Truc) របស់ជនជាតិចាម នៅស្តង់វប្បធម៌វៀតណាម។ 

យុវវ័យសប្បាយរីករាយថតរូបជាមួយ kratthong ប្រភេទអណ្តែតក្បូនផ្ការបស់ប្រទេសថៃ។

បណ្តាមុខម្ហូបអាហារសាមញ្ញនិងពិសេសរបស់ជនជាតិវៀតណាមត្រូវបានឧទ្ទេសនាមក្នុងភូមិ Asean។

ភូមិ Asean គឺទីកន្លែងដែលភ្ញៀវបរទេសស្វែងយល់នូវវប្បធម៌ ម្ហូបអាហារពិសេសរបស់បណ្តាប្រទេស
ក្នុងតំបន់អាស៊ីអាគ្នេយ៍។

អត្ថបទ៖ ង្វៀន​អាញ រូបថត៖ ថុង​ហាយ


បណ្តាអត្ថបទបានផ្សាយ