02/10/2017 07:01 GMT+7 Email Print Like 0

ភាពរីកចម្រើននៃមុខរបរសេរាមិចនៅឃុំគីមឡាន

ពីវត្ថុធាតុដីក្នុងភូមិ ឆ្លងកាត់បា​តដៃដ៏ប៉ិន​ប្រសប់ រួមជាមួយការប្រើប្រាស់​បច្ចេកទេស​ថ្មី ក្នុង​ផលិត​កម្ម បានជួយជីវភាព​សេដ្ឋកិច្ច​របស់សង្គម​គ្រួសារ នៅក្នុងភូមិ​សេរាមិច​គីម​ឡាន (ស្រុក​យ៉ា​ឡឹម​ ហាណូយ) មួយថ្ងៃទៅមួយ​ថ្ងៃកាន់​តែអភិវឌ្ឍន៍ នៅពេល​ផលិត​ផល​សេរាមិច​របស់​ពួក​គេស្វែង​រក​បាន​កន្លែង​ឈរជើង​នៅលើទី​ផ្សារ​។

មួយរយៈពេលយ៉ាងយូរ ក្រុមគ្រួសារធ្វើសេរាមិច​នៅឃុំគីមឡាន ប្រើប្រាស់ឡធ្យូង​ប្រពៃណី។ ធ្យូង​បាន​កិន​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ជាតិ​ស្អិត ដី ទឹក ក្រោយ​មកបិទ​ជាផ្ទាំង​តូច ភ្ជាប់​ឡើង​លើជ​ញ្ជាំង​ឲ្យ​ស្ងួត។ ផលិតផល​សេរាមិច​បាន​រៀបដាក់ ក្នុងឡចម្រុះដោយ​ផ្ទាំង​ធ្យូង ហើយនឹង​បានដុតចម្អិន​ក្នុងរយៈពេល​ពីរបី​ថ្ងៃ។

ប៉ុន្តែ ដោយសមត្ថភាពរក្សាក្តៅខ្សោយ ឡធ្យូងប្រើប្រាស់​បរិមាណ​កំដៅច្រើន ទន្ទឹម​នោះ​បង្ក​កខ្វក់​បរិស្ថាន​ភូមិ​របរ ដោយ​មានធូលីនិងផ្សែង បង្ក​គ្រោះថ្នាក់ដល់សុខ​ភាពកុមារ និងក្រុមគ្រួសារ​ដែលរស់​នៅជិត​ឡ។

យល់ដឹងក្តីលំបាក​ពីដើមទុន ក៏ដូចជាការវិនិយោគបន្ថែម របស់​អ្នក​ស្រុក ឯកអគ្គរដ្ឋ​ទូត​ដាណឺម៉ាក​នៅវៀត​ណាម បាន​សហការជាមួយ​ក្រសួង​​ឧស្សាហកម្ម​និងពាណិជ្ជកម្ម បានដាក់ចេញយន្តការ​ឧបត្ថម្ភដើម​ទុន​ចំនួន៦,៥លាន​ដុល្លាអាមេរិក ចំណុះកម្មវិធីជំនួយវិនិយោគ​បរិសុទ្ធ។ ក្នុងនោះ ឯក​អគ្គរដ្ឋទូត ដាណឺម៉ាក នឹង​ឧបត្ថម្ភ​ដើម​ទុន៥០%ជួយ​ក្រុមគ្រួសារ ដែលចង់បើក​ទូលាយផលិតកម្ម បង្វែពីស្លសេរាមិច​សិប្បកម្ម ទៅ​ជា​ស្ល​ឧស្សាហកម្ម​នៅភូមិសេរាមិច​គីម​ឡាន​។


ក្រៅពីការស្លសេរាមិចដោយឡហ្គាស រាល់ដំណាក់កាលធ្វើសេរាមិចរបស់អ្នកភូមិគីមឡាន
នៅតែរក្សាតាមរបៀបសិប្បកម្មដដែល។


តាមលិខិតកក់ទំនិញ សិប្បករនៃភូមិសេរាមិចគីមឡាន នឹងធ្វើនៅផលិតផលសេរាមិចដោយដៃដ៏ប្រណិត។
ផលិតផលនេះបានធ្វើយ៉ាងផ្ចិតផ្ចង់ប្រណិតជាង ហើយតម្លៃខ្ពស់ជាង
ផលិតផលដែលផលិតចេញសុទ្ធតែធ្វើដោយពុម្ពទាំងអស់។
.


រោងចក្រមួយផលិតផើងផ្កា នៅភូមិសេរាមិចគីមឡាន។

អ្នកភូមិគីមឡានម្នាក់ កំពុងបង្កើតក្បូរក្បាច់រចនាលើផលិតផលឪទិនសម្រាប់ដាក់ស្រាអេក។

ភូមិសេរាមិចគីមឡានផលិតតែមុខទំនិញគ្រឿងប្រើប្រាស់ ដូចជាឪទិនឬពាង បំប៉ុងបាយ
ឆ្នាំងដី សម្រាប់ខត្រី ធ្វើជ្រក់។ល។ ក្នុងរូបថត ជាផលិតផលច្នៃដំបូងកំពុងក្នុងដំណាក់កាលលាបកាចា។


ផលិតក្បឿងសេរាមិចក៏ជាផលិតផលពិសេសមួយរបស់ភូមិគីមឡាន។

 មុននេះប្រាំឆ្នាំ  នៅភូមិគីមឡានមានឡសេរាមិចសិប្បកម្មជាង១០០០ឡ។ តាំងពីមានបច្ចេកទេសស្លសេរាមិច
ដោយប្រើហ្គាស គឺទូទាំងឃុំគីមឡាននៅមាន ជាង១០០គ្រួសារតែប៉ុណ្ណោះ
ដែលផលិតសេរាមិចតាមប្រពៃណី ។


ងាយជួបប្រទះឃើញផលិតផលសេរាមិច គ្រប់ទិសទីនៅតាមដងផ្លូវក្នុងឃុំគីមឡាន។

ក្រៅពីបញ្ហាកខ្វក់បរិស្ថាន ប្រើប្រាស់ឡធ្យូង នៅមានការវិបត្តិច្រើន
ដោយសារទទួលភាពខូចខាត់ខ្ពស់ និងបរិមាណផលទាប។


ជាមួយប្រព័ន្ធឡស្លដោយហ្គាស ចំណាយពេលវេលាស្លយូរបំផុតត្រឹមតែ២០ម៉ោង គឺចំណាយពីរថ្ងៃ
ចាប់ពីថ្ងៃនាំចូលឡ គឺផលិតផលអាចនាំចេញទៅលក់បាន។


ឪទិន ពីង ដាក់ស្រអេកជាផលិតផលនិយមប្រើប្រាស់ ហើយបានផលិតយ៉ាងច្រើន
នៅភូមិសេរាមិចគីមឡាន។


ផលិតផលក្បឿងរបស់ភូមិរបរគីមឡានបានបញ្ជូនទៅប្រើប្រាស់នៅតាមខេត្តភាគកណ្តាល
ដូចជាក្វាងង៉ាយ ក្វាងទ្រី។ល។


ពីវត្ថុធាតុដីក្នុងភូមិ ជាមួយការអនុវត្តបច្ចេកទេសស្លសេរាមិចដោយហ្គាសផលិតផលសេរាមិចគីមឡាន
បង្កើនបានភាពប្រជែងនិងមានជំហររឹងមាំនៅលើទីផ្សារ។

ចែករំលែកជាមួយយើង​ខ្ញុំ បងង្វៀនវ៉ាន់ឡាន ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ ទទួល​ផ្ទាល់​ពីគម្រោង​ការ​ឧបត្ថម្ភ​វិនិយោគ​បរិសុទ្ធ​ឲ្យដឹង​ថា៖ “គ្រួសារបានជំនួ​យ​ដើម​ទុន​ជាង១០០លាន​ដុង​ពីគម្រោង​ការ ហើយ​បាន​វិនិយោគ​ឡស្លដោយ​ហ្គាស​មួយ ជាជំហាន​ដំបូងមានប្រសិទ្ធភាព​ជាក់​ស្តែង បើប្រៀបនឹង​ការស្ល​ប្រពៃណី”​។

ក៏តាមបង​ឡាន បើប្រើប្រាស់ឡស្ល​ដោយធ្យូង ត្រូវចំណាយពេលជាមធ្យម​ប្រហែល​៦ថ្ងៃទើប​ចេញ​បាន​មួយ​ឡ​។ ក្នុង​នោះ ពេលរៀបដាក់ចូល​ក្នុងឡ ត្រូវ​ចំណាយ​អស់រយៈពេលមួយ​ថ្ងៃក​ន្លះ ពេល​ស្លចំណាយ​អស់​រយៈ​ពេល​បួន​ថ្ងៃ និងរងចាំផលិតផល​ត្រជាក់មួយ​ថ្ងៃទៀត ទើប​នាំចេញយកទៅ​លក់​បាន។ ប៉ុន្តែ​ពីពេល​មាន​ប្រព័ន្ធ​ស្លដោយ​ហ្គាស ជាមួយផលិតផល​សេរាមិច ពេលវេលាបានកាត់​បន្ថយចុះត្រឹម​តែ២០​ម៉ោង គឺអស់​តែ​ពីរ​ថ្ងៃ​ចាប់​​ពីថ្ងៃ​ចូល​ឡ ផលិតផល​អាចនាំចេញ​ទៅលក់​បាន។

តាមទិន្ន័យ​ស្ថិតិរបស់​គណៈកម្មាធិការ​ឃុំគីម​ឡាន មុននេះប្រាំឆ្នាំ នៅឃុំគីម​ឡានមាន​ជាង​១០០០ឡស្ល​សេរាមិច​សិប្បកម្ម​។ ចាប់ពីពេលមាន​បច្ចេកទេសសុ្ល​ដោយហ្គាស គឺឃុំគីមឡានសព្វថ្ងៃ​នៅមានតែជាង​១០០គ្រួសារ ដែល​ផលិតតាម​របៀប​ប្រពៃណី។ ផលិតផ​ល​សេរាមិច របស់ឃុំគីមឡាន​លក់ភាគ​ច្រើន នៅតាម​តំបន់​ក្នុង​ប្រទេស ជាមួយ​មុខទំនិញ​គ្រឿង​ប្រើប្រាស់​តែប៉ុណ្ណោះ។​

ការប្រើ​ប្រាស់បច្ចេកទេស​ថ្មី សំចៃថាម​ពលក្នុងផលិត​សេរាមិច​គីមឡាន បាន​កែលម្អ​ជាក់​ស្តែង នៅជីវភាព​សេដ្ឋកិច្ច​របស់​ប្រជាជន ក៏ដូចជាធា​នាបរិស្ថាន​និងជំនួយផលិត​ផល​បង្កើន​ភាព​ប្រជែង ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃមាន​ទីជំហរ​រឹង​មាំលើទីផ្សារ​៕

អត្ថបទ៖ ហ្វិញអាញ   រូបថត៖ កុងដាត
 


បណ្តាអត្ថបទបានផ្សាយ