ភាពវិសេសនៃផលិតផលធ្វើអំពីខ្សែស្ពាន់
១៣ឆ្នាំមុន ពេលចាប់ផ្តើមចូលចិត្តវេញ្ចខ្សែស្ពាន់បង្កើតជាផលិតផល បងស្រីបានផឿង (Phuong) បានជួបប្រទះភាពលំបាកយ៉ាងច្រើន ពីព្រោះត្រូវការស្រាវជ្រាវបច្ចេកទេសដោយខ្លួនឯង សម្រាប់ការផលិត មិនត្រឹមតែប៉ុណ្ណោះទេ នៅជួបភាពរើសអើងពីសំណាក់បងប្អូនរៀនវិចិត្រសិល្បៈ ពីព្រោះបងស្រីមិនមានជាអ្នកវិចិត្រសិល្បៈ តែចង់បង្កើតផលិតផលវិចិត្រសិល្បៈពិសេស។ ប៉ុន្តែ បងស្រីផឿង (Phuong) ចាត់ទុកនោះជាបញ្ហាប្រឈមសម្រាប់ការច្នៃប្រឌិត មួយជំហានទៅមួយជំហានឆ្លងកាត់រាល់ឧបសគ្គ កម្លាយប្រាថ្នារបស់ខ្លួនឱ្យក្លាយជាការពិត ហើយក៏ផលិតបានផលិតផលអំពីខ្សែស្ពាន់ពិសេសដូចសព្វថ្ងៃ។ ពេលវេលាដំបូង ផលិតផលផលិតចេញមានភាពសាមញ្ញ ចម្បងគឺអលង្ការប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ចិញ្ចៀន កងដៃ ស្រងករជាដើម ជាមួយនឹងរបៀបត្រកួញត្បាញ ការត្រកួញត្បាញរាល់លើកមានខ្សែស្ពាន់ប្រហែល២-៣ទង។ ចំណូលចិត្តផង មានទេពកោសល្យបន្តិចផង ម្លោះហើយបងស្រីផឿង (Phuong) គ្រាន់តែបង់រយៈពេលប្រហែល១ទៅដល់២ម៉ោង គឺអាចបង្កើតបានផលិតផលមួយដូចចិត្តចង់បាន។ ផលិតផលដំបូងរបស់បងស្រីផឿង (Phuong) ទុកសម្រាប់តែធ្វើជាអំណោយជូនមិត្តភក្តិ និង សាច់ញាតិ។ ពេលយកមកដល់ថ្នាក់រៀន មនុស្សគ្រប់គ្នាសរសើរស្អាត ប្លែកភ្នែក ជួនកាលនៅបានកក់ទិញទៀតផង។ សំឡេងល្បីសាយបានឆ្ងាយ យ៉ាងនេះ អតិថិជនចេះតែអញ្ជើញមកកក់ទិញជាបន្តបន្ទាប់ មានទាំងអតិថិជនបរទេសដូចជា៖ អាមេរិក ជប៉ុន ហ្វីលីពីន New Zealand។ ចាប់តាំងពីនោះមក បងស្រីគិតដល់រកប្រាក់ចំណូល មកពីភាពចំណូលចិត្តរបស់ខ្លួន។
ផលិតផលពិសេសទាំងអស់បានធ្វើដោយហត្ថកម្ម មកពីខ្សែស្ពាន់នៃពាណិជ្ជសញ្ញា Uma៖
បន្ទាប់ពីច្រើនឆ្នាំសន្សំសំចៃ និង ដើរតាមបំណងប្រាថ្នារបស់ខ្លួន មកដល់សព្វថ្ងៃបងស្រីផឿង (Phuong) បង្កើតបានពាណិជ្ជសញ្ញា Uma ជាមួយនឹងផលិតផលសិល្បៈធ្វើអំពីខ្សែស្ពាន់ហត្ថកម្ម បានមិត្តភក្តិបរទេសពេញនិយម។ សព្វថ្ងៃ បងស្រី និង សហការីជាជនពិការវៀតណាម បានបងស្រីជ្រើសរើសបង្រៀនធ្វើផលិតផលបែងចែកជា៤ប្រភេទរួមមាន៖ រូបគំនូរ អលង្ការ ប្រដាប់តុបតែង គ្រឿងបន្លាស់។ ក្រៅពីនោះ បងស្រីនៅសហការនឹងមិត្តបរទេសមួយចំនួន ក្នុងការផលិតអលង្ការសម្រាប់ទីផ្សារបរទេស។ បង្កប់ក្នុងប្រាណភាពស្រឡាញ់ចំពោះផ្កាឈូក និង ព្រះពុទ្ធសាសនា ម្លោះហើយស្ទើរទាំងអស់ផ្ទាំងរូបគំនូរ ដែលបងស្រីផឿង (Phuong) បានសាងសុទ្ធតែមានក្បាច់ផ្កាឈូក និង រូបព្រះអង្គ។ ការច្នៃជាម៉ូដម៉ាក ក្បាច់រចនា និងរបៀបធ្វើរូបគំនូរខ្សែស្ពាន់ សុទ្ធតែបានបងស្រីផឿង (Phuong) ជាអ្នកទទួលបន្ទុកដោយខ្លួនឯង បន្ទាប់មក នឹងចែករំលែកគំនិតដល់សហការីរបស់ខ្លួន រួមសាងស្នាដៃ។ ជួនកាលបងស្រីក៏សាងរូបគំនូរមួយចំនួន តាមហ៊ុងស៊ុយដែលអតិថិជនកក់ធ្វើ។ “ចង់ធ្វើរូបគំនូរដោយខ្សែស្ពាន់ ក៏មិនពិបាកណាស់ណាដែរ។ ដំបូង ត្រូវគូរពង្រាយរូបគំនូរដែលខ្លួនចង់សាងនៅលើក្រដាសជាមុនសិន។ គិតស្មានទំហំស៊ុម រួចរៀបដើរខ្សែដូចម្តេច ដើម្បីធ្វើសម្រេច និង មានភាពជម្រៅ។ បន្ទាប់មកចាប់ដៃចូលការធ្វើជាយ ត្រកួញផ្នែកនីមួយៗ ហើយដំឡើងចូលគ្នា ចុងក្រោយបង្អស់ គឺបិទជាប់នឹងផ្ទៃស៊ុមគំនូរ” បងស្រីផឿង (Phuong) ឱ្យដឹង។ ប្រការពិសេស ចំពោះបងស្រីផឿង (Phuong) ពេលចរន្តគំនូរសិល្បៈនេះបានពង្រីក គឺសម្រេចចិត្តបង្រៀនជូនសហការីរបស់ខ្លួន - ជនពិការ - ដូចជាអំណោយសម្រាប់ជូនដល់អ្នកទន់ខ្សោយ។ “ខ្ញុំចង់សាងគ្រួសារមួយដើម្បីមិត្តទាំងអស់មានអារម្មណ៍សុភមង្គល ពេលបានធ្វើរួមជាមួយនឹងខ្ញុំ។ ហេតុនេះហើយ ក្នុងបទដ្ឋានធ្វើការនៅទីនេះ យើងខ្ញុំធ្វើផង រៀនផង លេងផង ដើម្បីមិត្តទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយ។ ដើម្បីមិត្តម្នាក់ៗមានសមត្ថភាពរីកចម្រើនរៀងៗខ្លួន ដំបូងបង្អស់ត្រូវរៀនធ្វើនៅជំហានដំបូងជាមុនសិន បន្ទាប់មកស្វែងយល់ពីចំណុចខ្លាំងដោយឡែក ដើម្បីអភិវឌ្ឍន៍ខ្លួន” បងស្រីផឿង (Phuong) ចែករំលែក។
បងស្រី ងឿង (Phuong) ក៏ឱ្យដឹងបន្ថែម ទៅអនាគត់ចង់បង្កើត Shark Uma ដើម្បីជួយមិត្តពិការ អាចអភិវឌ្ឍន៍បង្កើតសហគ្រាសដោយខ្លួនឯង និង បង្រៀនបន្ថែមជនពិការផ្សេងៗ ផលិតនូវផលិតផលសិល្បៈពិសេស មកពីដុំខ្សែស្ពាន់៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ថុងហាយ
រូបសំណាកក្របីសេរ៉ាមិច - សត្វទេពឆ្នាំឆ្លូវត្រីស័ក២០២១
ស្វែងយល់អថេរ "X" ជាមួយអ្នកដឹកនាំរបាំសហសម័យ ង ថាញភឿង ( Ngo Thanh Phuong)
ទម្រង់រូបនិមិត្តម្ហូបអាហារវៀតណាមធ្វើដោយដីឥដ្ឋ
ខ្លឹមឈើ Lua Décor
ស្រុកត្រឹមហឿង (Tram Huong) តាមរយៈរូបថត ដោ ត្វឹនង៉ុក (Do Tuan Ngoc)
គំនូរលើស្លឹកឈូក
បញ្ចូលព្រលឹងជាតិវៀតណាមស្ថិតនៅលើផ្កាអមតៈ
ចម្លាក់ពន្លឺ
តាំងពិព័រណ៍ “ឆ្នាំរបស់ខ្ញុំ - កុរសុខដុមរមនា”
ផលិតផលប្រណិតៗផលិតពីសម្បកខ្យង
ឆាកល្ខោនក្រោមភ្លើងពណ៌
ដើមទៀនមានរូបរាងពិសេស
បរិយាកាសសិល្បៈឡេយ៉ាង (Le Giang)
គំនូរគូរតាមនិន្នាការសហសម័យ ដែលបង្ហាញដោយគំហើញពហុទិស
វិចិត្រករ “គំនូរ" ប្រវត្តិសាស្រ្តតាមរយៈតុខ្សាច់
អស្ចារ្យដើម Bonsai តឿ
ក្រមិចក្រមើមតុក្កតា handmade
គូរអក្សរក្បាច់ - និន្នាការថ្មីទាក់ទាញយុវវ័យ
វត្ថុអនុស្សាវរីយ៍ផលិតដោយពាណិជ្ជៈសញ្ញាបាចម៉ូក (Bach Moc)
ប្រជុំវិចិត្រសិល្បៈវៀតណាម - បារាំង
About time – ពណ៌កាលៈទេសៈ
គំនូរទុក "បំផុសគំនិតរ៉ូមែនទិកលោកខាងកើត"
"ជីវភាព"របស់ស្នាមក្រយៅដៃ
ឆាកសម្តែងបានកសាងដោយទេសភាពធម្មជាតិ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”
មាន”តំបន់ពាយព្យស្រស់ស្អាត” មួយ នៅក្នុងផ្ទាំងគំនូររបស់សិល្បករប្រជាជនត្រាយ៉ាង (Tra Giang)