02/07/2015 09:50 GMT+7 Email Print Like 0

ភូមិធ្វើផ្ទះបុរាណនៅភូមិភូអៀន

ភូមិភូអៀន ឃុំទ្រឿងអៀន ស្រុកជឿងមី (រដ្ឋធានីហាណូយ) ល្បីឈ្មោះនៅតំបន់ជិតឆ្ងាយដោយ​អ្នកជាងមានថ្វីដៃ ជំនាញខាងធ្វើវត្ថុវិចិត្រកម្មសិល្បៈក្នុងមុខរបរផលិតគ្រឿងឈើ។ មើលឃើញចំណុចខ្លាំងរបស់តំបន់របស់ខ្លូន គ្រួសារជាច្រើននៅទីនេះបានតភ្ជាប់ជាមួយគ្នា ទទួលការធ្វើផ្ទះឈើបុរាណនៅគ្រប់ទីកន្លែង ប្រមូលយកមកក្នុងភូមិដើម្បីបើកផ្លូវថ្មីឲ្យតំបន់នេះដែលអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីពីបុខរបរឈើប្រពៃណី ។
គឺមួយក្នុងបណ្តាអ្នកដំបូងទទួលការធ្វើផ្ទះឈើបុរាណ ហើយបន្ទាប់មកចែកជូនប្រជាជននៅតំបន់ជាអ្នកធ្វើបន្ត​។ លោកង្វៀនជីដៀន (អាយុ ៦៧ ឆ្នាំ) រស់​នៅភូមិភូអៀនចែករំលែកថា មុខរបរធ្វើផ្ទះបុរាណចាប់ផ្តើមមាន​វត្តមាននៅភូមិពីឆ្នាំ ១៩៩១។ ក្នុងរយៈពេលនោះ ផ្ទះបុរាណដែលលោកដៀនទទួលធ្វើដំបូងក្នុងភូមិ និងត្រូវ​ការជាង ចំនួន ២០ នាក់ធ្វើជាបន្តបន្ទាប់ក្នុងរយៈពេល ៦ ខែ ទើបបានសម្រេច។

គ្រួសារលោកឌៀនមានបងប្អូន ៤ នាក់ សុទ្ធតែប្រកបមុខរបរធ្វើផ្ទះបុរាណ។ តាមលោកឌៀន មធ្យមផ្ទះបុរាណ​មួយខ្នងចំណាយ ៦ ខែ រួមមានជាងឆ្លាក់ចំនួន ១៣ នាក់។ ជាងឈើធ្វើផ្ទះបុរាណត្រូវមានចំណេះដឹងនូវ​បច្ចេកទេសឆ្លាក់ដោយពន្លាក់ ដើម្បីធ្វើបណ្តាឈើស៊ីគ្នា ។ ភាពពិសេសនៃផ្ទះបុរាណគឺផ្នែកឈើទាំងឡាយ ដែល​បានឆ្លាក់យ៉ាងទន់ភ្លន់ ផ្ចិតផ្ចង់និងស្ទើរតែមិនប្រើប្រាស់ខ្ចៅ ជំនួសនេះគេប្រើឈើស្នូលដើម្បីតភ្ជាប់គ្នា។ ហេតុ​នេះ ធានាភាពរឹងមាំឲ្យផ្ទះផង និងកាន់តែប្រើផ្ទះ កាន់តែមើលឃើញការសមស្របក្នុង កំណាត់ឈើនិមួយៗផង។


នាសព្វថ្ងៃនេះ បណ្តាប្រភេទឈើបានពេញនិយម ដើម្បីធ្វើផ្ទះបុរាណគឺឈើស្តៅព្រៃ ឈើផ្ចឹក ឈើខ្នូរ។ ផ្ទះបុរាណមួយខ្នងបើសិនជាធ្វើពីឈើស្តៅព្រៃមានតំលៃពី ៧ ដល់ ៨ ម៉ីនលានដុង ឈើផ្ចឹតមានតំលៃប្រមាណ ២​ ពាន់លានដុង ចំណែកគុណភាពខ្ពស់ដើម្បីធ្វើផ្ទះបុរាណធ្វើពីឈើខ្នូរតំលៃប្រមាណជាង ៣ ពាន់​លាន​ដុង​។​


លោកង្វៀនជីឌឿង ភូមិភូអៀន (ឃុំ ទ្រឿងអៀន ស្រុកជឿងមី) ឆ្លាក់ផ្នែកមួយលើឈើ

ដំណាក់កាលមួយក្នុងបណ្តាដំណាក់កាលសំខាន់ៗ របស់បុខរបរធ្វើផ្ទះបុរាណ គឺជាងឈើត្រូវគូរគំនូរនូវ
ក្បាច់រចនាមុនពេលឆ្លាក់
.

រោងជាងធ្វើផ្ទះបុរាណរបស់លោក ង្វៀនជីឌឿងនៅភូមិភូអៀន ( ឃុំទ្រឿងអៀន ស្រុកជឿងមី)

ទិដ្ឋភាពខាងក្នុងរោងជាងធ្វើផ្ទះបុរាណរបស់លោកង្វៀនជីង្វៀន

គំនូរមួយផ្ទាំងត្រូវឆ្លាក់យ៉ាងល្អិតល្អន់ដោយជាងឈើនៅភូមិភូអៀន

ដើមឈើស្តៅព្រៃមានអង្គត់ផ្ចិតជាង ៥០ ស្ទីងម៉ែត្រកំពុងបានជាងឈើនៅភូមិភូអៀន ឆ្លាក់ដើម្បីធ្វើផ្ទះបុរាណ

ជាងឈើម្នាក់នៅភូមិភូអៀនកំពុងឆ្លាក់ក្បាច់រចនាលើបន្ទះក្តារឆ្លាក់អក្សរធំជាពាក្យស្លោក

បណ្តាធ្នឹមផ្ទះត្រូវឆ្លាក់រូបភាពសត្វនាគ រាជហង្ស ត្រៀមធ្វើផ្ទះបុរាណនៅភូអៀន

លោកង្វៀនជីទៀន ប្អូនប្រុសលោកង្វៀនជីឌឿងកំពុងឆ្លាក់ឈើមួយបន្ទះ ដើម្បីត្រៀមធ្វើផ្ទះបុរាណ

ធ្នឹមផ្ទះមួយបន្ទះឆ្លាក់រូបភាពស្វតនាគបានធ្វើឡើងដោយជាងឈើ នៅភូមិភូអៀន

ផ្ទះបុរាណមូយខ្នងបានធ្វើឡើងវិញដោយជាងឈើភូអឿន រួមមានជួរសរសរបញ្ឈរដោយដើមឈើធំខ្ទាស់បណ្តាបន្ទះក្តារឆ្លាក់អក្សរធំជាពាក្យស្លោក ដែលត្រូវឆ្លាក់យ៉ាងផ្ចិតផ្ចង់ 

ផ្ទះបុរាណមួយខ្នង ប្រក់ក្បឿងបីល្វែង របស់គ្រួសារលោកង្វៀនហ៊ឹវញឿង នៅភូមិភូអាន (ស្រុកជឿងមី)  ធ្វើដោយក្រុមជាងឈើរបស់លោកង្វៀនធេវិញ នាឆ្នាំ ២០១៣ ដែលមានតំលៃជិត ២ ពាន់លានដុង
បន្តមុខរបរជាងឈើតាំងពីតូច បងប្រុសង្វៀនជីបា (អាយុ ៣៦ ឆ្នាំ) ឲ្យដឹងថា គ្រួសារបងបានបង្កើតអាជិវកម្មមួយ ហ៊ានវិនិយោគម៉ាស៊ីន បញ្ចូលបណ្តាឧបករណ៍ទំនើបក្នុងការធ្វើផ្ទះ ដើម្បីកាក់បន្ថយពេលវេលាធ្វើក៏ដូច​ជា​កម្លាំងមនុស្សនៅពេលលីសែង។

ផ្ទះបុរាណមួយខ្នងរបស់គ្រួសារបងបាទទួលការធ្វើផ្ទះនៅឆ្ងាយបំផុតក្នុងរយៈពេលកន្លងមក នេះគឺនៅ​អាន​ភូ​ដុង​ ខណ្ឌទី ៩ (ទីក្រុងហូជីមិញ) នាឆ្នាំ២០០៩។ នៅពេលនោះ ដើម្បីធ្វើផ្ទះបុរាណមានសរសរចំនួន ៣៦  គ្រួសារ​​បងបាត្រូវជួលឡាន conterner ចំនួន ៣ គ្រឿងដើម្បីដឹកជញ្ជូនឈើពីរោងជាងនៅទ្រឿងអៀនមក។
រោង​ជាងផលិតមានទំហំប្រមាណ ៥០០ ម៉ែត្រការ៉េរបស់គ្រួសារបងបានាសព្វថ្ងៃនេះ ពេលណាក៏មានកម្មករ​ចំ​នួន ១៥ ដល់ ២០ នាក់ តែងតែមានប្រាក់ចំណូលជាមធ្យមពី ២០ម៉ឺន ដល់ ៣០ មឺនដុងមួយថ្ងៃ។ ចំណែកមេ​ជាងមានជំនាញបា្រក់ចំណួលពី ៤០ ម៉ឺន ដល់ ៥០ ម៉ឺនក្នុងមួយថ្ងៃ។


ឲ្យដឹងថា នាសព្វថ្ងៃនេះមានតំបន់នៅខាងជើងជាច្រើន ដែលក៏ប្រកបមុខរបរធ្វើផ្ទះបុរាណដូចជា៖ ខេត្តហា​ណាម​ ខេត្តណាមឌិញ ខេត្តងេអាន។ ប៉ុន្តែតាមការប្រៀបធៀបនិងវាយតំលៃរបស់មនុស្សជាច្រើន ផ្ទះបុរាណ​ធ្វើ​ដោយជាងឈើនៅភូមិភូអៀន មានក្បាច់រចនាស្អាតជាង ជាងឈើធ្វើផ្ទះបុរាណនៅតំបន់ផ្សេង។ ក៏ជាមូលហេតុ​នេះ អតិថិជនពីគ្រប់កន្លែងក៏ធ្វើដំណើរទៅដល់ភូមិភូអៀន ដើម្បីបញ្ជាធ្វើផ្ទះបុរាណ។

តាមលោកង្វៀនស្វឹនវ៉ឹន អនុប្រធានគណៈកម្មាការប្រជាជនឃុំទ្រឿងអៀន ភូមិភូអៀននាសព្វថ្ងៃនេះមាន​រោង​ជាងផលិតគ្រឿងឈើចំនួន ១០០ ក្នុងនោះមាន ៥០ គ្រួសារប្តូរទៅធ្វើផ្ទះបុរាណ គ្រួសារសេសសល់ក្នុងភូមិ​ធ្វើគ្រឿងឈើសំរាប់ប្រជាជនប្រើប្រាស់ដូចជា៖ គ្រែ ទូ គ្រែក្តារ តុកៅអី… មើលឃើញតួនាទីសំខាន់របស់មុខ​របរធ្វើផ្ទះបុរាណ អាជ្ញាធរតំបន់បានបង្កើតសមាគមន៍ផលិត ធ្វើពាណិជ្ជកម្មផ្ទះបុរាណ និងជម្រាបជូនរដ្ឋធានីហាណូយទទួលស្គាល់ភូមិទ្រឿងអៀនគឺជាភូមិប្រកបមុខរបរប្រពៃណី៕
អត្ថបទ៖ គ្វីញអាញ់-រូបថត៖ ទ្រីញបូ

បណ្តាអត្ថបទបានផ្សាយ