01/07/2015 10:08 GMT+7 Email Print Like 0

ភាពសប្បាយនៃទិវាវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង


ឈូតសំដែងអាវផាយវៀតណាមក្នុងទិវានេះ (រូបថត៖TTXVN)
នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលស្ពានវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង បានរៀបចំប្រកបដោយ​ជោគជ័យទិវាវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូងលើកទី ១ នៅរដ្ឋធានីសេអ៊ូល។ នេះជាសកម្មភាព១ក្នុងចំ​ណោម​​​សកម្មភាពវប្បធម៌ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី២៣នៃទិវាបង្កើតទំ​នាក់​ទំនងមិត្តភាពរវាងប្រទេសទាំង២ តាមនោះបង្កើនចំណងសាមគ្គីភាព ចែករំលែកក្នុងសហគមន៍ជន​វៀត​ណាមនៅកូរ៉េខាងត្បូង។ថ្លែងមតិនៅទីនេះ លោកស្រី Luu Thi My Ha នាយកមជ្ឈមណ្ឌលស្ពានវប្បធម៌​វៀត​ណាម​-កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា ក្រោយពី៣ឆ្នាំបង្កើតនិងដាក់ឲ្យធ្វើសកម្មភាព មជ្ឈមណ្ឌលបានរៀបចំសកម្មភាព​សំដែងនិងឆ្លងកាត់បទពិសោធន៍វប្បធម៌វៀតណាមជាច្រើននៅពិធីបុណ្យវប្បធម៌អន្តរជាតិនៅប្រទេស​សាម៉ី តាមនោះរួម​ណែក​ផ្សព្វផ្សាយរូបភាពអំពីទឹកដី​ មនុស្សវៀតណាមដល់មិត្តភក្ដិអន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ