11/02/2016 10:30 GMT+7 Email Print Like 0

ភាពប្រកួតប្រជែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សមានគុណភាពខ្ពស់នឹងកាន់តែខ្លាំងចាប់តាំងពីឆ្នាំ២០១៦


ការប្រួតប្រជែងក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សគឺមិនអាចជៀសវាងបានឡើយចំពោះវៀតណាម

ចាប់តាំងពីរឆ្នាំ២០១៦ សាកលវិទ្យាល័យនានារបស់វៀតណាមនឹង​ត្រូវប្រកួត​ប្រជែង​ជាមួយ​សាកល​វិទ្យាល័យ​​ក្នុង​តំបន់​អំពីការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​មានគុណ​ភាព​ខ្ពស់។ នេះជាការ​វាយ​តំលៃរបស់​ក្រុម​អ្នក​ជំនាញ​ការ​ក្រោយ​ពីពេលសហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ត្រូវបានបង្កើតឡើងកាលពីចុង​ឆ្នាំ២០១៥។ តាម​ការ​ព្រម​ព្រៀង ក្រុម​វិស័យ របរ​ចំនួន៨ដែលបានធ្វើដំណើរ​ទៅវិញ​ទៅមក ដោយ​សេរីភាព​រវាង​ប្រទេសជា​សមាជិក AEC នានា​រួមមាន គណនី វិស្វករ​ពិនិត្យស្រាវ​ជ្រាវ ស្ថាបត្យកម្ម ថែទាំ សេវក​ម្មសុខាភិបាល សេវាកម្ម ពេទ្យធ្មេញនិង​ទេស​ចរណ៍។ អ្នកជំនាញការបានចាត់ទុកថា ពលករ​វៀតណាម​នឹងត្រូវ​ប្រឈមមុខ​នឹងការ​ពិតជាក់​ស្ដែង​មួយ​នោះ គឺ​ពលករនៅ​ប្រទេស​ ជាសមាជិក AEC ផ្សេងៗ​ប្រសិន​បើត្រូវ​បានបណ្ដុះ​បណ្ដាល​ល្អជាង​គឺទទួល​បាន​ការ​ងារ​ធ្វើល្អបំផុ​តនៅ​វៀត​ណាម។ នេះជាការប្រកួតប្រជែង ដែលមិនអាចជៀសវាងបានឡើយ។ បណ្ឌិត​ Pham Thi Ly ចំណុះមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​វាយ​តំលៃ​អប់​រំឧត្តម​សិក្សា​នៃ​សាកល​វិទ្យាល័យ Nguyen Tat Thanh បាន​ចាត់​ទុក​ថា ការ​ប្រកួត​ប្រជែងនោះ​ក៏បង្កើត​ឡើង​សម្ពាធ ដើម្បីសាកល​វិទ្យាល័យ​ទាំងអស់​នៅវៀត​ណាម​ ត្រូវ​លើក​កំពស់គុណភា​ពបណ្ដុះ​បណ្ដាល ឆ្ពោះ​ទៅការ​បណ្ដុះបណ្ដាលប្រភពធនធាន​មនុស្ស មាន​គុណភាព​ខ្ពស់​ត្រឹម​ត្រូវ​ តាមបទដ្ឋាននៃតំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ