13/07/2015 09:19 GMT+7 Email Print Like 0

ភាពវិសេសវិសាលនៃ Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៥


ពិធីបើក Festival សមុទ្រ Nha Trang ២០១៥ពោរពេញទៅដោយពន្ល

នាយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ពិធីបើក Festival សមុទ្រ Nha Trang ២០១៥ បានប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាមដោយមានការចូលរួមរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹក នាំក្រសួង ស្ថាប័ន

មជ្ឈឹមនានា​ ព្រមទាំងអ្នកទេសចរណ៍ ប្រជាពលរដ្ឋជាង១ម៉ឺននាក់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា​និងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បានសង្កត់ធ្ងន់ថា Festival សមុទ្រ Nha Trang ឆ្នាំ​២០១៥​ មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាព ដើម្បីយើងបង្ហាញការស្រឡាញ់និងការទទួលខុសត្រូវចំពោះសមុទ្រ កោះសមុទ្រដ៏ពិសិដ្ឋនិងអមតៈនៃមាតុប្រទេស។លោក​Hoang​ Tuan Anh បានលើកច្បាស់ថា៖ “ខេត្ត Khanh Hoa ចាំបាច់ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពដំណោះស្រាយជាក់ស្ដែងនានាដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងសម័យកាលថ្មី។

ទន្ទឹម​នឹងនោះ បន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពសារាចរណ៍របស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីពីការបង្កើនសមត្ថភាពគ្រប់គ្រងរដ្ឋ ប្រមូលផ្ដុំជំនះ ពុះពាររាល់ចំណុចអន់ខ្សោយ ជំរុញវឌ្ឍនភាពរបស់ផ្នែកទេសចរណ៍”។

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ កក្កដា នៅទីក្រុង Nha Trang និងស្រុកទីប្រជុំជនជុំវិញនានា Festival សមុទ្រ Nha Trang ឆ្នាំ២០១៥មានសកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ សេដ្ឋកិច្ចនិងសិក្ខាសាលាវិទ្យាសាស្ត្រចំនួន៥០។ Festival ឆ្នាំនេះគ្រោងនឹងទាក់ទាញភ្ញៀវទេសចរចំនួន១៥ម៉ឺននាក់មកទស្សនា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ