25/01/2020 18:20 GMT+7 Email Print Like 0

ភាពពិសេសនៃមុខរបរសូនរូបរាងតុក្តាពីម្សៅអង្ករ (To he) នៅភូមិ ស្វឹនឡា (Xuan La)

ក្នុងចំណោមបណ្តាមុខរបរពិសេស នៅភាគខាងជើង​នៃ​ប្រទេស​វៀតណាម មុខរបរសូន To he (ភូមិ ស្វឹនឡា (Xuan La) ឃុំភឿងឌឹក (Phuong Duc) ស្រុកភូស្វៀន (Phu Xuyen) រដ្ឋធានី ហាណូយ(Ha Noi)) ត្រូវបានគេស្គាល់ជាភូមិមុខរបរ“ ប្លែកៗ” និងតែមួយគត់​ នៅប្រទេស​វៀតណាម ។

ភូមិស្វឹនឡា (Xuan La) បានគេចាត់ទុកដូចជា“ ដើមកំណើត” នៃមុខរបរសូន To he ។ យោងតាមអ្នកចាស់ទុំ ក្នុងភូមិនេះ មុខរបរសូន To he គឺជារបរប្រពៃណីដែលបង្កើតប្រហែលជា ៤០០-៥០០ ឆ្នាំមុន។

កាលពីមុន មុខរបរនេះបានគេហៅថាមុខរបរសូនបក្សីកុក (នំបក្សីកុក) ។ ពីព្រោះប្រជាជននៅភូមិ ស្វឹនឡា (Xuan La) គ្រាន់តែសូនសត្វបក្សី កុកនិងសត្វមួយចំនួនទៀត៖ ក្ងោក មាន់ ក្របី គោ ជ្រូក ត្រី...ជាដើម។ បន្ទប់ពីសិប្បករដាក់ភ្ជាប់នឹងត្រែតូចមួយ នៅពេលផ្លុំ បង្កើតបានសូរសម្លេង To te ក្រោយមកហៅថា៖ To he។

មកទស្សនាភូមិ ស្វឹនឡា (Xuan La) យើងបានមើលឃើញរូបភាពរបស់ប្រជាជន ស្វឹនឡា (Xuan La) បង្រៀនកូនចៅរបស់ពួកគេឱ្យចេះសូន To he។ មិននិយាយបំផ្លើសទេ ប្រជាជនទាំងឡាយក្នុងភូមិសុទ្ធតែចេះសូន To he ដែលធ្វើឱ្យគេគិតថា“ មុខរបរនេះបានជ្រាបចូលក្នុងសាច់ឈាមរបស់ប្រជាជននៅទីនេះ” ។


តុក្តា To he បានសូនពីម្សៅអង្ករ ហើយប្រើប្រាស់ពណ៌ពីធម្មជាតិដូចជា៖ មើមរមៀត ផ្លែ gac ស្លឹកត្រុំ…


ដើម្បីសូនពុកមាត់និងសក់របស់តុក្តា To he សិប្បករប្រើស្និតសិតសក់។


នាសព្វថ្ងៃ យុវជនជាច្រើននាក់ជក់ចិត្តនឹងមុខរបរសូន To he។


តុក្តា To he មានគ្រប់ពណ៌និងមានរូបរាងស្រស់ស្អាត។


ភ្ញៀវទេសចរបរទេសចាប់ចិត្តនិងគយគន់តុក្តា To he ។


យុវជនចាប់ចិត្តនឹងតុក្តា To he  ដែលមានរូបរាងផ្កាកុលាបដោយបានសូនពីសិប្បករ   To he ។


កន្លែងដាក់តាំងនិងលក់តុក្តា  To he នៅលើផ្លូវដើរហូហ្គឿម (Ho Guom)។


កន្លែងដាក់តាំង និងលក់តុក្តា  To he  នៅលើផ្លូវដើរថ្មើរជើង ទ្រីញកុងសើន (Trinh Cong Son) ។

បច្ចុប្បន្ននេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់បានរៀបចំការប្រកួតប្រជែងសូន To he  ដើម្បីស្តារនិងអភិរក្សមុខរបរប្រជាប្រិយ។
 


សព្វថ្ងៃសិប្បករ ស្វឹនឡា (Xuan La)  ដឹងពីរបៀបធ្វើបច្ចុប្បន្នភាពចំណូលចិត្តរបស់អតិថិជនវ័យក្មេងនិងឆ្លើយតបនឹងតម្រូវការទីផ្សារ។ តុក្តា  To he   មានក្បាច់រចនាជាច្រើនបែប សំបូរបែបដូចជាតួអង្គក្នុង រឿងនិទាន រឿងគំនូរក៏បានសិប្បករសូននិងច្នៃប្រឌិត ដូចជាៈ Aladin, Đôremon, Pokemon ស៊ុនអ៊ូខុង...

សិប្បករតាមដងផ្លូវនៃភូមិ ស្វឹនឡា (Xuan La ) បានគេចាត់ ទុកដូចជាសិល្បករសំដែង។  លើសពីនេះទៀតពួកគេក៏ចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមសាលារៀនផងដែរ។ នេះគឺជាសញ្ញាអភិវឌ្ឍន៍គួរឱ្យសប្បាយរីករាយសម្រប់មុខរបរប្រជាប្រិយមួយ។










តុក្តា To he មួយចំនួននៃភូមិ ស្វឹនឡា (Xuan La )។
 

ភាពពិសេសនៃមុខរបរនេះគឺការរីកចម្រើនក្នុងនិងក្រៅប្រទេស។ សិប្បករដំបូងនៃភូមិ ស្វឹនឡា (Xuan La)​ បានគេអញ្ជើញទៅកាន់ជប៉ុនសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដើម្បីឧទ្ទេសនាមនិងសម្តែងការសូន To he ដូចជា៖ សិប្បករប្រជាប្រិយដាំង វ៉ាន់តុ (Dang Van To) សិប្បករប្រជាប្រិយ ង្វៀន វ៉ាន់ធួន (Nguyen Van Thuan) ... ។ នៅឆ្នាំ ២០០៧ និងឆ្នាំ ២០១២ សិប្បករវ័យក្មេង របស់ភូមិដូចជាសិប្បករវ័យក្មេង ង្វៀន វ៉ាន់ថាញ (Nguyen Van Thanh)  និងសិប្បករ ដាំង វ៉ាន់តាន (Dang Van Tan) បានអញ្ជើញឱ្យទៅសំដែងនៅក្នុងកម្មវិធីប្រាស្រ័យទាក់ទងរវាងប្រជាជនអាស៊ាន នៅប្រទេសថៃដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ដែលរៀបចំនៅប្រទេសថៃនិងប្រទេសចិន…

ដោយភាពពិសេសនិងប៉ិនប្រសប់ ក្នុងការបង្កើតប្រដាប់ក្មេងលេង តុក្កតា  To he ស្វឹនឡា (Xuan La ) គឺជាវត្ថុអនុស្សាវរីយ៍ដ៏គួរឱ្យសាមញ្ញនិងប្រកបដោយលក្ខណៈជនបទវៀតណាមដែលចាប់ចិត្តមិត្តភក្តិអន្តរជាតិ។

 

អត្ថបទ៖ ថុងវី រូបថត៖ ត្រឹនថាញ់យ៉ាង

 
បណ្តាអត្ថបទបានផ្សាយ