ភាពវិសេសនៃរូបសំណាកបញ្ចូលព្រលឹង
ដោយមានប្រពៃណីបីជំនាន់ ដែលប្រកបមុខរបរសាងរូបសំណាក ពីឈើនៅភូមិបាវហា្វ តាំងពីតូចលោកតាឌូវ៉ាន់បឿង បានឪពុកបង្រៀនបច្ចេកទេសសាងរូបសំណាកពីឈើ។ នឹកឡើងកាលពីជាង៣០ឆ្នាំមុន ពេលលោកយាយខាងម្តាយរបស់លោកបានចែកឋានទៅ និងត្រូវការរូបសំណាកសម្រាប់បូជាមួយ។ ដោយបច្ចេកទេសសាងរូបសំណាក ដែលមានមកបូកជាមួយនឹងទេពកោសល្យខាងវិចិត្រសិល្បៈមានពីកំណើត លោកចាប់ផ្តើមសាងរូបសំណាកដំបូងបង្អស់ក្នុងជីវិត ផ្អែកទៅលើរូបភាពចាស់ របស់លោកយាយខាងម្តាយបន្សល់ទុកមក។
ពេលរូបសំណាកសាងបានសម្រេច សមាជិកក្នុងគ្រួសារលោកតាបឿង នរណាក៏ភ្ញាក់ខ្លួន ដោយសាររូបសំណាកដែលដូចបេះបិទ នឹងរូបភាពដើមរបស់លោកយាយខាងម្តាយ។ ក្រោយមក ប្រជាជននៅក្នុងតំបន់មកពឹងលោកសាងរូបសំណាកជូនសាច់ញាតិ ដែលបានចែកឋានទៅ ហើយរបរសាងរូបសំណាកបញ្ចូលព្រលឹងក៏ក្លាយ ជាមុខរបរអាជីវកម្មចិញ្ចឹមជីវិត របស់លោកតានិងគ្រួសារ។ ប្រកបមុខរបរសាងរូបសំណាកបញ្ចូលព្រលឹងជិក៣០ឆ្នាំ លោកតាបឿងបានសាងរូបសំណាកជាង៥០០០រូបតូចធំគ្រប់ប្រភេទ។ តាមលោកតា ដើម្បីសាងបានរូបសំណាកបញ្ចូលព្រលឹងមួយ ទាមទារជាងចម្លាក់ក្រៅពីមានសមត្ថភាពសាង និងឆ្លាក់ឈើដ៏ប៉ិនប្រសប់ គឺត្រូវមានអារម្មណ៍ស្រមើលស្រមៃសម្បូរបែប រួមនឹងសមត្ថភាពខាងវិចិត្រសិល្បៈល្អទៀត។ បណ្តាអ្នកមកដាក់កក់ឲ្យសាងរូបសំណាកបញ្ចូលព្រលឹង របស់លោកឌូវ៉ាន់បឿង ច្រើនតែសាងរូបសំណាកជូនអ្នកដែលចែកឋានទៅ ដោយមានទំហំតូចធំទៅតាមតម្រូវការរបស់អតិថិជន។ ដើម្បីប្រែក្លាយឈើឥតវិញ្ញាណមួយកំណាត់ទៅ ជារូបសំណាកដូចនឹងរូបភាពដើម គឺយ៉ាងពិបាកណាស់ ធម្មតាដើម្បីសាងជារូបសំណាកមួយ លោកតាត្រូវបង់ពេលមួយសប្តាហ៍ ប៉ុន្តែមានរូបសំណាកពិបាកគឺត្រូវធ្វើមួយខែទើបបានសម្រេច។ ពេលមានលិខិតកក់ទំនិញ លោកត្រូវអង្គុយសញ្ជឹងគិតមួយរយៈ ដើម្បីស្វែងរករប្រៀបធ្វើ ពីព្រោះសាងរូបសំណាកបញ្ចូលព្រលឹង ក្រៅពីការទាមទារជាងចម្លាក់ប្រែក្លាយកំណាត់ឈើនោះ ឲ្យសុទ្ធដូចនឹងរូបភាពដើម គឺវាត្រូវមានភាពអង់អាចជូនអ្នក ដែលបានសាងជារូបសំណាក។ ក្រោយមក គឺការជ្រើសរើសឈើនិងបំបែកជាកំណាត់សម្រាប់សាងរូបសំណាក។ ឈើសម្រាប់ឆ្លាក់ជារូបសំណាកបញ្ចូលព្រលឹង លោកច្រើនតែជ្រើសរើសឈើខ្នុរ ពីព្រោះប្រភេទឈើនេះមានភាពស្វិតនិងងាយឆ្លាក់បំផុត។ ដំណាក់ការពិបាកបំផុតដើម្បីសាងរូបសំណាកគឺឆ្លាក់ផ្ទៃមុខ។ នៅដំណាក់កាលនេះ បើមិនប្រុងប្រយត័្នរូបសំណាកអាចខូចទៅ ដោយសារតែស្លាកស្នាមឆ្លាក់ធ្ងន់ដៃឬមិនត្រឹមត្រូវ។ ពេលរូបសំណាកបានឆ្លាក់ជារូបភាពហើយ បន្ទាប់ទៀតលោកលាបនិងគូដំឡើងពណ៌។ ដំណាក់កាលនេះលោកត្រូវលាបពណ៌ជាច្រើនស្រទាប់។ ពេលលាបពណ៌រួចស្រេច លោកយកទៅហាល រួចខាត់ផ្ទៃមុខឲ្យរលោងដោយក្រដាស់ខាត់ និងកំចាត់ចោលនូវកម្ទេចឈើ។ ចុងបញ្ចប់ គឺលោកលាបបន្តពណ៌លឿងលើរូបសំណាក និងគូរនូវស្នាមលម្អិតដើម្បីសម្រេចនៅរូបសំណាកនេះ៕
អនុវត្ត៖ ថាញយ៉ាង - តឹតសើន
"ជីវភាព"របស់ស្នាមក្រយៅដៃ
ឆាកសម្តែងបានកសាងដោយទេសភាពធម្មជាតិ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”
មាន”តំបន់ពាយព្យស្រស់ស្អាត” មួយ នៅក្នុងផ្ទាំងគំនូររបស់សិល្បករប្រជាជនត្រាយ៉ាង (Tra Giang)
គំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាមឆ្ពោះទៅរកលំដាប់ថ្នាក់ឧត្តមភាព
Creative Gara - រោងសិប្បកម្មឈើច្នៃប្រឌិតសម្រាប់កុមារ
"និទាឃរដូវ"៖ ការរំជួលចិត្តឥតព្រំដែន
Tipsy Art - ទីកន្លែងច្នៃប្រឌិតសេរីនៃវិចិត្រករមិនជំនាញ
រាត្រីតន្ត្រីលើកតំកើងសិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien)
គំហើញថ្មីចំពោះរូបថតរាជវង្សានុវង្សក្នុងងរាជកាលង្វៀន (Nguyen)
សោភណ្ឌភាពសំរាប់នំចាយហួយ 3D
" I, Me, Mine " មានបំណងស្វែងយល់ពីខ្លួនឯង
Frontline Collection និង រូបភាពនារីវៀតណាម នៃសម័យកាលភ្លើងសង្រ្គាម
រូបសំណាកឈើតីង្វៀន (Tay Nguyen)៖ រូបសំណាក ”វីរកថា” ឈានចេញពីព្រៃភ្នំរាប់ពាន់
Biennale វិចិត្រសិល្បៈវ័យក្មេង២០១៧៖ ប៉ះដល់ដង្ហើមជីវភាព
The Factory - ទីស្ថានច្នៃប្រឌិតរបស់សិល្បករ
រស់រវើកគំនូររូបត្រីពណ៌មាស 3D
“រឿងគ្រួសារ” របស់ង្វៀនត្វឹនយុង (Nguyen Tuan Dung)
ឆ្នាំមាន់គយគន់ក្រុមវិចិត្រករ G៣៩ គូរគំនូរសត្វមាន់
ភាពរុងរឿងពីអតីតកាលក្នុង “ឡាកចូន (Lac Chon ) (ខុសទី)”
ត្រុកជី-ឫស្សីក្រដាសស្រុកហ្វេ
“គ្រូវេទមន្ត” បញ្ជូននាវាចូលទៅក្នុងអំពូលភ្លើង និងដប
“រឿងព្រេងសាម (Xam)” របស់ខ្វ័រឡេ (Khoa Le)
ព្រលឹងជាតិបានបង្ហាញក្នុងគំនូរផ្តិតពីឈើឆ្លាក់របស់វិចិត្រករត្រឹនង្វៀនដាន (Tran Nguyen Dan)
សារៈសំខាន់នៃរបាំអ៊ីស្រាអែល
ផ្លែល្ហុង “រីក” ផ្កា