27/04/2020 00:01 GMT+7 Email Print Like 0

ភូមិប៉ាក់ក្វឹតដុង (Quat Dong)

ភូមិ​​ប៉ាក់​ក្វឹ​តដុង​ (Quat Dong) នៅ​ស្រុក​​ធឿន​ទិន (Thuong Tin) (ហាណូយ) តាំងពី​យូរ​​​ល្បី​ឈ្មោះ​ដោយ​សារ​ជំនាញ​​ប៉ាក់​ សម្លៀក​បំពាក់​​សម្រាប់​រាជ​វង្សនា​​សម័យ​សក្តិភូមិ​។ សព្វថ្ងៃ​ ផលិតផល​​​ប៉ាក់​​រំលេច​ពណ៌​​ឆើត​ឆាយ​ កំណត់ត្រា​សម្រស់​​ទឹក​ដី​ ប្រជាជន​​វៀតណាម​ បាន​​មិត្តភក្តិ​អន្តរជាតិ​​​ជិត​ឆ្ងាយ​ពេញនិយម​ និង​ទំនុក​​ចិត្ត​ប្រើប្រាស់​​។​

គ្រូ​ដើមនៃ​មុខ​​របរ​ប៉ាក់​​​​​នៅភូមិ​ក្វឹត​ដុង​ (Quat Dong) ជា​បណ្ឌិត ​ឡេ ​កុង​ហាញ (Le Cong Hanh)​ រស់​នៅ​​សតវត្សរ៍​ទី​១៤។ លើកមួយ​​ធ្វើ​ដំណើរ​ទៅប្រទេស​​​ចិន​ លោក​រៀន​​​បាន​​​មុខ​​របរ​​​ប៉ាក់​ ហើយ​​នាំយក​ចំណេះវិជ្ជា​​ ​​ត្រឡប់​​មក​បង្រៀន ​ជូន​អ្នក​ភូមិ​។ ឆ្លងកាត់ពេល​វេលា​ អ្នកភូមិ​បាន​​ច្នៃចេញ​ម៉ូដ្ឋ​សម្លៀកបំពាក់​ថ្មី​ នាំ​យក​ប្រធាន​បទ​ជា​ច្រើន​ ​ក្លាយទៅ​ជា​​​ផ្ទាំងគំនូរ​ប៉ាក់​​ជាមួយនឹង​​ខ្លឹម​សារ​ បង្ហាញ​ពី​របត់​​រស់នៅប្រចាំថ្ងៃ​នៃ​​ប្រជាជន​វៀតណាម​។ កម្រិត​វិជ្ជា​​​ប៉ាក់​ដោយ​ដៃ ​នៅភូមិ​ក្វឹត​ដុង (Quat Dong)​ ក៏ចាប់​ពី​​ពេល​នោះ​ សម្រេច​​ដល់​​កម្រិត​​ប្រណីត​​និង​ស្ទាត់​ជំនាញ​។

បន្ទាប់​ពីការ​ងារ​ស្រែ​ចម្ការ​ធ្វើស្រូវ ​​​​អ្នកភូមិ​ក្វឹត​ដុង​ (Quat Dong) ប្រមូល​ផ្តុំ​គ្នា​ប្រកបមុខ​​របរ​ប៉ាក់​​។ អញ្ជើញ​មកដល់ភូមិ​​ក្វឹត​ដុង​ (Quat Dong) ​​គ្រួសារ​នីមួយ​ៗ​សុទ្ធតែ​មាន​ស៊ុម​​ប៉ាក់​ប្រពៃណី​។ គ្រួសារ​យ៉ាង​ច្រើន​ មាន​មនុស្សទៅ​​ដល់​៧​ជំនាន់​ប្រកប​​មុខរបរ​​​ប៉ាក់​។​

 


 ភូមិ​របរ​ប៉ាក់​​ដោយ​ដៃ​​នៅភូមិ​ក្វឹតដុង​ (Quat Dong) មាន​ប្រជាជន​នៅ​តាមខេត្ត​ធ្វើ​ដំណើរ​​មកទី​នេះ​រៀន​យក​ចំណេះ​វិជ្ជា​។​ រូបថត៖ ទ្រិញ​ប៊ូ​


 របរ​ប៉ាក់​ប្រពៃណី​​បណ្តុះបណ្តាល​​នូវ​សិក្ខាកាម​​អញ្ជើញ​​មកពី​ខេត្ត​ជិ​តខាង​។ រូបថត៖ ទ្រិញប៊ូ


 តាម​ធម្មតា​​សិប្បករ​ត្រូវ​ចំណាយ​ពេល​​ពី​៣​ដល់​៤​ថ្ងៃ​ ទើប​​ប៉ាក់​រួច​ស្រេចនូវ​​ផ្ទាំង​គំនូរ​​មួយ​​។​ រូបថត៖ ទ្រិញ​ប៊ូ​


 ដំណាក់​កាល​គូរ​ព្រាង​​នៅ​​​លើ​សំពត់សែន​​ពិបាក ហេតុនេះ​សិប្បករ​​ប៉ាក់​​ហាក់​ដូច​ជា​​វិចិត្រករ​​ម្នាក់អញ្ជឹង​​។ រូបថត៖ ទ្រិញ​ប៊ូ​


 សិប្បករ​ភូមិ​របរ​ប៉ាក់​ក្វឹត​ដុង​ (Quat Dong) ឧទ្ទេសនាម​​គំនូរ​ទេសភាព​​ធម្មជាតិ​ឈូង​​សមុទ្រ​​ហាឡុង ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ​។ រូបថត៖ ទ្រិញប៊ូ​

 

ចាប់​ពី​របៀប​​ដេរប៉ាក់​​នៃ​គ្រួសារ​នីមួយ​ៗ​ ភូមិ​ក្វឹត​ដុង​ (Quat Dong) បាន​បើកទូលាយ​បន្ថែម​​សហករណ៍​ រោង​ប៉ាក់​ជំនាញ​​ប្រមូលផ្តុំ​ជាងមានថ្វី​​ដៃ ​​ពី​២០០​ដល់​៥០០​នាក់​​។ មនុស្ស​ជាច្រើន​ បាន​ក្លាយជា​​សិប្បករ​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​​​នៅវៀតណាម​ ហើយ​បាន​​មិត្ត​ភក្តិ​អន្តរជាតិ​​ស្គាល់​​ដល់​​ដូចជា៖​ លោកតា​ ប៊ូយ ​ឡេគិញ​ (Bui Le Kinh) ​ដែល​​​ធ្លាប់​ប៉ាក់​សម្លៀកបំពាក់​ថ្វាយ​ដល់​មហាក្សត្រ​​​បាវដាយ​ (Bao Dai) និង​មហេសី​ ណាម​ផឿង​ (Nam Phuong) សិប្បករ​​ ​ថៃ ​វ៉ាន់​បូន (Thai Van Bon) ​​ល្បី​ឈ្មោះ​ជាមួយ​នឹង​ផ្ទាំង​​ប៉ាក់​រូប​ឆាយ​លក្ខណ៍​​អតីត​ប្រមុខ​រដ្ឋ​។

សិប្បករ​ ង្វៀន​ ស្វឹន​យុក​ (Nguyen Xuan Duc) ​ជា​មនុស្ស​ម្នាក់​​ក្នុង​​ចំណោម​មនុស្ស​ដែលមាន​​កម្រិត​វិជ្ជា​ ​និង​​បទពិសោធន៍​យូរឆ្នាំ​ក្នុង​ភូមិ​ឱ្យ​ដឹង​ថា៖ “កំហិត​​សម្រាប់​ផ្ទាំង​គំនូរ​ប៉ាក់​​ស្អាត​មួយ គឺ​ស្នាម​ជើង​​ម្ជុលមិនរំ​លេច​​ចេញ​​មកខាង​ក្រៅ ស្លាក​ស្នាម​​​ជាក់ច្បាស់​ ពិសេស​​​​គឺត្រូវ​សម្រប់​ផ្សំ​ស៊ី​ចម្រុះ​​​រវាង​​ពណ៌សម្បុរ​”។ ប្រធានបទ​គំនូរ​ប៉ាក់​នីមួយ​ៗ បែរ​ជាមាន​​ជំហាន​លោត​ផ្លោះ​ក្នុង​បច្ចេកទេស​ និងខ្លឹម​សារ​ស្តែង​បង្ហាញ​។​ គំនូរ​ប៉ាក់​ភូមិ​ក្វឹត​ដុង​ (Quat Dong) បាន​ធ្វើ​​​ទាំងពីរ​មុខ​​​នៅលើ​វត្ថុធាតុសំពត់ Chiffon ​ប្រើប្រាស់​សូត្រ​ដង្កូវ​នាង​សម្រាប់​​​ប៉ាក់​។​​ សំឡឹង​មើល​ផ្ទាំងគំនូរ​ទាំងសងខាង​ អ្នក​ទស្សនា​​មិនអាចសម្គាល់​ទី​​កន្លែង​ណា​ជា​​ចំណុច​ចាប់​ផ្តើម​ ទីកន្លែង​​ណា​ជា​ចំណុច​បញ្ចប់​ ពីព្រោះ​​ជើង​សូត្រ​បាន​សិប្បករ​លាក់​នៅ​ចំកណ្តាល។​ ហេតុនេះ ​ពេលទស្សនា​​រូបគំនូរ​ អ្នក​ទស្សនានឹង​​មើលឃើញ​នូវ​ទេសភាព​​ធម្មជាតិ ​សកម្មភាព​ប្រចាំថ្ងៃ​ ហាក់ដូចជា​កំពុង​ពិសោធន៍​មើលផ្ទាល់​នូវ​ទិដ្ឋភាព​​ជាក់ស្តែង​។​

ផលិតផល​​ល្បី​នៅ​ភូមិ​ប៉ាក់​ក្វឹត​ដុង​ (Quat Dong) ​តែង​ពាំនាំយក​​ដង្ហើម​ជីវិត​​ជាមួយ​ប្រធាន​បទ​​ដូចជា​៖ ដើមជ្រៃ​ កំពង់ទឹក​ ទូក ជាមួយ​នឹង​​រម្មណីយដ្ឋាន​​ល្បី​ឈ្មោះ​របស់វៀត​ណាម​​​ដូចជា៖ វត្ត​សសរ​មួយ​ ទីសក្ការបូជា​​ង៉ុក​សើន (Ngoc Son) ទីសក្ការបូជា​ហុង​ថៃ (Hong Thai) ​រាជធានី​បុរាណ​ហ្វេ​ជាដើម​។ សិប្បករ​ភូមិ​ក្វឹត​ដុង​ (Quat Dong) ផ្សំ​ស៊ី​ចម្រុះ​​រវាង​រឿង​​វប្បធម៌​និង​ពណ៌សម្បុរ​​ស្រស់​ នៃ​ទងសូត្រ​គ្រប់​ពណ៌​ បង្កើត​បាន​ជា​រូប​គំនូរ​ប៉ាក់​ពេញ​លក្ខណៈ​វប្បធម៌​វៀតណាម​៕​



 គំនូរ​ប៉ាក់​មួយ​ចំនួន​​នៃ​ភូមិ​ក្វឹត​ដុង (Quat Dong)​៖
 


























 អត្ថបទ​៖ ប៊ិញ​វឹន​   រូបថត៖ ទ្រិញ​ប៊ូ​
 


បណ្តាអត្ថបទបានផ្សាយ