19/09/2016 09:51 GMT+7 Email Print Like 0

ភាពយន្តវៀតណាមទាក់ទាញទស្សនិកជនឆែកជាច្រើនកុះករ

នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាជនសាធារណរដ្ឋឆែករាប់រយនាក់បានទៅ​ដល់​រោង​ភាព​យន្ត Lucerna នៅ​រដ្ឋធានី Praha ដើម្បី​ទស្សនា​ខ្សែភាព​យន្ត​ “ជីវិតរបស់​នាង​ ​Yen” ។ នេះ​ជាខ្សែ​ភាព​យន្ត​តែ​មួយ​គត់​របស់​វៀត​ណាម​ដែល​បាន​បញ្ចាំងនៅ​មហោ​ស្រពភាព​យន្ត​អាស៊ាន​លើក​ទី៥ នៅសាធារណរដ្ឋ​ឆែក។ អ្នកស្រី Martina​ Mikova ជន​ឆែក​មួយនាក់​រស់នៅ​រដ្ឋធានី Praha បានឲ្យដឹង​ថា៖

​“នាង​ខ្ញុំចាប់​អារម្មណ៍​នឹងសាច​រឿងនៃ​ខ្សែភាពយន្ត​នេះណស់​។ តាមរយៈខ្សែ​ភាព​យន្ត​នេះ នាង​ខ្ញុំ​បាន​ឃើញ​នូវ​ជីវភាព​ រស់នៅ​របស់ប្រជា​ជន​វៀតណាម​។ នាង​ខ្ញុំចូល​ចិត្តតួឯក​ក្នុងរឿង​។ ពិបា​កណាស់​ក្នុង ការ​រក្សា​សុភមង្គល​ក្នុង​គ្រួសារ​ ប៉ុន្តែ​នាងម្នាក់​នោះធ្វើបាន​”​។

​ខ្សែភាពយន្ត “ជីវិតរបស់​នាង Yen ” របស់អ្នក​ដឹកនាំ​រឿង Dinh Tuan Vu ទទួល​បាន​រង្វាន់​ចំនួន​៥នៅ​មហោស្រព​ភាព​យន្តវៀតណាម លើកទី១៩​ ឆ្នាំ២០១៥៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ