03/01/2018 09:20 GMT+7 Email Print Like 0

ភារកិច្ចសំខាន់ៗនិងដំណោះស្រាយដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨


រដ្ឋាភិបាលទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០១ ស្តីពីភារកិច្ច
ដំណោះស្រាយចំបាច់សំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោង ថវិការរដ្ឋឆ្នាំ២០១៨

ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨ រដ្ឋាភិបាលបានដាក់ចេញពាក្យស្លោកសម្រាប់ប្រតិបត្តិនោះគឺ “វិន័យ ភាពសុចរិត ការប្រតិបត្តិ ការច្នៃប្រឌិត ប្រសិទ្ធិភាព” និង កំ​ណត់គោលដៅប្រតិបត្តិគឺបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតការផ្លាស់ប្តូរជាក់លាក់ រៀបចំរចនាសម្ព័ន្ធឡើងវិញ ខឿនសេដ្ឋកិច្ចដោយភ្ជាប់ជាមួយរូបសណ្ឋាន កំណើន លើកកំពស់ទិន្នផល អភិវឌ្ឍន៍សហគ្រាសនិងជម្រុញ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលក៏បានបង្កើនប្រសិទ្ធិភាពក្នុងការប្រតិបត្តិ ច្បាប់ដោយផ្តោតសំខាន់លើការបង្ការ​ប្រឆាំងអំពើពុករលួយនិងខ្ជះខ្ជាយ។ រដ្ឋាភិបាលក៏បានផ្តោតសំខាន់លើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើក​កំពស់ជីវភាព រស់នៅរបស់ប្រជាជន ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ លើកកំពស់ប្រសិទ្ធិភាពសកម្មភាព​​កិច្ចការបរទេសនិងចូលរួមសមាហរណកម្មអន្តជាតិយ៉ាងស៊ីជម្រៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ