03/06/2018 06:33 GMT+7 Email Print Like 0

ភាពម្ចាស់ការនិងកិច្ចសហប្រតិបត្តិការ គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានរឹងមាំសម្រប់សន្តិភាព

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ កិច្ចសន្ទនា Shangri-La (វេទិកាសន្តិសុខសំខាន់របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក) លើក​ទី១៧ដែលប្រារព្ធជាផ្លូវការនៅប្រទេសសិង្ហបុរី បានចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការដំបូងដោយមានសម័យពិភាក្សា​ពេញអង្គ ដែលផ្តោតការពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើន ជះឥទ្ធិពលផ្ទាល់ដល់សន្តិភាពនិងស្ថរភាព​ក្នុងតំបន់។

ទិដ្ឋភាពនៃកិច្ចសន្ទនា 

កិច្ចសន្ទនា Shangri-La លើកទី១៧មានសម័យពិភាក្សាជាផ្លូវការចំនួន ១៥ អង្គ រួមមាន៖ តួនាទីដឹកនាំរបស់អាមេរិកនិងបញ្ហាប្រឈមផ្នែកសន្តិសុខ នៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក; ប្រឆាំងនឹងវិបត្តិឡើងជណ្តើរនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ; កំណត់សណ្តាប់ធ្នាប់សន្តិសុខដែលកំពុងបម្រែបម្រួលនៅអាស៊ី; ជ្រុង​ថ្មីនៃលទ្ធិភេរវកម្មនិងសកម្មភាពប្រឆាំងភេរវកម្មនិងលើកកម្ពស់គុណភាពកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។


 នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញថ្លែងបទសន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គ

នាព្រឹកថ្ងៃទី២មិថុនា អញ្ជើញថ្លែងមតិក្នុងកិច្ចសន្ទនាសាងគ្រីឡាលើកទី ១៧ នេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា ឯករាជ្យភាព ម្ចាស់ការនងការបង្កើនកិច្ចសហប្រតិបត្តិការ គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថាននៃសន្តិភាព សន្តិសុខនិងការអភិវឌ្ឍ។ រដ្ឋមន្ត្រី លោក Ngo Xuan Lich អញ្ជើញថ្លែងបទសន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី ៣ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២ ខែមិថុនា ក្រោមប្រធានបទ “កំណត់សណ្តាប់ធ្នាប់សន្តិសុខកំពុងបម្រែបម្រួលនៅអាស៊ី”។ លោក Ngo Xuan Lich បានលើកឡើងនូវបញ្ហាជាក់ស្តែងគឺរាល់ការប្រឈមសន្តិសុខប្រពៃណី ក្រៅប្រពៃណី ក្នុងនោះមានទាំងបញ្ហាជម្លោះអធិបតេយ្យភាពដែនដី ភេរវកម្មដែលកំពុងមានវត្តមានច្បាស់លាស់។ ក្នុងបរិបទនោះ រដ្ឋមន្ត្រីណលោក Ngo Xuan Lich បានចាត់ទុកថា ភាគីទាក់ទិននានាគប្បីដោះស្រាយការខ្វែងគំនិតនិងជម្លោះនានាដោយសន្តិវិធី តាមរយៈជំនួបសន្ទនា។

ចំពោះបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រី លោក Ngo Xuan Lich បានអះអាងសារជាថ្មីថា វៀតណាមប្តេជ្ញាចិត្តនិងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ  ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982) គោរពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
ភាគីទាក់ទិននានាត្រូវបង្ហាញច្បាស់នូវការទទួលខុសត្រូវក្នុងការកសាងសណ្តាប់ធ្នាប់មួយលើសមុទ្រ ដើម្បីសមុទ្រខាងកើត ក្លាយទៅជាតំបន់សមុទ្រសន្តិភាព សហប្រតិបត្តិការនិងមិត្តភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ