17/09/2015 09:44 GMT+7 Email Print Like 0

ភាពពិសេសនៃស្ថាបត្យកម្មវត្តអារាមខ្មែរនៅតំបន់ណាមបូ

ចំពោះ​សហគមន៍​ជន​ជាតិ​ខ្មែរ​នៅ​ណាម​បូ វត្ត​អារាម​មិន​គ្រាន់​តែ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​ខាង​សាសនា វប្បធម៌ នៅ​ជា​ទីកន្លែង​តំណាង​ឲ្យ​ទិដ្ឋភាព​នៃ​ជីភាព​រស់​នៅ​របស់​ប្រជា​ជន​ក្នុង​ភូមិ​ស្រុក។ ព្រោះហេតុ​នោះ​ហើយ បណ្តា​វត្តអារាម​ខ្មែរ​នៅ​ណាម​បូរ តែង​បាន​ស្ថាបនា​ឡើង ផ្អែក​ទៅ​លើ​ស្មារតី វប្បធម៌ ពុទ្ធសាសនា​ហិនយាន ឆ្លង​តាម​លក្ខណៈ​ស្ថាបត្យកម្ម​និង​ក្បូរ​ក្បាច់​រចនា​ដ៏​វិចិត្រ។

ជនជាតិ​ខ្មែរនៅណាម​បូ មាន​ទស្សនៈ​ថាព្រះពុទ្ធ​តែង​នៅ​ក្បែរ​ពួក​គាត់​ជា​និច្ច​កាល ដើម្បី​ថែ​រក្សា​និង​ផ្តល់​ភាព​ត្រ​ជាក់​ត្រជំ​ដល់​ពួក​គាត់ ដូច្នេះស្ទើ​តែ​ប្រជា​ជន​ទាំង​អស់​ក្នុង​ភូមិ​ស្រុក​ស្មគ្រ​ចិត្ត​រួម​វិភាគ​ទាន ដើម្បី​កសាង វត្ត​អារាម​ដោយ​ឡែក​ឲ្យ​មូលដ្ឋាន​របស់​ខ្លូន។ ម្លោះ​ហើយ ក្នុង​ចំណោម​ជន​ជាតិ​ខ្មែរ​ជាង១លាន​នាក់​ដែល​រស់​នៅ​ណាម​បូ គឺមានវត្ត​អារាម​ខ្មែរតូច​ធំទៅដល់​៦០០​វត្ត ក្នុង​នោះ​មាន​វត្ត​ដែល​បាន​កសាង​មាន​អាយុ​កាល​រាប់​សត​វត្សរ៍​មក​ហើយ និង​បាន​ទទួល​ស្គាល់​ជាកេរ​ដំណែល​ស្ថាបត្យកម្ម​សិល្បៈថ្នាក់​ជាតិ​ដូច​ជា៖ វត្ត​អង្គ វត្ត​កំពង់ វត្ត​កំពង់​ជ្រៃ វត្ត​មហាទប់។ល។

វត្តខ្មែរច្រើន​តែកសាង​នៅលើទីធ្លាដី​ទូលាយ មានរបង​ព័ទ្ធជុំវិញ​ដោយ​មាន​ដើម​ឈើ​ទាល ដើម​ត្នោត ឬ​ដើម​ស្មាច​ខៀវ​ស្រស់​ដុះរៀង​រៀប​ជា​ជួរ។ ទិដ្ឋភាព​ទូទៅ​នៃវត្ត​អារាម​ខ្មែរ​រួម​មាន៖ ខ្លោង​ទា្វរ របង វិហារ ចេតិយ កុដិ សាលា​ធម្មសភា សាលា​ទាន ។ល។ ក្នុងនោះ លេច​ធ្លោនិង​សំខាន​បំផុត​គឺព្រះ​វិហារ បាន​កសាង​នៅ​ចំ​កណ្តាល​នៃ​មណ្ឌល​ទីធ្លា​របស់​វត្ត។

នៅវត្ត​ខ្មែរ​នីមួយៗ ព្រះវិហារ​បាន​កសាង​បែរ​ទៅ​ទិស​បូព៌ា​ដោយ​មាន​ទស្សនៈ​ថា​ព្រះ​ពុទ្ធ​តែង​គង់​បែរ​ព្រះ​ភក្រ្ត​ទៅ​ទិស​ថ្ងៃ​រះ ពេល​ដែល​សម្តែង​ធម៌ ប្រោស​សត្វ។ ដំបូល​ព្រះ​វិហារ​បាន​រចនា​ទៅ​តាម​រូប​សណ្ឋាន​ត្រី​កោណ​ស្មើ​បាត មាន​បី​ជាន់ ជាន់​នីមួយៗ​បាន​បែង​ចែក​ជាបី​ស្រ​ទាប់ ស្រទាប់​កណ្តាល​ធំ​បន្តិច ពីរ​ស្រ​ទាប់​នៅ​សង​ខាង​ស្មើ​គ្នា មាន​កំពូល​ត្រី​សូល៍។ នៅ​ជ្រុង​ទាំង​បួន​នៃ​ដំបូល​ព្រះ​វិហារ​បាន​រចនា​ដោយ​រូប​សំណាក​នាគ​លូន​ព័ទ្ធ​ជុំវិញ​បង្កើត​បាន​ភាពទន់​ភ្លន់ឲ្យ​ព្រះវិហារ។

 


វត្តខ្មែរតែងបានកសាងនៅលើទីធ្លាដីទូលាយ ព័ទ្ធជុំវិញដោយដើមឈើទាល ដើមត្នោត ឬព្រៃស្មាចខៀវស្រស់ដុះរៀងរៀបជាជួរ។

ព្រះវិហារខ្ពស់ស្កឹមស្កៃនិងលេចធ្លោ បង្ហាញលក្ខណៈស្ថាបត្យតកម្មពិសេសរបស់វត្តអារាមខ្មែរណាមបូ។

ដំបូលព្រះវិហារជាទូទៅតែងបានរចនាតាមរូបសណ្ឋានត្រីកោណស្មើបាត ជញ្ជាំងខាងមុខច្រើនមានរូបចម្លាក់ព្រះពុទ្ធ និងរូបចម្លាក់ពពួកទេវតានៅអមទាំងសងខាង។ 

និម្មិតរូបនាគព័ទ្ធបានកសាងនៅសងខាងនៃកាំជណ្តើរសម្រាប់ដើរឡើងចុះទៅកាន់ព្រះវិហារ។

ព្រះវិហារគឺជាទីកន្លែងដែលមានរូបសំណាកសត្វគ្រុឌទ្រសំយាបនៃព្រះវិហារ។

ក្បាលព្រហ្មមុខបួន តាមវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្មែរ បានតាំងបង្ហាញនៅលើរបងព័ទ្ធជុំវិញនៃព្រះវិហារឬរបងវត្ត។

នៅលើខ្លោងទ្វារនិងរបងព័ទ្ធជុំវិញវត្តអារាម ក៏បានរចនាដោយក្បូរក្បាច់និងរូបចម្លាក់ ឬរឿងរ៉ាវប្រវត្តិរបស់ព្រះពុទ្ធ តាមការច្នៃប្រឌិតរបស់សិប្បករខ្មែរ។

បណ្តាក្បូរក្បាច់រូបការ៉េនិងពណ៌ដ៏ស្រស់តែងបានយកចិត្តទុកដាក់ ដើម្បីបង្កើតភាពលេចធ្លោឲ្យវត្តអារាម។

បរិយាកាសខាងក្នុងព្រះវិហារនៃវត្តអារាមខ្មែរ បានតូបតែងយ៉ាងសាមញ្ញដោយមានទីសក្ការបូជាចំពោះព្រះសម្មាសម្ពុទ្ធ។

នៅលើជញ្ជាំងសសរ កែវ ស្លាបទ្វារ និងគ្រប់ទីកន្លែងក្នុងព្រះវិហារ បានតូបតែងដោយរូបគំនូរ តាមលំនាំពីជីវិតរបស់ព្រះពុទ្ធ។

ទិដ្ឋភាពរួមនៃវត្តអារាមខ្មែរ តែងមាន ខ្លោងទា្វរ ជញ្ជាំង របង ព្រះវិហារ ចេតិយ កុដិ សាលាទាន។ល។

ផ្ទៃជញ្ជាំង​នៃព្រះវិហារ​តែង​បាន​រចនា​ក្បាច់លយ​រំលេច នូវ​រូប​សំណាក​ដូច​ជា៖ ទេព​អប្សរ សត្វ​គ្រុឌ​ទ្រសំ​យាប​នៃ​ព្រះ​វិហារ រូប​យក្ខ​យ៉ាង​កាច់​សា​ហាវ និង​រូប​ព្រហ្មមុខ​បួន។ល។ សុទ្ធ​តែ​បាន​សាង​តាម​លំនាំ​នៃ​ខឿន​វប្បធម៌​ជំ​នឿ​ប្រជា​ប្រិយ​របស់​ជន​ជាតិ​ខ្មែរ។

ខាង​ក្រៅព្រះវិហារ គឺខឿនមាន​របងបង្កើត​បានបរិយាកាស​ស្រស់​ថ្លា។ បណ្តា​រូប​ពស់​ក្បាល​ច្រើន​ព័ទ្ធ​ពេន​នៅ​តាម​បង្កាន់ ​នៃកាំ​ជណ្តើរ​ដើរ​ឡើង​កាន់​ទីសក្ការ​បូជា គឺជា​សត្វ​តំណាង​ឲ្យ​ភាព​កាច់​សាហាវ​ដែល​បាន​ព្រះអង្គ​ប្រោស​។

បរិយាកាសនៅក្នុងព្រះវិហារនៃវត្តអារាម​ខ្មែរ បាន​តុបតែងយ៉ាង​សាមញ្ញ​ដោយមាន​ទីសក្ការ​បូជា ដែល​មាន​លំនាំ​ដូច​រូបផ្កា​ឈូក​រីក បាន​បែងចែក​ជាច្រើ​នថ្នាក់​ជាន់ប្រឌិត ដោយ​ក្បូរក្បាច់​រចនា​ដ៏វិចិត្រៗ ដើម្បី​តម្កល់​បូជា​ព្រះ​ជីវ៍​។ រូប​សំណាក​ព្រះពុទ្ធ​បាន​សាង​ឡើង​យ៉ាង​សម​ស្រប នឹង​បរិយាកាស​ក្នុង​ព្រះវិហារ ហើយ​រូប​សំណាក​បាន​សាង​ឡើង​ ដោយ​មាន​ច្រើន​ឥរិយាបថ​ដូច​ជា រូប​សំណាក​ព្រះអង្គ​ទ្រង់​ឈរ សឹង គង់ បង្ហាញ​ភាព​សម្បូរ​បែប​ពី​រអត្ថន័យ សីលធម៌ និងសោភ័ណ​ភាព នៃ​ព្រះសម្មា​សម្ពុទ្ធ។

នៅគ្រប់ទីកន្លែងដូច ជញ្ជាំង សសរ កែវ និងស្លាប់ទ្វារជាដើម សុទ្ធ​តែ​បាន​សិប្បករ​ខ្មែរ​ឆ្លាក់​និង​រចនា​ដោយ​រូប​ភាព ដែល​មានលំនាំ​ពីជីវ​ប្រវត្តិ​របស់​ព្រះពុទ្ធ និងសហគមន៍​ជន​ជាតិ​ខ្មែរ បង្កើត​បាន​ជា​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​វត្ត​អារាម​ខ្មែរ។

និយាយរួម វត្តខ្មែរគឺជាមណ្ឌល​សកម្មភាព​វប្បធម៌​សង្គម និង​ជា​មណ្ឌល​ប្រព្រឹត្ត​ឡើង​នូវ​ពិធី​បុណ្យ​ប្រពៃណី​របស់​ជន​ជាតិ​ខ្មែរ។ ឆ្លងតាម​សិល្បៈ​ស្ថាបត្យកម្ម ដែល​ស្ថាបនានៅ​ក្នុងវត្ត​អារាម ជន​ជាតិ​ខ្មែរ​មាន​បំណង​ចង់​រក្សា​នូវ​លក្ខណៈ​ស្អាត​ដ៏​ប្រសើរ ក្នុង​វប្បធម៌​ជំនឿ​ព្រះពុទ្ធ​សាសនា រួម​និង​ស្មារតី​សាង​កុសល​ផល​បុណ្យ​ដល់​សហគមន៍​៕

 

អត្ថបទ៖ សើនងៀ    រូបថត៖ ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ